ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ២៦ ៖ ព្រះយេស៊ូវ​អត់ទោស​ដល់​ស្ត្រី​ម្នាក់


ជំពូក ២៦

ព្រះយេស៊ូវ​អត់ទោស​ដល់​ស្ត្រី​ម្នាក់

A Pharisee asks Jesus to eat with him - ch.23-1

មាន​ពួក​ផារិស៊ី​ម្នាក់​ទូល​សូម​ព្រះអង្គសង្គ្រោះ ឲ្យ​យាង​មក​ផ្ទះ​គាត់ ហើយ​សោយ​ជាមួយ​នឹង​គាត់ ។

A sinful woman finds Jesus at the Pharisee's house - ch.23-2

មាន​ស្ត្រី​ម្នាក់​បាន​ប្រព្រឹត្ត​បាប​ជា​ច្រើន បាន​រស់នៅ​ក្នុង​ក្រុង​នោះ ។ នាង​បាន​ដឹង​ថា ព្រះយេស៊ូវ​កំពុង​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ​របស់​ពួក​ផារិស៊ី ។ នាង​ចង់​ធ្វើ​អ្វី​មួយ​ពិសេស​សម្រាប់​ព្រះយេស៊ូវ ។

A woman kneels at the Savior's feet and washes them with her tears - The Pharisee thinks the Savior should not let the sinful woman touch Him - ch.23-3

នាង​បាន​លុតជង្គង់ ហើយ​បាន​លាង​ព្រះបាទ​ព្រះអង្គសង្គ្រោះ​ដោយ​ទឹកភ្នែក​របស់​នាង ។ បន្ទាប់​មក នាង​បាន​ជូត​ព្រះបាទ​ទ្រង់​ដោយ​សក់​ក្បាល​របស់​នាង ហើយ​នាង​បាន​ថើប ។ នាង​ថែមទាំង​បាន​យក​ប្រេង​ក្រអូប​លាង​ផង ។ ពួក​ផារិស៊ី​ដែល​បាន​អញ្ជើញ​ទ្រង់​មក បាន​ដឹង​ថា ស្ត្រី​រូប​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ច្រើន ។ គាត់​បាន​គិត​ថា ព្រះយេស៊ូវ​មិន​គួរ​អនុញ្ញាត​ឲ្យ​ស្ត្រី​នោះ ពាល់​ទ្រង់​ឡើយ ។

The Savior tells the Pharisee that he had not given Him water to wash His feet - ch.23-4

ព្រះអង្គសង្គ្រោះ​បាន​ជ្រាប​អំពី​អ្វី​ដែល​ពួក​ផារិស៊ី​ម្នាក់​នោះ​កំពុង​គិត ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​ផារិស៊ី​ម្នាក់​នោះ​ថា ស្ត្រី​រូប​នោះ​បាន​ប្រព្រឹត្ត​ល្អ​នឹង​ទ្រង់​ច្រើន​ជាង​គាត់​ទៅ​ទៀត ។ ពួក​ផារិស៊ី​ម្នាក់​នោះ​ពុំ​បាន​ថ្វាយ​ទឹក​ដើម្បី​លាង​ព្រះបាទ ឬ​ចាក់​ប្រេង​លើ​ព្រះសិរសា ដែល​ជា​ញឹកញាប់​ទង្វើ​នេះ​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ភ្ញៀវ​ឡើយ ។

Jesus tells the woman that her sins are forgiven - ch.23-5

ព្រះយេស៊ូវ​បាន​បន្ទូល​ប្រាប់​ពួក​ផារិស៊ី​ម្នាក់​នោះ​ថា បាប​របស់​ស្ត្រី​នោះ​ត្រូវបាន​អត់ទោស​ឲ្យ​ហើយ ព្រោះ​នាង​បាន​ស្រឡាញ់​ព្រះអង្គសង្គ្រោះ ហើយ​បាន​មាន​សេចក្ដីជំនឿ​លើ​ទ្រង់ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ស្ត្រី​នោះ​ឲ្យ​ទៅ​ប្រកប​ដោយ​សេចក្ដីសុខ ។