ជំពូក ១១ ព្រះយេស៊ូវត្រូវបានល្បួង ព្រះយេស៊ូវបានយាងទៅទីរហោស្ថានដើម្បីគង់ជាមួយព្រះ ។ ព្រះអង្គសង្គ្រោះបានទូលជាមួយព្រះវរបិតាសួគ៌ទ្រង់ ។ ទ្រង់ពុំបានសោយអាហារអស់រយៈពេល ៤០ថ្ងៃ ព្រោះទ្រង់បានតមអហារ ។ ម៉ាថាយ ៤:១–២លូកា ៤:១–២ អារក្សបានមក ហើយល្បួងព្រះយេស៊ូវឲ្យបង្ហាញថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ។ ដំបូង វាបានទូលបង្គាប់ទ្រង់ឲ្យប្រែថ្មទៅជានំប៉័ង ។ ព្រះយេស៊ូវទ្រង់ឃ្លាន ប៉ុន្តែទ្រង់បានជ្រាបថា ទ្រង់គួរតែប្រើព្រះចេស្ដាទ្រង់ដើម្បីជួយមនុស្សតែប៉ុណ្ណោះ ។ ទ្រង់ពុំបានធ្វើតាមសេចក្ដីដែលអារក្សបានពោលនោះទេ ។ ម៉ាថាយ ៤:២–៤, Jesus the Christ ទំព័រ ១២៨–១២៩ បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធបាននាំព្រះយេស៊ូវ ទៅកាន់ទីដ៏ខ្ពស់នៅលើព្រះវិហារបរិសុទ្ធ ។ អារក្សបានល្បួងព្រះយេស៊ូវជាលើកទីពីរ ដោយទូលប្រាប់ទ្រង់ឲ្យទម្លាក់ព្រះកាយពីលើជញ្ជាំងព្រះវិហារបរិសុទ្ធចុះ ។ អារក្សបានពោលថា ប្រសិនបើព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ នោះពលទេវតានឹងមិនទុកឲ្យទ្រង់រងការឈឺចាប់ឡើយ ។ ព្រះយេស៊ូវពុំបានទម្លាក់ព្រះកាយទ្រង់ឡើយ ។ ទ្រង់បានជ្រាបថា វានឹងជារឿងខុសឆ្គង ដែលប្រើព្រះចេស្ដាដ៏ពិសិដ្ឋរបស់ទ្រង់ទៅធ្វើរឿងដូចនេះ ។ ម៉ាថាយ ៤:៥–៧ បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធបាននាំព្រះយេស៊ូវឡើងទៅលើកំពូលភ្នំ ។ វាបានបង្ហាញព្រះយេស៊ូវឲ្យទតឃើញរាល់នគរ និង ទ្រព្យធននៃលោកិយ ។ អារក្សបានទូលប្រាប់ព្រះយេស៊ូវថា ទ្រង់អាចមានរបស់ទាំងអស់នេះ ប្រសិនបើទ្រង់ធ្វើតាមវា ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងគោរពប្រតិបត្តិតែព្រះវរបិតាសួគ៌ប៉ុណ្ណោះ ។ ទ្រង់បានមានបន្ទូលប្រាប់អារក្សឲ្យចេញទៅឲ្យឆ្ងាយ ។ អារក្សក៏បានចេញទៅ ។ ពលទេវតាយាងមក ហើយប្រទានពរដល់ព្រះយេស៊ូវ ។ ព្រះយេស៊ូវបានត្រៀមព្រះកាយជាស្រេច ដើម្បីចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ ។ ម៉ាថាយ ៤:៨–១១