ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៧ ៖ ពួកហោរា


ជំពូក ៧

ពួកហោរា

The wise men see the star - ch.7-1

ពួក​ហោរា​បាន​រស់នៅ​ឯ​ដែនដី​មួយ​ទៀត ។ ពួកគេ​បាន​ដឹង​សេចក្ដី​ដែល​ពួក​ព្យាការី​បាន​ថ្លែង អំពី​ការប្រសូត​របស់​ព្រះយេស៊ូវ ។ នៅ​ពេល​ពួកគេ​បាន​ឃើញ​ផ្កាយ​ថ្មី​មួយ​រះ​នៅ​លើ​មេឃ នោះ​ពួកគេ​បាន​ដឹង​ថា មាន​ស្ដេច​ថ្មី​មួយ​អង្គ​បាន​ប្រសូត​មក ។

King Herod and the Wise Men - ch. 7-2

ពួក​ហោរា​បាន​ទៅ​ចូល​គាល់​ស្ដេច​ហេរ៉ូឌ ជា​ស្ដេច​ពួក​សាសន៍​យូដា​នៅ​ឯ​ក្រុង​យេរ៉ូសាឡិម ។ ពួកគេ​បាន​ទូល​សួរ​ទ្រង់​ថា​តើ​ស្ដេច​ថ្មី​មួយ​អង្គ​នោះ​នៅ​ទី​ណា ។ ស្ដេច​ហេរ៉ូឌ​បាន​មាន​បន្ទូល​ប្រាប់ ឲ្យ​ពួកគេ​ទៅ​ស្វែងរក​ទ្រង់​នៅ​ឯ​ភូមិ​បេថ្លេហិម ។ នៅ​ពេល​ពួកគេ​រក​ឃើញ​ព្រះ​ឱរស្ធ​ហើយ ពួកគេ​ត្រូវ​ត្រឡប់​មក​ទូល​ស្ដេច​ហេរ៉ូឌ​វិញ ។

The Wise Men worship Jesus - ch.7-3

ពួកហោរា​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម ហើយ​បាន​រក​ឃើញ​ព្រះយេស៊ូវ ។ ពួកគេ​បាន​ថ្វាយ​បង្គំ ហើយ​ថ្វាយ​អំណោយ​ដល់ ទ្រង់ ។ ពួកគេ​បាន​ទទួល​ដំណឹង​នៅ​ក្នុង​សុបិន​ថា កុំ​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរ៉ូសាឡិម​វិញ ហើយ​ទូល​ប្រាប់​ស្ដេច​ហេរ៉ូឌ​អំពី​ទីកន្លែង​របស់​ព្រះ​ឱរស្ធ​ឡើយ ។ ពួកគេ​មិន​បាន​ត្រឡប់​ទៅ​វិញ​ទេ ។