ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៣៣ ៖ ការបង្ហាញ​ខ្លួន​ក្នុង​សិរីល្អ ៖ ការប្រែរូប


ជំពូក ៣៣

ការបង្ហាញ​ខ្លួន​ក្នុង​សិរីល្អ ៖ ការប្រែរូប

Jesus takes Peter, James and John to the top of a high mountain - ch.37-1

ព្រះយេស៊ូវ​បាន​នាំ​ពេត្រុស យ៉ាកុប និង យ៉ូហាន ទៅ​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់​មួយ​ដើម្បី​អធិស្ឋាន ។

Jesus prays, the glory of God comes upon Him, and Moses and Elias appear to Him - ch.37-2

នៅ​ពេល​ព្រះយេស៊ូវ​បាន​អធិស្ឋាន នោះ​សិរីល្អ​នៃ​ព្រះ​បាន​គ្រប់​ដណ្ដប់​ទ្រង់ ។ ព្រះភក្ត្រ​ទ្រង់​ភ្លឺ​ចែងចាំង​ដូច​ព្រះអាទិត្យ ។ ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ពីរ​រូប​គឺ ម៉ូសេ និង អេលីយ៉ាស បាន​បង្ហាញ​ខ្លួន​ដល់​ទ្រង់ ។ ពួក​លោក​បាន​ទូល​ជាមួយ​ទ្រង់ អំពី​ការសុគត និង ការមាន​ព្រះជន្ម​រស់ឡើងវិញ​ដែល​នឹង​មក​ដល់ ។

The Apostles fall asleep while Jesus is praying - ch.37-3

កាល​ព្រះយេស៊ូវ​កំពុង​អធិស្ឋាន នោះ​ពួក​សាវក​បាន​ដេក​លក់ ។

Jesus Christ during the Transfiguration appears in His glory with Moses and Elias to Peter, James and John - ch.37-4

កាល​ពួកគេ​បាន​ក្រោក​ឡើង ពួកគេ​បាន​ឃើញ​សិរី​នៃ​ព្រះយេស៊ូវគ្រីស្ទ ម៉ូសេ និង អេលីយ៉ាស ។ ពួកគេ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះវរបិតាសួគ៌​ថ្លែង​ទីបន្ទាល់​ថា « នេះ​ជា​កូន​ស្ងួនភ្ងា​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់ ចូរ​ស្តាប់​តាម​ចុះ » ។

Jesus tells His Apostles to not fear - They look up and see that He is alone - ch.37-5

ពួក​សាវក​បាន​ភ័យ​ញ័រ ហើយ​បាន​ដួល​ទៅ​លើ​ដី ។ ព្រះយេស៊ូវ​បាន​ពាល់​ពួកគេ ដោយ​បន្ទូល​ថា កុំ​ភ័យ​ឡើយ ។ នៅ​ពេល​ពួកគេ​ងើយ​មើល​ទៅ​លើ នោះ​សារទូត​សួគ៌ា​បាន​យាង​ទៅ​ផុត​ហើយ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួក​សាវក​កុំ​ឲ្យ​ប្រាប់​នរណា​ឲ្យ​សោះ នូវ​ហេតុការណ៍​ដែល​ពួកគេ​បាន​ឃើញ ដរាប​ដល់​ទ្រង់​បាន​សុគត ហើយ​មាន​ព្រះជន្ម​រស់ឡើងវិញ ។