ពាក្យគួរស្គាល់
-
កណ្ដូបសត្វល្អិតធំៗ ពេលខ្លះត្រូវបានយកមកធ្វើអាហារ
-
កប់ការដាក់សាកសពនៅក្នុងផ្នូរ ឬ នៅក្នុងដី ហើយយកដីមកចាក់ពីលើ ការដាក់អ្វីមួយទៅក្នុងដីជារបស់ដែលបុគ្គលម្នាក់ចង់លាក់ទុក ។
-
កាក់លុយធ្វើពីដែកមានរាងសំប៉ែត
-
ការកាត់សេចក្ដីព្រឹត្តិការណ៍មួយដែលមានមនុស្សព្យាយាមបង្ហាញភស្ដុតាងថា បុគ្គលម្នាក់បាន ឬ មិនបានល្មើសនឹងច្បាប់ ។
-
ការតមអារហារការមិនទទួលទានអាហារ និង ទឹក ខណៈពេលដែលស្វែងរកពរជ័យពីព្រះវរបិតាសួគ៌
-
ការនិមិត្តប្រភេទមួយនៃវិវរណៈមកពីព្រះវរបិតាសួគ៌
-
ការប្រសិទ្ធពរ/ពរជ័យការអធិស្ឋានពិសេសទូលសូមព្រះវរបិតាសួគ៌ឲ្យលួងលោម ឬ ព្យាបាលបុគ្គលណាម្នាក់ បុគ្គលដែលពោលពាក្យអធិស្ឋាននេះ ធ្វើដូចនេះបានតាមរយៈអំណាចបព្វជិតភាពដែលគាត់កាន់ ។ ជំនួយនានាដែលយើងទទួលបានពីព្រះ ។
-
ការប្រែរូបការផ្លាស់ប្ដូរបុគ្គលម្នាក់សម្រាប់រយៈពេលខ្លី ដែលធ្វើឲ្យគាត់អាចស្ថិតនៅក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌បាន
-
ការយាងមកជាលើកទីពីរពេលដែលព្រះយេស៊ូវនឹងយាងមកកាន់ផែនដីម្ដងទៀត ដើម្បីសង្គ្រោះមនុស្សសុចរិត និងបំផ្លាញមនុស្សទុច្ចរិត
-
ការស៊ីលៀងការទទួលទានអាហារដ៏អធិកអធម ជាធម្មតានៅថ្ងៃពិសេស
-
ការអធិស្ឋានសេចក្ដីដែលបានថ្លែងនៅក្នុងការអធិស្ឋានរបស់បុគ្គលម្នាក់
-
កុហកការមិនប្រាប់ការពិត
-
កូនកំលោះបុរសដែលរៀបអាពាហ៍ពិពាហ៍
-
ក្បត់ការប្រឆាំងទាស់នឹងមិត្ត ឬ ចាត់ទុកពួកគេជាសត្រូវ
-
ខ្ជិលមានឆន្ទៈធ្វើការ
-
ខ្វាក់មិនអាចមើលឃើញ
-
គង្វាលបុគ្គលដែលមើលថែហ្វូងចៀម
-
គុកទីកន្លែងសម្រាប់ឃុំមនុស្សដែលល្មើសច្បាប់
-
គោរពប្រតិបត្តិការធ្វើតាមសេចក្ដីដែលបានបញ្ជា
-
គ្មានទីបំផុតអ្វីមួយដែលគ្មានទីបញ្ចប់ វាបន្តមានជារៀងរហូត
-
ចាប់ខ្លួនការឃាត់ឃាំងប្រទេស ឬ បុគ្គលណាម្នាក់ដោយការបង្ខំ ។
-
ចូលរួមការធ្វើជាផ្នែកមួយនៃក្រុម
-
ចោរមនុស្សដែលលួចរបស់ពីមនុស្សដទៃ
-
ចំណិតនំប៉័ងនំប៉័ងមានរាងចំណិតៗ
-
ចំអកការនិយាយឡកឡឺយ
-
ឆ្កាងការប្រហារជីវិតបុគ្គលម្នាក់ដោយព្យួរគាត់នៅលើឈើឆ្កាង ដូចជាអ្វីដែលពួកគេបានធ្វើចំពោះព្រះយេស៊ូវគ្រីស្ទ
-
