ជំពូក ៣៦ ព្រះយេស៊ូវមានព្រះបន្ទូលរឿងប្រៀបប្រដូចចំនួនបី ថ្ងៃមួយ ព្រះយេស៊ូវបានសោយ ហើយជជែកជាមួយមនុស្សទាំងឡាយ ដែលមានគេច្រើនគិតថាជាមនុស្សមានបាប ។ ពួកផារិស៊ីមួយចំនួនបានឃើញទ្រង់ ។ លូកា ១៥:១-២ ពួកផារិស៊ីបានជឿថា មនុស្សល្អមិនគួរនិយាយជាមួយមនុស្សមានបាបទេ ។ ពួកគេបានគិតថា ព្រះយេស៊ូវមិនមែនជាមនុស្សល្អទេ ព្រោះទ្រង់បានជជែកជាមួយមនុស្សមានបាប ។ លូកា ១៥:២ ព្រះអង្គសង្គ្រោះសព្វព្រះទ័យចង់ជួយ ពួកផារិស៊ីឲ្យយល់អំពីមូលហេតុដែលទ្រង់គង់ជាមួយមនុស្សមានបាប ។ ទ្រង់មានបន្ទូលប្រាប់ពួកគេនូវរឿងប្រៀបប្រដូចចំនួនបី ។ រឿងទីមួយ គឺអំពីកូនចៀមវង្វេង ។ លូកា ១៥:៣, Teachings of the Prophet Joseph Smith ទំព័រ ២៧៧ រឿងប្រៀបប្រដូចទីមួយ ៖ កូនចៀមវង្វេង រឿងប្រៀបប្រដូចទីពីរ ៖ កាក់ដែលបាត់ រឿងប្រៀបប្រដូចទីបី ៖ កូនប្រុសវង្វេង