ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៤៧ ៖ ស្ត្រី​ព្រហ្មចារីយ​ដប់​នាក់


ជំពូក ៤៧

ស្ត្រី​ព្រហ្មចារីយ​ដប់​នាក់

Ten virgins wait at the door for the bridegroom - ch.47-1

ព្រះយេស៊ូវ​មាន​បន្ទូល​តំណាល​អំពី​ស្រី​ក្រមុំ​ដប់​នាក់​ដែល​ចូល​រោងការ ។ ពួកគេ​បាន​រង់ចាំ​កូន​កំលោះ​មក​ដល់ រួច​អនុញ្ញាត​ឲ្យ​នាង​ចូល​ទៅ​ក្នុង ។ ពួកគេ​ពុំ​បាន​ដឹង​ថាតើ​ពេល​ណា​ដែល​កូន​កំលោះ​នឹង​មក​ដល់​នោះ​ទេ ។

The wise virgins have extra oil for their lamps - ch.47-2

ស្រី​ក្រមុំ​ដប់​នាក់​មាន​ចង្កៀង​ប្រេង​សម្រាប់​ដុត​បំភ្លឺ ។ ស្រី​ក្រមុំ​ប្រាំ​នាក់​មាន​គំនិត ។ ពួកគេ​បម្រុង​ប្រេង​បន្ថែម​ទុក​ជាមួយ ។

The foolish virgins had only the oil in their lamps - A woman stands looking at a lamp she holds in her hands - ch.47-3

ឯ​ស្រី​ក្រមុំ​ប្រាំ​នាក់​ទៀត​គ្មាន​គំនិត​ទេ ។ ពួកគេ​មាន​តែ​ប្រេង​ដែល​នៅ​ក្នុង​ចង្កៀង​របស់​ពួកគេ​ប៉ុណ្ណោះ ។

The five wise virgins put extra oil in their lamps while the five foolish go to find more oil - ch.47-4

កូនកំលោះ​ពុំ​បាន​មក​ភ្លាមៗ​នោះ​ទេ ។ ប្រេង​នៅ​ក្នុង​ចង្កៀង​ក៏​ឆេះ​អស់ ។ ស្រី​ក្រមុំ​ដែល​មាន​គំនិត បាន​ចាក់​ប្រេង​បន្ថែម​ទៅ​ក្នុង​ចង្កៀង​របស់​ពួកគេ ។ ស្រី​ក្រមុំ​ប្រាំ​នាក់​ទៀត​ដែល​គ្មាន​គំនិត ត្រូវ​ទៅ​ទិញ​ប្រេង​បន្ថែម ។

The bridgroom comes and the five wise virgins go into the feast - ch.47-5

កាល​ពួកគេ​កំពុង​ទៅ​ទិញ កូន​កំលោះ​ក៏​បាន​មក​ដល់ ។ ពួកគេ​បាន​អនុញ្ញាត​ឲ្យ​ស្រី​ក្រមុំ​ប្រាំ​នាក់​ដែល​មាន​គំនិត​ចូល​ទៅ​ក្នុង​ពិធីមង្គលការ ។

The five foolish virgins knock on the door - ch.47-6

នៅ​ពេល​ស្រីក្រមុំ​ប្រាំ​នាក់​ដែល​មិន​មាន​គំនិត​បាន​មក​ដល់ ទ្វារ​បាន​បិទ​ទៅ​ហើយ ។ ពួកគេ​មិន​អាច​ចូល​ទៅ​ក្នុង​ពិធីមង្គលការ​បាន​ឡើយ ។

Jesus Christ comes again and the righteous members are ready, but other members, like the foolish virgins, are not - ch.47-7

ព្រះយេស៊ូវ​គឺ​ដូចជា​កូន​កំលោះ​នៅ​ក្នុង​រឿង​នេះ ។ សមាជិក​សាសនាចក្រ​គឺ​ដូចជា​ស្រី​ក្រមុំ​ទាំង​ដប់​នាក់ ។ នៅ​ពេល​ព្រះយេស៊ូវ​យាង​មក​ម្ដង​ទៀត សមាជិក​ខ្លះ​បាន​ត្រៀមខ្លួន​រួចរាល់ ។ ពួកគេ​បាន​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ សមាជិក​ខ្លះ​ទៀត​មិន​បាន​ត្រៀមខ្លួន​ទេ ។ ពួកគេ​នឹង​មិន​អាច​រស់នៅ​ជាមួយ​ព្រះអង្គសង្គ្រោះ នៅ​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត​បាន​ឡើយ ។