ឆ្លាតមនុស្សដែលមានភាពឈ្លាសវៃ ហើយយល់ដឹងអំពីមនុស្ស ច្បាប់ និង ព្រះគម្ពីរ មនុស្សដែលមានផែនការទុកជាមុន
-
ជីវិតដ៏នៅអស់កល្បជានិច្ចការក្លាយដូចព្រះវរបិតាគង់នៅស្ថានសួគ៌ ហើយរស់នៅជាមួយទ្រង់ជារៀងរហូត
-
ជឿការដឹងថាអ្វីមួយត្រឹមត្រូវ ឬ ពិត
-
ជ្រើសរើសចាប់យក ឬ រើសយក
-
ឈឺផ្នែកនៅលើរាងកាយដែលឈឺ ឬ ចេញឈាម
-
ដង្វាយមួយភាគក្នុងដប់ប្រាក់ដែលថ្វាយទៅព្រះដើម្បីស្ថាបនាសាសនាចក្ររបស់ទ្រង់
-
ដឹកនាំការដឹកនាំមនុស្សដទៃ
-
ដើមដើមមេរបស់រុក្ខជាតិ មានដូចជា ដើមទំពាំងបាយជូរ ដែលមានមែកវល្លិ៍ដុះចេញពីវា ។ ដើមរក្សាឲ្យមែកមានជីវិត ។
-
ដំណឹងល្អសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ អំពីរបៀបដែលមនុស្សគួរតែរស់នៅ ដើម្បីពួកគេអាចត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌ វាគឺជាផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌
-
តែងតាំងបុរសដែលកាន់សិទ្ធិអំណាចបព្វជិតភាព ដាក់ដៃលើក្បាលបុរសម្នាក់ដើម្បីប្រគល់អំណាច និង សិទ្ធិអំណាចបព្វជិតភាពដល់គាត់ ។
-
ថ្ងៃ ឈប់ សម្រាកថ្ងៃពិសេសមួយក្នុងសប្ដាហ៍ដែលមនុស្សថ្វាយបង្គំព្រះ ដោយការទៅព្រះវិហារ និងរៀនបន្ថែមអំពីទ្រង់
-
ថ្លង់មិនអាចស្ដាប់បាន
-
ថ្លែងទីបន្ទាល់ការប្រាប់មនុស្សដទៃអំពីអ្វីដែលយើងដឹងថាពិត
-
ថ្វាយបង្គំការសរសើរតម្កើង ស្រឡាញ់ និង ការគោរពប្រតិបត្តិតាមព្រះ
-
ទាហានបុគ្គលដែលធ្វើតាមបញ្ជាស្ដេច ឬ អ្នកគ្រប់គ្រង
-
ទីបន្ទាល់ជាអារម្មណ៍ ឬ គំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ដែលប្រាប់ថាដំណឹងល្អគឺពិត
-
ទីប្រឹក្សាបុគ្គលម្នាក់ដែលជួយ ឬ ផ្ដល់យោបល់ដល់មនុស្សម្នាក់ទៀត
-
ទីរហោស្ថានដែនដីដែលក្សត់ទឹក ហើយមានរុក្ខជាតិ ឬ សត្វតែបន្តិច
-
ទីរហោស្ថានទីកន្លែងដែលគ្មានទីក្រុង ឬ ស្រុក ហើយមានមនុស្សបន្តិចរស់នៅ
-
ទេវតាសារទូតសួគ៌ាដែលចាត់មកពីព្រះ
-
ទេសនកថាការនិយាយដែលផ្ដល់ឲ្យដល់ក្រុមមនុស្សអំពីដំណឹងល្អ
-
ទំនុកតម្កើងចម្រៀងរបស់សាសនាចក្រ ឬ ចម្រៀងសរសើរតម្កើងព្រះ
-
ធ្វើដំណើរការទៅពីកន្លែងមួយទៅកន្លែងមួយទៀត
-
ធ្វើតាមការធ្វើនូវទង្វើដែលមនុស្សម្នាក់ទៀតបានធ្វើ
