ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៥២ ៖ ទុក្ខលំបាក​របស់​ព្រះយេស៊ូវ


ជំពូក ៥២

ទុក្ខលំបាក​របស់​ព្រះយេស៊ូវ

The men come to take Jesus away - ch.52-1

ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​បញ្ជូន​មនុស្ស​មាន​ទាំង​ដាវ និង ដំបង​ទៅ​កាន់​សួនច្បារ​គែតសេម៉ានី ។

Judas Iscariot is with a group of men holding torches - ch.52-2

យូដាស-អ៊ីស្ការីយ៉ុត បាន​នៅ​ក្នុង​ក្រុម​មនុស្ស​នោះ ។ សង្ឃរាជ​បាន​បង់​ប្រាក់​ឲ្យ​យូដាស​ឲ្យ​បង្ហាញ​ដល់​ពួកគេ​អំពី​ទីកន្លែង​របស់​ព្រះយេស៊ូវ​គង់​នៅ ។

Judas kisses Jesus to betray Him - ch.52-3

យូដាស​បាន​បង្ហាញ​មនុស្ស​ទាំងនោះ​ថា​នរណា​ជា​ព្រះយេស៊ូវ ដោយ​ការថើប​ទ្រង់ ។ មនុស្ស​ទាំងនោះ​បាន​នាំ​ព្រះយេស៊ូវ​ទៅ ។ ពួកគេ​បាន​ចំអក ហើយ​វាយ​ទ្រង់ ។ បន្ទាប់​មក ពួកគេ​បាន​នាំ​ព្រះយេស៊ូវ​ទៅ​ជួប​សម្ដេច​សង្ឃ​កៃផា ។

Jesus is put on trial - ch.52-4

ពួក​ដឹកនាំ​សាសន៍​យូដា​បាន​សួរ​សំណួរ​ដល់​ព្រះយេស៊ូវ ។ ពួកគេ​បាន​ពោល​ថា ទ្រង់​បាន​ល្មើស​នឹង​ក្រឹត្យវិន័យ​ដោយ​មាន​បន្ទូល​ថា ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។ ពួកគេ​បាន​ថ្លែង​ថា ព្រះយេស៊ូវ​មាន​កំហុស ហើយ​គួរតែ​សុគត ។

The Jewish leaders take Jesus to Pontius Pilate - ch.52-5

ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ពុំ​មាន​សិទ្ធិអំណាច​ដើម្បី​ធ្វើ​គុត​ព្រះយេស៊ូវ​ទេ ។ ពួកគេ​បាន​នាំ​ទ្រង់​ទៅ​ឯ ប៉ុនទាស-ពីឡាត់ ដែល​អាច​កាត់ទោស​ប្រហារជីវិត​ព្រះយេស៊ូវ​បាន ។ ពួក អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ប្រាប់​ពីឡាត់​ថា ព្រះយេស៊ូវ​បាន​បង្រៀន​មនុស្ស​មិន​ឲ្យ​គោរព​តាម​ច្បាប់​រ៉ូម ។

The crowd asks for Barabbas to be released - ch.52-6

ពីឡាត់​ពុំ​បាន​គិត​ថា ព្រះយេស៊ូវ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ឡើយ ។ ពីឡាត់​ចង់​លែង​ព្រះយេស៊ូវ ។ ហ្វូង​មនុស្ស​ចង់​ឲ្យ​គេ​យក​ព្រះយេស៊ូវ​ទៅ​ឆ្កាង ។

Pilate can find no reason to kill Jesus ch.52-7

ពីឡាត់​នៅតែ​ចង់​លែង​ព្រះយេស៊ូវ ។ ប៉ុន្តែ​ពួក​សង្ឃ និង ប្រជាជន នៅ​តែ​បន្ត​ស្រែក​ថា ពួកគេ​ចង់​ឲ្យ​គេ​ឆ្កាង​ព្រះយេស៊ូវ ។

Pilate washes his hands - ch.52-8

ពីឡាត់​បាន​លាង​ដៃ ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទទួលខុសត្រូវ​លើ​ការសុគត់​របស់​ព្រះយេស៊ូវ​ឡើយ ។ ប្រជាជន​បាន​ថ្លែង​ថា ពួកគេ​នឹង​ទទួលខុសត្រូវ​លើ​ការសុគត់​របស់​ទ្រង់ ។ ពីឡាត់​បាន​ប្រាប់​ទាហាន​លោក​ឲ្យ​ឆ្កាង​ព្រះយេស៊ូវ ។