ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៥ ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​មក


ជំពូក ៥

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​មក

A decree is read that everyone must pay taxes - ch.5-1

ចក្រភព​រ៉ូមម៉ាំង​បាន​ចេញ​ច្បាប់​មួយ​ថា មនុស្ស​គ្រប់​គ្នា​ត្រូវតែ​ចុះ​បញ្ជី​បង់​ពន្ធ ។ យ៉ូសែប និង ម៉ារា បាន​រស់នៅ​ឯ​ក្រុង​ណាសារ៉ែត ។ ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ចម្ងាយ ១០៥ គ.ម ទៅ​ភូមិ​បេថ្លេហិម ដើម្បី​ចុះ​បញ្ជី​បង់​ពន្ធ ។

Mary and Joseph travel to Bethlehem - ch.5-2

វា​ពុំ​ងាយស្រួល​នោះ​ទេ​សម្រាប់​ម៉ារា ដើម្បី​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម ។ នៅ​មិន​យូរ​ទេ នាង​នឹង​សម្រាល​កូន​ជា​មិន​ខាន ។

Mary and Joseph are turned away from an inn in Bethlehem - ch.5-3

នៅ​ពេល​យ៉ូសែប និង ម៉ារា បាន​មក​ដល់​ភូមិ​បេថ្លេហិម បន្ទប់​ទាំងអស់​បាន​ពេញ ។ ម៉ារា និង យ៉ូសែប ត្រូវ​ស្នាក់​នៅ​ក្នុង​ក្រោល​សត្វ ។ ក្រោល​សត្វ​ជា​កន្លែង​ដែល​គេ​រក្សា​សត្វ​ពាហនៈ ។

Joseph, Mary and the baby Jesus in a manger - ch.5-4

ព្រះ​ឱរស​បាន​ប្រសូត​នៅ​ទីនោះ ។ ម៉ារា​បាន​រុំ​ទ្រង់​នឹង​សំពត់ ហើយ​ដាក់​ទ្រង់​ឲ្យ​ផ្ទុំ​ក្នុង​ស្នូក ។ យ៉ូសែប និង ម៉ារា បាន​ថ្វាយ​ព្រះនាម​ដល់​ព្រះ​ឱរស​ថា យេស៊ូវ ។

An angel announces the birth of Christ to the shepherds - ch.5-5

នា​រាត្រី​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត មាន​ពួក​គង្វាល​ចៀម​កំពុង​មើល​ថែ​ហ្វូងចៀម​របស់​ខ្លួន​នៅ​ឯ​វាល​ក្បែរ​ភូមិ​បេថ្លេហិម ។ ទេវតា​មួយ​អង្គ​បាន​យាង​មក​ជួប​ពួកគេ ។ ពួក​គង្វាល​ចៀម​បាន​ភ័យ​ស្លុត ។

An angel announces the birth of Christ to the shepherds - ch.5-6

ទេវតា​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​កុំ​ឲ្យ​ខ្លាច ។ ទ្រង់​មាន​ដំណឹង​ដ៏​អស្ចារ្យ ៖ ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ បាន​ប្រសូត​នៅ​ឯ​ភូមិ​បេថ្លេហិម ។ ពួកគេ​នឹង​ឃើញ​ទ្រង់​កំពុង​ផ្ទុំ​នៅ​ក្នុង​ស្នូក ។

The shepherds gather around the baby Jesus - ch.5-7

ពួក​គង្វាល​ចៀម​បាន​ទៅ​ឯ​ភូមិ​បេថ្លេហិម ជា​ទីកន្លែង​ដែល​ពួកគេ​បាន​ឃើញ​ព្រះ​ឱរស​យេស៊ូវ ។

The shepherds tell others about Christ's birth - ch.5-8

ពួក​គង្វាល​មាន​ក្ដីរីករាយ​ដោយ​បាន​ឃើញ​ព្រះអង្គសង្គ្រោះ ។ ពួកគេ​បាន​បាន​ប្រាប់​មនុស្សដទៃ​ទៀត អំពី​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគេ​បាន​ឮ ហើយ​ឃើញ ។