-
នគរព្រះសាសនាចក្រ ឬ ទីកន្លែងដែលពួកសុចរិតនឹងរស់នៅជាមួយព្រះវរបិតាសួគ៌បន្ទាប់ពីជីវិតនេះ
-
បកប្រែការផ្លាស់ប្ដូរពាក្យដែលបានសរសេរ ឬ ថ្លែងអំពីភាសាមួយទៅជាពាក្យដែលមានន័យដូចគ្នានៅក្នុងភាសាមួយផ្សេងទៀត
-
បញ្ជាការប្រាប់ឲ្យនរណាម្នាក់ ឬ អ្វីមួយដែលត្រូវធ្វើ
-
បន្លាផ្នែកដែលមុតស្រួចនៃរុក្ខជាតិ ដែលអាចធ្វើឲ្យឈឺពេលយើងប៉ះពាល់វា
-
បព្វជិតភាពសិទ្ធិអំណាចដើម្បីធ្វើកិច្ចការនៅក្នុងព្រះនាមរបស់ព្រះ
-
បរិសុទ្ធអ្វីមួយដែលសុទ្ធ ហើយស្អាតស្អំ ហើយត្រូវបានញែកចេញសម្រាប់ការប្រើប្រាស់របស់ព្រះ
-
បាវបម្រើបុគ្គលម្នាក់ដែលបម្រើ ឬ ធ្វើការឲ្យនរណាម្នាក់ទៀត ឬ ព្រះ
-
បុណ្យរំលងជាពិធីបុណ្យពិសេសមួយដែលប្រជាជនយូដាចងចាំ អំពីការជួយសង្គ្រោះពីព្រះដល់ប្រជាជនរបស់ពួកគេចេញពីប្រទេសអេស៊ីព្ទនៅជំនាន់របស់ម៉ូសេ
-
បេសកកម្មពេលវេលាដ៏ពិសេសនៃការបម្រើដើម្បីចេញទៅ ហើយបង្រៀនមនុស្សអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយពង្រឹងនគរព្រះលើផែនដី
-
ប្រទានពរការផ្ដល់រឿងល្អៗ ឬ ការជួយដល់បុគ្គលណាម្នាក់
-
ប្រារព្ធការចងចាំអំពីថ្ងៃដ៏សំខាន់មួយ ដោយធ្វើអ្វីមួយពិសេស
-
ប្រែចិត្តការមានអារម្មណ៍សោកស្ដាយចំពោះអ្វីដែលអ្នកបានប្រព្រឹត្ត ហើយសន្យាថានឹងមិនប្រព្រឹត្តវាម្ដងទៀតឡើយ ។
-
ផលិតការបង្កើត ឬ ការបណ្ដុះអ្វីមួយ
-
ផ្ទះសំណាក់ទីកន្លែងដែលមនុស្សអាចបរិភោគ ហើយសម្រាកនៅពេលធ្វើដំណើរ
-
ផ្នូរទីកន្លែងដែលមនុស្សស្លាប់ត្រូវបានកប់
-
ពន្ធប្រាក់ដែលប្រជាជនបង់ជូនរដ្ឋាភិបាល
-
ពលិកម្មការថ្វាយអ្វីមួយសំខាន់ទៅកាន់់ព្រះ ឬ ផ្ដល់ដល់មនុស្សដទៃ
-
ពិធីបុណជ្រមុជទឹក [ ជ្រមុជទឹក ]ពិធីបរិសុទ្ធ ឬ ពិធីសាសនាមួយប្រភេទដែលមានបុគ្គលម្នាក់មានសិទ្ធិអំណាចបព្វជិតភាពពីព្រះ ជ្រមុជបុគ្គលម្នាក់ទៀតឲ្យលេចទៅក្នុងទឹកទាំងស្រុង ហើយលើកបុគ្គលនោះចេញពីទឹកមកវិញ ។ វាតម្រូវឲ្យមានពិធីបុណជ្រមុជទឹកដើម្បីក្លាយជាសមាជិកនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមមើល អំណោយទានព្រះវិញ្ញាណបរិសុទ្ធផងដែរ ។
-
