ជំពូក ៣០
នំបុ័ងជីវិត
លុះស្អែកឡើង មនុស្សជាច្រើនបានខំស្វែងរកព្រះយេស៊ូវ ។ ពួកគេបានទៅតាមទ្រង់ដល់កាពើណិមដោយជិះទូក ។
ព្រះយេស៊ូវបានជ្រាបថា ពួកគេចង់ឲ្យទ្រង់ប្រទានអាហារដល់បណ្ដាជនម្ដងទៀត ។
ព្រះយេស៊ូវបានបង្រៀនពួកគេថា នំប៉័ងអាចធ្វើឲ្យពួកគេឆ្អែតបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ។ ទ្រង់បានមានបន្ទូលថា មាននំប៉័ងមួយប្រភេទទៀតដែលពួកគេគួរតែស្វែងរក—គឺនំប៉័ងជីវិត ។ ទ្រង់បានមានបន្ទូលប្រាប់ពួកគេថា ទ្រង់គឺជានំប៉័ងជីវិត ។
ព្រះយេស៊ូវបានត្រាស់បង្រៀនបណ្ដាជនថា ទ្រង់នឹងលះបង់ព្រះជន្មទ្រង់សម្រាប់ពួកគេ ។ ទ្រង់បានមានបន្ទូលថា ប្រសិនបើពួកគេធ្វើតាម ហើយជឿលើទ្រង់ នោះពួកគេនឹងទទួលបានជីវិតអស់កល្ប ។