ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៥៨ ៖ ស៊ីម៉ូន និង បព្វជិតភាព


ជំពូក ៥៨

ស៊ីម៉ូន និង បព្វជិតភាព

People in Samaria listening to the gospel - ch.-1

មាន​មនុស​ជាច្រើន​នៅ​ស្រុក​សាម៉ារី​បាន​ឮ ហើយ​បាន​ជឿ​លើ​ដំណឹងល្អ ។ ពួកគេ​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ប៉ុន្តែ​ពួកគេ​ពុំ​មាន​ព្រះវិញ្ញាណបរិសុទ្ធ​ឡើយ ។

Peter and John give the gift of the Holy Ghost to the members in Samaria. - ch.-2

ពេត្រុស និង យ៉ូហាន បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​សាម៉ារី ។ ពួកគេ​បាន​ដាក់​ដៃ​លើក្បាល​ប្រជាជន​នៅ​ទី​នោះ ហើយ​ប្រគល់​ឲ្យ​ពួកគេ​នូវ​អំណោយទាន​ព្រះវិញ្ញាណបរិសុទ្ធ ។

Simon asks Peter and John for the priesthood and offers them money. - ch.-3

មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​បាន​ឃើញ​ពេត្រុស និង យ៉ូហាន កំពុង​ប្រគល់់​អំណោយទាន​ព្រះវិញ្ញាណបរិសុទ្ធ ។ ស៊ីម៉ូន​បាន​ដឹង​ថា សាវក​ទាំង​ពីរ​រូប​អាច​ប្រគល់​អំណោយទាន​ព្រះវិញ្ញាណបរិសុទ្ធ​ដល់​ប្រជាជន​បាន ព្រោះ​ពួកគេ​មាន​បព្វជិតភាព ។ គាត់​ក៏​ចង់​បាន​បព្វជិតភាព​ដែរ ។

Peter tells Simon that the priesthood is only given to righteous men and tells him to repent. - ch.-4

គាត់​បាន​ផ្ដល់​ប្រាក់​ដល់​ពេត្រុស និង យ៉ូហាន ដើម្បី​ទិញ​បព្វជិតភាព ។ ពេត្រុស​បាន​ប្រាប់​ស៊ីម៉ូន​ថា គ្មាន​នរណាម្នាក់​អាច​ទិញ​បព្វជិតភាព​បាន​ឡើយ ។ ព្រះ​ប្រទាន​បព្វជិតភាព​ដល់​បុរស​សុចរិត ។ ពេត្រុស​បាន​ដឹង​ថា ស៊ីម៉ូន​មិន​មែន​ជា​មនុស្ស​សុចរិត​ទេ ។ គាត់​បាន​ប្រាប់​ឲ្យ​ស៊ីម៉ូន​ប្រែចិត្ត ។