ពិធីសាក្រាម៉ង់ពិធីបរិសុទ្ធមួយដែលនំប៉័ង និង ទឹកត្រូវបានប្រសិទ្ធពរ ហើយចែកដល់សមាជិកនៃសាសនាចក្រ ដើម្បីរំឭកពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ហើយដើម្បីគោរពតាមព្រះបញ្ញត្តិ ។ ពិធីបរិសុទ្ធនេះត្រូវបានធ្វើឡើងដោយបុរសដែលកាន់បព្វជិតភាព ។
-
ពិសិដ្ឋអ្វីមួយដែលត្រូវបានប្រទានឲ្យយើង ដែលត្រូវតែគោរព ហើយមានគារវភាព
-
ពួកទុច្ចរិតមនុស្សអាក្រក់
-
ពួកបរិសុទ្ធសមាជិកនៃសាសនាចក្រដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ
-
ពួកហោរាបុរសដែលធ្វើដំណើរមកពីទិសខាងកើតទៅគាល់ព្រះយេស៊ូវ កាលទ្រង់នៅជាកុមារ
-
ពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធការមានព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ក្នុងគំនិត និង ចិត្តរបស់បុគ្គលម្នាក់អំពីសេចក្ដីពិត
-
ព្យាការីបុគ្គលម្នាក់ត្រូវបានហៅដោយព្រះ ឲ្យប្រាប់មនុស្សអំពីសេចក្ដីដែលព្រះសព្វព្រះទ័យឲ្យពួកគេធ្វើ
-
ព្យាបាលការធ្វើឲ្យអ្នកមានជំងឺ ឬ អ្នកឈឺផ្សារជាសះស្បើយ
-
ព្រះគម្ពីរសៀវភៅដែលមានព្រះបន្ទូលព្រះ ដែលបានប្រទានឲ្យតាមរយៈពួកព្យាការីរបស់ទ្រង់
-
ព្រះបញ្ញត្តិសេចក្ដីដែលព្រះមានបន្ទូលប្រាប់មនុស្សឲ្យធ្វើ ដើម្បីឲ្យពួកគេបានរីករាយ
-
ព្រះវិហារបរិសុទ្ធដំណាក់របស់ព្រះលើផែនដី ជាទីកន្លែងដើម្បីថ្វាយបង្គំព្រះ ជាទីកន្លែងបរិសុទ្ធដែលពិធីបរិសុទ្ធពិសិដ្ឋៗត្រូវបានធ្វើឡើង
-
ភ្នំភ្នំ ឬ ទួលខ្ពស់ៗ
-
មកុដបន្លាបន្លាមុតដែលក្រងធ្វើជារង្វង់ ដែលបានបំពាក់ទៅលើព្រះសិរសារបស់ព្រះយេស៊ូវ
-
មនុស្សឃ្លង់បុគ្គលមានជំងឺឈឺចាប់លើរាងកាយ
-
មនុស្សមានបាបបុគ្គលដែលពុំគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះវរបិតាសួគ៌
-
ម្ចាស់ផ្ទះសំណាក់បុគ្គលដែលបើកអាជីវកម្មផ្ទះសំណាក់
-
រងទុក្ខការមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង
-
រញ្ជួយដីការញ័រផែនដីដ៏ខ្លាំង
-
របួសការរងរបួសធ្ងន់នៅលើរាយកាយបុគ្គលម្នាក់
-
រស់ឡើងវិញការមានរូបកាយ និង វិញ្ញាណផ្គុំគ្នាសារជាថ្មីបន្ទាប់ពីយើងបានស្លាប់
-
រូងភ្នំប្រហោងនៅលើចង្កេះភ្នំ ។
-
រូបកាយសាច់ និង ឈាមរូបកាយដែលមនុស្សនៅលើផែនដីមាន ដែលមានស្បែក ឆ្អឹង សាច់ដុំ និង ឈាម
