ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៦១ ៖ ប៉ុល និង ស៊ីឡាស ជាប់​ក្នុង​គុក


ជំពូក ៦១

ប៉ុល និង ស៊ីឡាស ជាប់​ក្នុង​គុក

A girl with an evil spirit in her sits on the ground. People pay money to hear her speak. - ch.61-1

ក្មេង​ស្រី​ម្នាក់​មាន​អារក្ស​ចូល ។ មនុស្ស​ជា​ច្រើន​ចូលចិត្ត​ស្ដាប់​វិញ្ញាណអារក្ស​ទាយ​ដោយ​ប្រើ​រូប​របស់​នាង ។ ពួកគេ​បង់​ប្រាក់​ដល់​ចៅហ្វាយ​ដែល​នាង​ធ្វើការ​ឲ្យ ដើម្បី​បាន​ស្ដាប់​នាង​ទាយ ។

Paul and Silas cast the evil spirit out of the girl and the men who earn money with her are angry. - ch.61-2

រាល់​ពេល​ដែល​ប៉ុល និង ស៊ីឡាស បាន​ដើរ​កាត់​នោះ ក្មេង​ស្រី​នោះ​បាន​ដើរ​តាម​ពួកគាត់ ។ នៅ​ពេល​នាង​ដើរតាម​ពួកគាត់ វិញ្ញាណ​អារក្ស​បាន​ស្រែក​ឡើង ។ ថ្ងៃ​មួយ ប៉ុល​បាន​បញ្ជា​ឲ្យ​វិញ្ញាណ​អារក្ស​ចេញ​ពី​នាង ។ វា​បាន​ចេញ​មែន ។ ចៅហ្វាយ​ដែល​នាង​បាន​ធ្វើការ​ឲ្យ​នោះ​ក៏​បាន​ខឹង ។ ឥឡូវនេះ ពួកគេ​ពុំ​អាច​រក​ប្រាក់​បាន​ទៀត​ឡើយ ។

The angry men take Paul and Silas to the leaders of the city. - ch.61-3

ចៅហ្វាយ​នោះ​បាន​ចាប់​ខ្លួន​ប៉ុល និង ស៊ីឡាស​ទៅ​ជួប​មេ​នគរបាល ។ ពួកគេ​បាន​ចោត​ថា ប៉ុល និង ស៊ីឡាស បាន​បង្ក​ឲ្យ​កើត​វឹកវរ​យ៉ាង​ខ្លាំង ។

Paul and Silas are whipped and put in prison. - ch.61-4

មេនគរបាល​បាន​ឲ្យ​គេ​វាយ​ប៉ុល និង ស៊ីឡាស ហើយ​ឃុំឃាំង​ពួកគេ ។

Paul and Silas pray and sing hymns.  The prison shakes and the doors open. - ch.61-5

នា​យប់​នោះ ប៉ុល និង ស៊ីឡាស បាន​អធិស្ឋាន ហើយ​ច្រៀង​ទំនុកតម្កើង​ថ្វាយ​ព្រះវរបិតាសួគ៌ ។ មនុស្ស​គ្រប់​គ្នា​ក្នុង​គុក​បាន​ឮ​ពួកគាត់​ច្រៀង ។ ភ្លាម​នោះ ផែនដី​ចាប់ផ្ដើម​រញ្ជួយ ។ ទ្វារ​គុក​បាន​របើក​ឡើង ។

The prison guard finds Silas and Paul still in the prison.  He asks them how he can be saved. - ch.61-6

អ្នក​យាម​គុក​បាន​ភ្ញាក់ឡើង ហើយ​បាន​ឃើញ​ទ្វារ​គុក​ចំហ ។ គាត់​បាន​គិត​ថា អ្នក​ទោស​បាន​លួច​រត់ ។ ប៉ុល​បាន​ប្រាប់​អ្នក​យាម​គុក​កុំ​ឲ្យ​បារម្ភ ។ អ្នក​ទោស​នៅ​ឯណេះ​ទាំងអស់​គ្នា​ទេ ។ អ្នក​យាម​គុក​បាន​លុត​ជង្គង់​ទៀប​នឹង​ជើង​ប៉ុល និង ស៊ីឡាស ហើយ​បាន​សួរ​ថាតើ​គាត់​អាច​បាន​សង្គ្រោះ​តាមរបៀប​ណា ។

The prison guard is baptized along with his family. - ch.61-7

ប៉ុល និង ស៊ីឡាស​បាន​បង្រៀន​អ្នក​យាម​គុក និង ក្រុមគ្រួសារ​របស់​គាត់​អំពី​ដំណឹងល្អ ។ នា​យប់​នោះ អ្នក​យាម​គុក និង ក្រុមគ្រួសារ​របស់​គាត់​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ។

Paul and Silas are set free from the prison. - ch.61-8

លុះ​ស្អែក​ឡើង មេនគរបាល​បាន​ដោះលែង​ប៉ុល និង ស៊ីឡាស ។ ប៉ុល និង ស៊ីឡាស​បាន​ទៅ​ទីក្រុង​មួយ​ទៀត​ដើម្បី​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយសាសនា​បន្ថែម​ទៀត ។