ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ១៨ ៖ ព្រះយេស៊ូវ​ជ្រើសរើស​ពួក​សាវក


ជំពូក ១៨

ព្រះយេស៊ូវ​ជ្រើសរើស​ពួក​សាវក

Jesus teaches people from a boat on the shore of the Sea of Galilee - ch.18-1

ថ្ងៃ​មួយ ព្រះយេស៊ូវ​បាន​បង្រៀន​មនុស្ស​ពី​លើ​ទូក​នៅ​ឯ​ឆ្នេរ​សមុទ្រ​កាលីឡេ ។ ទូក​នោះ​ជា​របស់​បុរស​ម្នាក់​ឈ្មោះ​ពេត្រុស ។

Jesus tells Peter to take his boat into deep water - ch.18-2

ពេត្រុស ព្រមទាំង​មិត្តភក្ដិ​របស់​គាត់ បាន​នេសាទ​ត្រី​ពេញ​មួយ​យប់​ដោយ​ចាប់​ត្រី​ពុំ​បាន​សោះ ។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​បញ្ចប់​ការបង្រៀន ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពេត្រុស​ឲ្យ​ចែវ​ទូក​ទៅ​កាន់​ទឹក​ជ្រៅ ។ បន្ទាប់​មក ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពេត្រុស និង មិត្តភក្ដិ​របស់​គាត់ ឲ្យ​ទម្លាក់​សំណាញ់​ទៅ​ក្នុង​ទឹក ។

Peter catches so many fish that the net breaks - ch.18-3

ពួកគាត់​ដាក់​ជាប់​បាន​ត្រី​សន្ធឹក រហូត​ដល់​សំណាញ់​ចាប់ផ្ដើម​រហែក ។

Peter calls to men in another boat to help carry all the fish - ch.18-4

ពេត្រុស​បាន​ហៅ​មិត្តភក្ដិ​របស់​គាត់ ដែល​នៅ​លើ​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ ។ ទូក​ទាំង​ពីរ​ពេញ​ទៅ​ដោយ​ត្រី ហើយ​ចាប់ផ្ដើម​លិច ។

Peter is amazed at the number of fish he has caught - ch.18-5

ពេត្រុស និង មិត្តភក្ដិ​របស់​គាត់​មាន​សេចក្ដីអស្ចារ្យ ។ ពួកគាត់​បាន​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ឲ្យ​ហេតុការណ៍​នេះ​កើតឡើង ។

Peter kneels at the Savior's feet - ch.18-6

ពេត្រុស​បាន​លុតជង្គង់​ចុះ​នៅ​ទៀប​ព្រះបាទ​របស់​ព្រះអង្គសង្គ្រោះ ។ គាត់​បាន​ពោល​ថា គាត់​មិន​សក្ដិសម​នឹង​នៅ​ក្បែរ​ព្រះយេស៊ូវ​ឡើយ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពេត្រុស កុំ​ឲ្យ​ភ័យ​ឡើយ ។

Jesus tells Peter, James and John to follow Him - ch.18-7

មិត្តភក្ដិ​របស់​ពេត្រុស​ពីរ​នាក់ យ៉ាកុប និង យ៉ូហាន គឺ​ជា​បងប្អូន​ប្រុស​នឹង​គ្នា ។ ព្រះយេស៊ូវ​បាន​ហៅ​ពេត្រុស យ៉ាកុប និង យ៉ូហាន ឲ្យ​ដើរតាម​ទ្រង់ ហើយ​ធ្វើ​ជា « អ្នកនេសាទ​មនុស្ស » វិញ ។ បុរស​ទាំង​បី​នាក់​នោះ​លះបង់​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគាត់​មាន ហើយ​បាន​ទៅ​ជាមួយ​ព្រះយេស៊ូវ ។ ព្រះអង្គសង្គ្រោះ​ក៏​បាន​សុំ​ឲ្យ​បុរស​ឯ​ទៀត​ដើរតាម​ទ្រង់​ដែរ ។

Jesus ordains the Apostles - ch.18-8

ព្រះយេស៊ូវ​បាន​ជ្រើសរើស​សាវក​ដប់ពីរ​រូប ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​អធិស្ឋាន​ពេញ​មួយ​យប់ ដើម្បី​ទ្រង់​អាច​ជ្រើសរើស​បុរស​ដ៏​ត្រឹមត្រូវ ។ លុះ​ព្រឹក​ឡើង ទ្រង់​បាន​ជ្រើសរើស ហើយ​តែងតាំង​បុរស​ដប់ពីរ​រូប ដោយ​ប្រទាន​ដល់​ពួកគេ​នូវ​បព្វជិតភាព និង សិទ្ធិអំណាច​ដើម្បី​ធ្វើ​ជា​សាវក ។

The Apostles go forth to preach - ch.18-9

ពួក​សាវក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ជា​ច្រើន ។ ពួកគាត់​បាន​បង្រៀន​ដំណឹងល្អ ហើយ​ព្យាបាល​មនុស្ស ។ ពួកគាត់​បាន​ត្រឡប់​មក​វិញ​ដើម្បី​ទូល​ប្រាប់​ព្រះយេស៊ូវ នូវ​អ្វី​ដែល​ពួកគាត់​បាន​ធ្វើ ។