-
រឿងប្រៀបប្រដូចរឿងដែលបង្រៀនអំពីគោលការណ៍ ឬ មេរៀនមួយ
-
រៀងរហូតជានិច្ចកាល
-
រៀបចំការធ្វើឲ្យសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទមានសណ្ដាប់ធ្នាប់
-
រំពាត់ខ្សែ ឬ ខ្សែពួរស្ដើង ប្រើដើម្បីវាយនរណាម្នាក់ ឬ អ្វីមួយ
-
លង់ទឹកការស្លាប់ដោយការស្ថិតនៅក្នុងទឹករយៈពេលយូរ
-
លុតជង្គង់ការបន្ទាបខ្លួនចុះដោយលុតជង្គង់
-
លួចការយករបស់អ្វីមួយដែលជាកម្មសិទ្ធរបស់មនុស្សម្នាក់ទៀត
-
ល្បួងការព្យាយាមធ្វើឲ្យនរណាម្នាក់ប្រព្រឹត្តអំពើខុសឆ្គង
-
វិញ្ញាណបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ដែលគ្មានរូបកាយសាច់ឈាម និង ឆ្អឹង
-
វិវរណៈសេចក្ដីដែលព្រះមានបន្ទូលប្រាប់បុត្រាបុត្រីទ្រង់
-
សង្គ្រាមចម្បាំងរវាងគូសត្រូវ
-
សង្គ្រោះការជួយឲ្យផុតពីគ្រោះថ្នាក់ ។ ព្រះយេស៊ូវបានសុគតដើម្បីសង្គ្រោះយើងពីសេចក្ដីស្លាប់ខាងសាច់ឈាម និង គ្រោះថ្នាក់នៃអំពើបាប ។
-
សង្ឃអ្នកដឹកនាំម្នាក់នៅក្នុងសាសនាចក្រ
-
សន្យាការពោលពាក្យថាអ្នកនឹងធ្វើអ្វីមួយ
-
សមាជិកបុគ្គលម្នាក់ដែលជាកម្មសិទ្ធិរបស់សាសនាចក្រ ឬ ក្រុមផ្សេងៗ
-
សរសើរការពោលពាក្យល្អៗអំពីនរណាម្នាក់
-
សាលាប្រជុំទីកន្លែងដែលប្រជាជនយូដាជួបជុំថ្វាយបង្គំព្រះ
-
សាវកអ្នកដឹកនាំនៅក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយបង្រៀនដំណឹងល្អ
-
សិទ្ធិអំណាចសិទ្ធិដើម្បីប្រើអំណាចមានដូចជា បព្វជិតភាព ឬ មានសិទ្ធិដើម្បីដាក់ទោសដល់ជនទាំងឡាយណាដែលមិនគោរពតាមច្បាប់
-
សិស្សបុគ្គលដែលជឿលើព្រះយេស៊ូវគ្រីស្ទ ហើយព្យាយាមធ្វើឲ្យដូចទ្រង់
-
សុចរិតការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ
-
សេចក្ដីជំនឿការជឿ និង ការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ
-
សេចក្តីពិតសេចក្ដីដែលពិត ហើយត្រឹមត្រូវ
-
សេចក្តីសង្រ្គោះការបានសង្គ្រោះពីអំពើបាប និង សេចក្ដីស្លាប់ ដើម្បីយើងអាចរស់នៅជាមួយព្រះវរបិតាសួគ៌ម្ដងទៀត
-
សំបុកឃ្មុំសំណុំក្រមួនដែលបង្កើតឡើងដោយសត្វឃ្មុំ ។ សត្វឃ្មុំបំពេញសំណុំក្រមួនដោយទឹកឃ្មុំ ។
