ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ២៤ ៖ កូន​ស្រី​របស់​យ៉ៃរ៉ុស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ


ជំពូក ២៤

កូន​ស្រី​របស់​យ៉ៃរ៉ុស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

Jairus comes to see Jesus - ch.22-1

ថ្ងៃ​មួយ យ៉ៃរ៉ុស ជា​មេសាលា បាន​ក្រាប​នៅ​ទៀប​នឹង​ព្រះបាទ​ព្រះអង្គសង្គ្រោះ ។

Jairus begs Jesus to bless his daughter so that she will not die - ch.22-2

យ៉ៃរ៉ុស​បាន​ទូល​ទ្រង់​ថា កូនស្រី​អាយុ ១២​ឆ្នាំ​របស់​គាត់​ឈឺ​ជា​ទម្ងន់ ។ គាត់​បាន​ទូល​អង្វរ​ព្រះយេស៊ូវ​យាង​ទៅ​ប្រទានពរ​ឲ្យ​នាង ។ គាត់​បាន​ជឿ​ថា ព្រះយេស៊ូវ​អាច​ធ្វើ​ឲ្យ​នាង​ប្រសើរ​ឡើង​បាន ។

As Jesus accompanies Jairus home He is stopped by other people - A messenger tells Jairus that his daughter is dead - ch.22-3

ព្រះយេស៊ូវ​បាន​យាង​តាម​ក្រោយ​យ៉ៃរ៉ុស​ទៅ​ផ្ទះ​របស់​គាត់ ប៉ុន្តែ​ទ្រង់​បាន​ឈប់​ដើម្បី​នឹង​ប្រោស​ស្ត្រី​ម្នាក់​ឲ្យ​ជា ។ កាល​ទ្រង់​កំពុង​មាន​បន្ទូល​នឹង​ស្ត្រី​នោះ មាន​គេ​មក​ប្រាប់​យ៉ៃរ៉ុស​ថា យឺត​ពេល​ហើយ—កូនស្រី​គាត់​បាន​ស្លាប់​ហើយ ។

Jesus tells Jairus to not be sad but believe in Him - ch.22-4

ព្រះយេស៊ូវ​បាន​ព្រះ​សណ្ដាប់​ឮ​ពាក្យ​ទាំងនោះ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​យ៉ៃរ៉ុស​ថា​កុំ​ឲ្យ​ភ័យ​ឡើយ ប៉ុន្តែ​ចូរ​ជឿ​ចុះ ។

Jesus, Peter, James and John arrive at Jairus' house - ch.22-5

ក្រោយ​មក ព្រះយេស៊ូវ​បាន​យាង​ជាមួយ​យ៉ៃរ៉ុស​ទៅ​ផ្ទះ​របស់​គាត់ ។ មាន​មនុស្ស​ច្រើន​ពេញ​ផ្ទះ កំពុង​យំ​ដោយសារតែ​ក្មេង​ស្រី​តូច​នោះ​បាន​ស្លាប់ ។

Jesus tells the people in Jairus' house that the girl is not dead but sleeping - ch.22-6

ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា ក្មេងស្រី​នេះ​មិន​មែន​ស្លាប់​ទេ គឺ​វា​ដេក​លក់​ទេ​តើ ។ គេ​ក៏​សើច​ឡកឡឺយ​ដាក់​ទ្រង់ ។ ពួកគេ​ប្រាកដ​ណាស់​ថា ក្មេង​ស្រី​នោះ​បាន​ស្លាប់​ហើយ ។

Jesus and others go to the room where the daughter of Jairus is lying - ch.22-7

ព្រះអង្គសង្គ្រោះ​បាន​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចេញ​ទៅ​ក្រៅ ទុក​តែ​ពួកសិស្ស យ៉ៃរ៉ុស និង ភរិយា​របស់​យ៉ៃរ៉ុស​ប៉ុណ្ណោះ ។ ពួកគេ​បាន​ទៅ​ក្នុង​បន្ទប់​ដែល​កូនស្រី​នោះ​ដេក ។

Jesus raises Jairus' daughter - ch.22-8

ព្រះយេស៊ូវ​បាន​ចាប់ដៃ​ក្មេងស្រី​នោះ ។ ទ្រង់​មាន​បន្ទូល​ប្រាប់​នាង​ឲ្យ​ក្រោក​ឡើង ។ ស្រាប់តែ​នាង​ក៏​ក្រោក​ឡើង​ដើរ​ទៅ ។ ឪពុក​ម្ដាយរបស់​នាង​មាន​ក្តីរំភើប​យ៉ាង​ខ្លាំង ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​ណា​ដឹង​ពី​រឿង​នេះ​ឲ្យ​សោះ ។ រួច​ទ្រង់​ក៏​មាន​បន្ទូល​ឲ្យ​ឪពុកម្ដាយ​នាង​យក​អ្វីៗ​មក​ឲ្យ​នាង​បរិភោគ ។