ជំពូក ២ ម៉ារា និង ទេវតា ម៉ារា និង យ៉ូសែប បានរស់នៅឯក្រុងណាសារ៉ែត ។ ពួកគេគឺជាមនុស្សល្អណាស់ ។ ពួកគេស្រឡាញ់គ្នា ហើយបម្រុងនឹងរៀបការនឹងគ្នា ។ លូកា ១:២៦–២៧ ថ្ងៃមួយ ទេវតាកាព្រីយ៉ែលបានយាងមកជួបម៉ារា ។ ទ្រង់មានបន្ទូលប្រាប់ម៉ារាថា ព្រះនឹងប្រទានពរដល់នាង ។ លូកា ១:២៦, ២៨–៣០ ទេវតាកាព្រីយ៉ែលមានបន្ទូលប្រាប់ម៉ារាថា នាងនឹងក្លាយជាមាតានៃព្រះរាជបុត្រារបស់ព្រះ ។ ទ្រង់នឹងមានព្រះនាមថា យេស៊ូវ ហើយទ្រង់នឹងធ្វើជាស្ដេចរបស់មនុស្សសុចរិតផងទាំងពួង ។ លូកា ១:៣១–៣៣ ម៉ារាបានពោលថា នាងនឹងគោរពប្រតិបត្តិដល់ព្រះវរបិតាសួគ៌ ហើយធ្វើជាមាតារបស់ព្រះយេស៊ូវ ។ លូកា ១:៣៤–៣៥, ៣៨, នីហ្វៃទី១ ១១:១៨–២១