-
ស្ត្រីមេម៉ាយស្ត្រីដែលប្ដីស្លាប់
-
ស្ថានសួគ៌កន្លែងដែលព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទគង់នៅ ។
-
ស្នូកប្រអប់មួយសម្រាប់ដាក់ចំណីឲ្យសត្វ
-
ស្រាទំពាំងបាយជូរភេសជ្ជៈមួយប្រភេទផលិតមកពីទំពាំងបាយជូរ
-
អធិស្ឋានការទូលជាមួយព្រះ ការថ្លែងអំណរគុណដល់ទ្រង់ និង ការទូលសូមពរជ័យពីទ្រង់
-
អព្ភូតហេតុរឿងមិនធម្មតាដែលកើតឡើងដោយសារតែព្រះចេស្ដារបស់ព្រះ
-
អភ័យទោសការឈប់ខឹងនឹងនរណាម្នាក់ដែលបានធ្វើអាក្រក់ ឬ ទង្វើដែលធ្វើឲ្យមហន្តរាយ
-
អាពាហ៍ពិពាហ៍ព្រឹត្តិការណ៍ដែលបុរស និង ស្ត្រីរៀបការនឹងគ្នា
-
អារក្សឈ្មោះមួយទៀតរបស់សាតាំង
-
អាវវែងសម្លៀកបំពាក់វែងដែលពាក់ពីលើអាវមួយទៀត
-
អាសនារចនាបទមួយដែលមានទម្រង់ដូចតុនៅក្នុងព្រះវិហារបរិសុទ្ធនៅជំនាន់របស់ព្រះយេស៊ូវ ។ មនុស្សថ្វាយដង្វាយយញ្ញបូជាដល់ព្រះនៅលើអាសនា ។
-
អំណត់ការខ្វះម្ហូបព្រោះគ្មានអាហារគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា
-
អំណាចលទ្ធភាពដើម្បីធ្វើអ្វីមួយ ។ សូមមើល បព្វជិតភាពផងដែរ ។
-
អំណោយអ្វីៗល្អដែលព្រះ ឬ មនុស្សដទៃផ្ដល់ឲ្យយើង
-
អំណោយទានព្រះវិញ្ញាណបរិសុទ្ធសិទ្ធិដើម្បីមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ អំណោយទាននេះត្រូវបានប្រគល់ឲ្យបុគ្គលម្នាក់បន្ទាប់ពីបានទទួលពិធីបុណ្យជ្រមុជទឹកដោយនរណាម្នាក់ដែលមានសិទ្ធិអំណាចបព្វជិតភាព
-
អំពើបាបការមិនគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះវរបិតាសួគ៌
-
អំពើអាក្រក់អ្វីមួយដែលអាក្រក់ ហើយមិនមែនមកពីព្រះ
-
អ្នកជិតខាងមនុស្សដែលរស់នៅក្បែរផ្ទះរបស់អ្នក បុត្រាបុត្រីដទៃទៀតរបស់ព្រះ
-
អ្នកដឹកនាំបុគ្គលម្នាក់ដែលដឹកនាំ ហើយមានករណីយកិច្ចលើក្រុមមនុស្ស
-
អ្នកផ្សព្វផ្សាយសាសនាបុគ្គលម្នាក់ដែលចេញទៅបម្រើបេសកកម្ម ពេលខ្លះ បុគ្គលនោះត្រូវបានហៅឲ្យទៅប្រទេសផ្សេងៗ ។
-
អ្នកផ្សះផ្សាបុគ្គលម្នាក់ដែលជួយមនុស្សកុំឲ្យខឹងគ្នាបន្តទៀត
-
អ្នកយាមគុកបុគ្គលម្នាក់ដែលឃ្លាំមើលមនុស្សនៅក្នុងគុក ចាំមើលបុគ្គលម្នាក់ ទីកន្លែង ឬ អ្វីមួយ
-
ឱនក្បាលការបន្ទាបក្បាលចុះដោយការគោរព