ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៤ ៖ យ៉ូសែប និង ទេវតា


ជំពូក ៤

យ៉ូសែប និង ទេវតា

Joseph learns that Mary is going to have a baby - ch.4-1

យ៉ូសែប​គឺ​ជា​បុរស​ល្អ និង ចិត្ត​ល្អ​ម្នាក់ ។ គាត់ និង ម៉ារា បាន​បម្រុង​នឹង​រៀបការ​ជាមួយ​គ្នា ។ នៅ​ពេល​គាត់​បាន​ដឹង​ថា ម៉ារា​នឹង​មាន​កូន គាត់​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ ។ ដោយសារតែ​ទារក​នោះ​មិន​មែន​ជា​កូន​របស់​គាត់ គាត់​បាន​គិត​ថា​មិន​គួរ​រៀបការ​ជាមួយ​នាង​ឡើយ ។

An angel appears to Joseph in a dream - ch.4-2

នា​រាត្រី​មួយ ទេវតា​មួយ​អង្គ​បាន​យាង​មក​ជួប​យ៉ូសែប​ក្នុង​សុបិន ហើយ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា ទារក​របស់​ម៉ារា​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។ ទេវតា​បាន​មាន​បន្ទូល​ប្រាប់​ឲ្យ​យ៉ូសែប​រៀបការ​នឹង​ម៉ារា ហើយ​ថ្វាយ​ព្រះនាម​ព្រះឱរស្ឋ​ថា យេស៊ូវ ។ ព្រះយេស៊ូវ​គឺ​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។

Joseph and Mary are married - ch.4-3

យ៉ូសែប​បាន​ធ្វើតាម​សេចក្ដីបង្គាប់​របស់​ទេវតា ហើយ​បាន​រៀបការ​នឹង​ម៉ារា ។