មនុស្សគួរស្គាល់
-
កាព្រីយ៉ែលទេវតាដែលបានយាងមកជួបម៉ារា ហើយមានបន្ទូលប្រាប់នាងថា នាងនឹងក្លាយជាមាតារបស់ព្រះយេស៊ូវ ។ ទេវតាកាព្រីយ៉ែលក៏បានយាងមកជួបសាការី ហើយបានមានបន្ទូលប្រាប់គាត់ថាគាត់នឹងមានកូនប្រុសម្នាក់ដែលជា យ៉ូហាន បាទីស្ទ ។
-
កៃផាសង្ឃជាន់ខ្ពស់សាសន៍យូដា ដែលបានរួមចំណែកក្នុងការធ្វើទុក្ខទោសព្រះយេស៊ូវនៅក្នុងការកាត់សេចក្ដី
-
តេប៊ីថាស្ត្រីសុចរិតម្នាក់ដែលពេត្រុសបានជួយឲ្យរស់ឡើងវិញ
-
នីកូដេមមេសាលារបស់សាសន៍យូដាដែលបានជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះ ។ ព្រះយេស៊ូវបានបង្រៀននីកូដេមអំពីពិធីបុណ្យជ្រមុជទឹក ។
-
ប៉ុនទាស-ពីឡាត់អ្នកគ្រប់គ្រងជនជាតិរ៉ូមនៅទីក្រុងយេរ៉ូសាឡិម ។ ពួកសាសន៍យូដាបានជម្រាបពីឡាត់ឲ្យឆ្កាងព្រះយេស៊ូវ ហើយពីឡាត់បានអនុញ្ញាតឲ្យពួកគេធ្វើគុតព្រះយេស៊ូវ ។
-
ប៉ុលបុរសម្នាក់ដែលស្អប់ពួកសិស្សរបស់ព្រះយេស៊ូវ រហូតដល់គាត់បានឃើញព្រះយេស៊ូវក្នុងការនិមិត្តមួយ ហើយបានប្រែចិត្តជឿ ។ ក្រោយមក គាត់បានបម្រើព្រះ ហើយបានក្លាយជាសាវកមួយរូប ។ គាត់ក៏ត្រូវបានគេស្គាល់ថាឈ្មោះសុលដែរ ។
-
ផារិស៊ីថ្នាក់ដឹកនាំសាសន៍យូដា ។ ពួកគេភាគច្រើនស្អប់ព្រះយេស៊ូវ និង ពួកសិស្សរបស់ទ្រង់ ។
-
ពេត្រុសសាវកមួយរូបក្នុងចំណោមដប់ពីរនាក់របស់ព្រះយេស៊ូវ និង ប្រធាននៃសាសនាចក្របន្ទាប់ពីព្រះយេស៊ូវបានសុគត ។
-
ព្រះអាចសំដៅទៅលើព្រះវរបិតាសួគ៌ ឬ ព្រះយេស៊ូវគ្រីស្ទ
-
ព្រះមែស៊ីព្រះនាមមួយទៀតរបស់ព្រះយេស៊ូវគ្រីស្ទ
-
ព្រះយេស៊ូវគ្រីស្ទព្រះរាជបុត្រារបស់ព្រះ និង ព្រះអង្គសង្គ្រោះនៃពិភពលោក ។ ទ្រង់បានរងទុក្ខ ហើយបានសុគតជំនួសអំពើបាបយើង ។
-
ព្រះវរបិតាសួគ៌ព្រះវរបិតានៃរូបកាយខាងវិញ្ញាណយើង ។ យើងអធិស្ឋានទៅកាន់ទ្រង់ ។
-
ព្រះវិញ្ញាណបរិសុទ្ធសមាជិកមួយអង្គក្នុងក្រុមព្រះ ។ ទ្រង់ជួយព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតាសួគ៌ ។ ទ្រង់មានព្រះចេស្ដាដើម្បីជួយមនុស្សឲ្យស្គាល់សេចក្ដីពិត ។ ទ្រង់គឺជាវិញ្ញាណ ហើយគ្មានរូបកាយជាសាច់ និង ឆ្អឹងទេ ។
-
