ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ២៥ ៖ ស្ត្រី​ម្នាក់​ពាល់​ព្រះពស្ត្រ​ព្រះយេស៊ូវ


ជំពូក ២៥

ស្ត្រី​ម្នាក់​ពាល់​ព្រះពស្ត្រ​ព្រះយេស៊ូវ

A woman who has been sick for twelve years is lying in bed - ch.26-1

ស្ត្រី​ម្នាក់​មាន​ជំងឺ​ធ្ងន់ធ្ងរ​អស់​១២​ឆ្នាំ​ហើយ ។ នាង​បាន​ទៅ​ជួប​គ្រូពេទ្យ​ជា​ច្រើន​នាក់ ប៉ុន្តែ​ពួកគេ​មិន​អាច​ជួយ​នាង​បាន​ទេ ។

The woman sees Jesus in a crowd of people and believes that she can be healed if she could only touch His clothing - ch.26-2

ថ្ងៃ​មួយ នាង​បាន​ឃើញ​មនុស្ស​ជា​ច្រើន​ចោមរោម​ព្រះយេស៊ូវ ។ នាង​បាន​ជឿង​ថា នាង​នឹង​ជា​សះស្បើយ​បើ​គ្រាន់តែ​ពាល់​ព្រះពស្ត្រ​ទ្រង់ ។ នាង​បាន​ដើរ​កាត់​ហ្វូង​មនុស្ស ហើយ​បាន​ពាល់​ព្រះពស្ត្រទ្រង់ ។

The woman is healed immediately and Jesus asks who touched Him - ch.26-3

ស្រាប់តែ​នាង​បាន​ជា​សះស្បើយ​មួយ​រំពេច ។ ព្រះយេស៊ូវ​បាន​ទត​ទី​ជុំវិញ ហើយ​មាន​បន្ទូល​សួរ​ថា « អ្នក​ណា​ពាល់​អាវ​ខ្ញុំ ? »

The woman admits to touching the Savior and Jesus tells her that her faith has made her well - ch.26-4

ស្ត្រី​នោះ​មាន​ការភិតភ័យ ។ នាង​បាន​លុតជង្គង់​ចំពោះ​ព្រះអង្គសង្គ្រោះ ហើយ​ទូល​ថា នាង​បាន​ពាល់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា សេចក្ដី​ជំនឿ​នាង​បាន​ធ្វើ​ឲ្យ​នាង​បាន​ជា​សះស្បើយ ។