រូបថតដែនដីបរិសុទ្ធ ( លេខនៅក្នុងវង់ក្រចកគឺជាចំនួនជំពូក នៃរឿង ដែលបានកើតឡើងនៅនឹងកន្លែង ឬ ក្បែរកន្លែងដែលបានថត ) ។ បេថ្លេហិម ព្រះយេស៊ូវគ្រីស្ទបានប្រសូតនៅទីក្រុងនេះ ។ ( ៥, ៧ ) ព្រះវិហារបរិសុទ្ធ នេះគឺជារចនាបទនៃព្រះវិហារបរិសុទ្ធនៅទីក្រុងយេរ៉ូសាឡិម ជាកន្លែងដែលព្រះយេស៊ូវបានត្រាស់បង្រៀនដំណឹងល្អ ហើយបានបណ្ដេញមនុស្សដែលបានជួញដូរសត្វសម្រាប់យញ្ញបូជា ។ ( ១, ៦, ៩, ១១, ១៣, ៤៥, ៥៦ ) កាំជណ្ដើរឡើងទៅព្រះវិហារបរិសុទ្ធ ទាំងនេះគឺជាកាំជណ្ដើរពិតប្រាកដដែលឡើងទៅដល់ព្រះវិហារបរិសុទ្ធ ។ ណាសារ៉ែត ព្រះយេស៊ូវបានចម្រើនព្រះជន្មដឹងក្ដីឡើងនៅទីក្រុងនេះ ។ ( ២, ៤, ៩, ១៧ ) យេរ៉ូសាឡិម ព្រះយេស៊ូវ និង ពួកសាវករបស់ទ្រង់បានចំណាយពេលជាច្រើនដើម្បីបង្រៀននៅទីក្រុងនេះ ។ ព្រះយេស៊ូវបានសុគត ហើយបានមានព្រះជន្មរស់ឡើងវិញនៅទីនេះ ។ ( ៦, ៣៩–៤០, ៤៤–៥៧, ៦៣ ) ទន្លេយ័រដាន់ យ៉ូហាន បាទីស្ទ បានធ្វើបុណ្យជ្រមុជទឹកថ្វាយព្រះយេស៊ូវគ្រីស្ទនៅត្រង់កន្លែងណាមួយក្នុងទន្លេនេះ ។ ( ១០ ) ទីរហោស្ថានយូដា ព្រះយេស៊ូវគ្រីស្ទបានតមអាហារ ហើយត្រូវបានល្បួងដោយអារក្សនៅក្នុងទីរហោស្ថាននេះបន្ទាប់ទ្រង់បានទទួលពិធីបុណ្យជ្រមុជទឹក ។ (១១) សាម៉ារី ព្រះយេស៊ូវបានត្រាស់បង្រៀនស្ត្រីម្នាក់ អំពីទឹករស់នៅឯអណ្ដូងទឹកមួយនៅដែនដីនេះ ។ ពួកសាសន៍យូដាបានស្អប់ពួកសាសន៍សាម៉ារី ។ ( ១៥, ៥៨ ) ស្រុកកាលីឡេ និង សមុទ្រកាលីឡេ មនុស្សជាច្រើនបានជឿថា ព្រះយេស៊ូវបានប្រទានទេសនកថានៅលើភ្នំត្រង់ចំណុចនេះ ។ សមុទ្រកាលីឡេស្ថិតនៅខាងក្រោយ ។ ព្រះយេស៊ូវបានត្រាស់បង្រៀនដំណឹងល្អដល់មនុស្សជាច្រើន រួមមានពួកសាវកនៅម្ដុំនេះ ។ ព្រះយេស៊ូវបានបង្គាប់ឲ្យព្យុះស្ងប់នៅលើសមុទ្រកាលីឡេ ។ ( ១៨–២២, ២៩, ៣៤, ៣៦ ) កាពើណិម សំណង់បែកបាក់ទាំងនេះស្ថិតនៅទីក្រុងកាពើណិម ។ ព្រះយេស៊ូវបានសម្ដែងអព្ភូតហេតុជាច្រើននៅក្នុងទីក្រុងនេះ ។ ( ២៣–២៥, ៣០ ) សេសារា ភីលីព នៅក្នុងតំបន់នេះ ព្រះយេស៊ូវបានថ្លែងទីបន្ទាល់អំពីការសុគត និង ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ រីឯពេត្រុសបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ។ (៣២) យេរីខូរ នៅក្នុងរឿងប្រៀបប្រដូចមួយអំពីសាសន៍សាម៉ារីដ៏សប្បុរស បុរសម្នាក់ស្ទើរតែត្រូវបានគេសម្លាប់ នៅតាមផ្លូវទៅកាន់ទីក្រុងនេះ ។ (៣៥) ភ្នំថាបើរ ទីនេះអាចជាកន្លែងដែលព្រះយេស៊ូវបានប្រែរូប ។ ( ៣៣ ) សួនច្បារគែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទបានអធិស្ឋាន បានរងទុក្ខជំនួសអំពើបាបយើង យូដាស-អ៊ីស្ការីយ៉ុត បានក្បត់ទ្រង់ ហើយទ្រង់ត្រូវគេចាប់ព្រះកាយនៅក្នុងសួនច្បារនេះ ។ ( ៥១, ៥២ ) គាល់កូថា ទីនេះអាចជាកន្លែងដែលព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាង ។ ( ៥៣ ) ឧទ្យានផ្នូរ កន្លែងអាចជាកន្លែងដែលព្រះយេស៊ូវគ្រីស្ទត្រូវបានគេបញ្ចុះ មានព្រះជន្មរស់ឡើងវិញ ហើយបានមានបន្ទូលជាមួយ ម៉ារា ម៉ាក់ដាឡា ។ ( ៥៣, ៥៤ )