ព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ ។ ទ្រង់បានរងទុក្ខ ហើយបានសុគតជំនួសអំពើបាបយើង ។ ដោយសារទ្រង់ នោះយើងអាចបានអត់ទោសពីអំពើបាប ប្រសិនបើយើងប្រែចិត្ត ហើយយើងនឹងរស់នៅជារៀងរហូត ។
-
ម៉ាត់ធាសសិស្សម្នាក់របស់ព្រះយេស៊ូវដែលត្រូវបានហៅឲ្យកាន់តំណែងជំនួស យូដាស-អ៊ីស្ការីយ៉ុត ក្នុងពួកសាវកដប់ពីរនាក់
-
ម៉ារាមាតារបស់ព្រះយេស៊ូវ
-
ម៉ារា និង ម៉ាថាបងស្រីៗរបស់ឡាសា និង ជាមិត្តរបស់ព្រះយេស៊ូវ
-
ម៉ារា ម៉ាក់ដាឡាមិត្តរបស់ព្រះយេស៊ូវ និង ជាបុគ្គលទីមួយដែលបានឃើញព្រះយេស៊ូវបន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ
-
ម៉ូសេព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់
-
យូដាស-អ៊ីស្ការីយ៉ុតសាវកមួយរូបក្នុងចំណោមដប់ពីរនាក់របស់ព្រះយេស៊ូវ ។ យ៉ូដាសបានប្រគល់ព្រះយេស៊ូវទៅឲ្យពួកទុច្ចរិតដើម្បីប្រាក់ ៣០ ។
-
យ៉ាកុបសាវកមួយរូបក្នុងចំណោមដប់ពីរនាក់របស់ព្រះយេស៊ូវគ្រីស្ទ ។ គាត់គឺជាទីប្រឹក្សាម្នាក់របស់ពេត្រុសបន្ទាប់ពីព្រះយេស៊ូវបានសុគត ។
-
យ៉ូសែបស្វាមីរបស់ម៉ារា ។ យ៉ូសែបបានមើលថែព្រះយេស៊ូវ និង ម៉ារា ។
-
យ៉ូសែប ស៊្មីធនៅពេល យ៉ូសែប ស៊្មីធ នៅក្មេង ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទបានយាងមកជួបគាត់ ។ ទ្រង់ទាំងពីរព្រះអង្គបានមានបន្ទូលប្រាប់គាត់កុំឲ្យចូលរួមសាសនាចក្រណាមួយលើផែនដីនេះឡើយ ព្រោះសាសនាចក្រទាំងនោះបានប្រាសចាកឆ្ងាយពីសេចក្ដីពិត ។ តាមរយៈ យ៉ូសែប ស៊្មីធ នោះសាសនាចក្រដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទបានស្ដារឡើងវិញនៅលើផែនដី ។
-
យ៉ូហានសាវកមួយរូបក្នុងចំណោមដប់ពីរនាក់របស់ព្រះយេស៊ូវគ្រីស្ទ ។ គាត់គឺជាទីប្រឹក្សាម្នាក់របស់ពេត្រុសបន្ទាប់ពីព្រះយេស៊ូវបានសុគត ។
-
យ៉ូហាន បាទីស្ទព្យាការីដែលបានធ្វើបុណ្យជ្រមុជទឹកថ្វាយព្រះយេស៊ូវ ។ គាត់គឺជាកូនប្រុសរបស់សាការី និង អេលីសាបិត ។
-
យ៉ៃរ៉ុសអ្នកដឹកនាំសាសន៍យូដាម្នាក់នៅកាពើណិម ។ ព្រះយេស៊ូវបានប្រោសកូនស្រីរបស់គាត់ឲ្យរស់ឡើងវិញ ។
-
រ៉ូមប្រជាជនដែលត្រួតត្រាលើដែនដីដែលព្រះយេស៊ូវគង់នៅ អំឡុងទ្រង់មានព្រះជន្ម
-
សាការីឪពុករបស់ យ៉ូហាន បាទីស្ទ
-
