ជំពូក ៣១ ព្រះយេស៊ូវប្រោសបុរសថ្លង់ មានមនុស្សមួយចំនួនបាននាំបុរសថ្លង់ម្នាក់មកឯព្រះយេស៊ូវ ។ បុរសនោះថ្លង់ ហើយពុំអាចនិយាយបានទេ ។ បណ្ដាជនចង់ឲ្យព្រះអង្គសង្គ្រោះប្រោសគាត់ឲ្យជា ។ ម៉ាកុស ៧:៣២ ព្រះយេស៊ូវបាននាំបុរសនោះចេញពីបណ្ដាជន ។ ទ្រង់បានយកព្រះអង្គុលីរបស់ទ្រង់ដាក់ក្នុងត្រចៀកបុរសនោះ ។ ទ្រង់បានពាល់អណ្ដាតរបស់បុរសនោះ ហើយបានប្រសិទ្ធពរគាត់ ។ ម៉ាកុស ៧:៣៣–៣៤ ឥឡូវនេះ បុរសនោះអាចស្ដាប់ឮ ហើយនិយាយបាន ។ បណ្ដាជនអាចយល់គាត់និយាយបាន ។ ព្រះយេស៊ូវហាមមិនឲ្យបណ្ដាជនប្រាប់នរណាម្នាក់អំពីរឿងនេះឡើយ ប៉ុន្តែពួកគេចេះតែប្រាប់គ្នាកាន់តែច្រើន ។ ម៉ាកុស ៧:៣៥-៣៦