សាតាំងបុត្រាខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ ។ វាពុំបានគោរពប្រតិបត្តិតាមព្រះវរបិតាសួគ៌ទេ ដូច្នេះវាត្រូវបានបណ្ដេញចេញពីស្ថានសួគ៌ ។ វាបានក្លាយជាអារក្ស ។ សាតាំងព្យាយាមល្បួងមនុស្សឲ្យធ្វើអ្វីដែលខុសឆ្គង ។
-
សាសន៍យូដាសាសន៍អ៊ីស្រាអែលដែលជាចំណែកនៃនគរយូដា ។ ព្រះយេស៊ូវគឺជាសាសន៍យូដា ។
-
សាសន៍សាម៉ារីប្រជានជនមួយក្រុមដែលបានរស់នៅឯដែនដីដែលព្រះយេស៊ូវបានគង់នៅ ។ ជាធម្មតា សាសន៍យូដា និង សាសន៍សាម៉ារីមិនចូលចិត្តគ្នាទេ ។
-
សុលសូមមើល ប៉ុល
-
ស៊ីម៉ូនបុរសម្នាក់រស់នៅស្រុកសាម៉ារី ។ គាត់បានព្យាយាមទិញបព្វជិតភាពពីពេត្រុស និង យ៉ូហាន ។ ពួកគាត់បានបង្រៀនគាត់ថា មនុស្សមិនអាចទិញបព្វជិតភាពបានទេ ។
-
ស៊ីម្មានបុរសសុចរិតម្នាក់ដែលបានឃើញព្រះឱរសយេស៊ូវនៅព្រះវិហារបរិសុទ្ធនៅទីក្រុងយេរ៉ូសាឡិម ។
-
ស៊ីឡាសអ្នកផ្សព្វផ្សាយសាសនា និង មិត្តរបស់ប៉ុល
-
ស្ទេផានអ្នកដឹកនាំសុចរិតម្នាក់នៃសាសនាចក្ររបស់ព្រះគ្រីស្ទ ។ ពួកផារិស៊ីបានសម្លាប់គាត់ ។
-
ហេរ៉ូឌស្ដេចទុច្ចរិតមួយអង្គដែលបានគ្រប់គ្រងទីក្រុងយេរ៉ូសាឡិម នៅពេលដែលព្រះយេស៊ូវបានប្រសូត ។ ទ្រង់បានសម្លាប់រាល់ទារកនៅទីក្រុងបេថ្លេហិម ដោយសង្ឃឹមថានឹងបានធ្វើគុតព្រះឱរស្ឋយេស៊ូវ ។
-
ឡាសាបុរសម្នាក់ដែលព្រះយេស៊ូវបានប្រោសឲ្យរស់ឡើងវិញ
-
អាណាស្ត្រីមេម៉ាយស្មោះត្រង់ម្នាក់ដែលបានឃើញព្រះយេស៊ូវកាលទ្រង់នៅជាទារក ហើយបានបង្រៀនប្រជាជនថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះ និង ជាព្រះអង្គសង្គ្រោះ
-
អាន៉្នានាសសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ដែលបានរស់នៅក្រុងដាម៉ាស ។ គាត់បានប្រសិទ្ធពរឲ្យប៉ុល ហើយបានមើលថែគាត់ បន្ទាប់ពីប៉ុលត្រូវងងឹតភ្នែកក្នុងការនិមិត្តមួយ ។
-
អេលីយ៉ាសព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់
-
អេលីសាបិតម្ដាយរបស់ យ៉ូហាន បាទីស្ទ
-
អេសាយព្យាការរីក្នុងព្រះគម្ពីរសញ្ញាចាស់ដែលបានចារឹកអំពីព្រះយេស៊ូវ
-
អ័គ្រីប៉ាស្ដេចរ៉ូមដែលគ្រប់គ្រងលើអ៊ីស្រាអែល ។ ប៉ុលបានទូលស្ដេចអ័គ្រីប៉ាអំពីព្រះយេស៊ូវគ្រីស្ទ ។