ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៥៩ ៖ សុល​រៀន​សូត្រ​អំពី​ព្រះយេស៊ូវ


ជំពូក ៥៩

សុល​រៀន​សូត្រ​អំពី​ព្រះយេស៊ូវ

Paul walking with a friend on the road to Damascus. - ch.60-1

សុល​បាន​មើល​មនុស្ស​សម្លាប់​ស្ទេផាន ។ ថ្ងៃ​មួយ សុល​បាន​ដើរ​ទៅ​ក្រុង​ដាម៉ាស​ជាមួយ​អ្នក​រួម​ដំណើរ​គាត់​មួយ​ចំនួន ។ គាត់​ចង់​ទៅ​ចាប់​ពួក​សិស្ស​របស់​ព្រះគ្រីស្ទ​ខ្លះ​ដាក់​គុក ។

Paul sees a bright light and hears the voice of Jesus Christ. - ch.60-2

រំពេច​នោះ ស្រាប់តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​ស្ថានសួគ៌​ព័ទ្ធជុំវិញ​គាត់ ។ គាត់​ក៏​បាន​ដួល​ទៅ​លើ​ដី ។ បន្ទាប់​មក សុល​ក៏​បាន​ឮ​ព្រះសូរសៀង​ព្រះយេស៊ូវ មាន​បន្ទូល​សួរ​អំពី​មូលហេតុ​ដែល​គាត់​ព្យាយាម​ព្យាបាទ​ពួកបរិសុទ្ធ ។ សុល​មាន​ការភ័យខ្លាច ។ គាត់​បាន​ទូល​សួរ​ព្រះយេស៊ូវ ថាតើ​គាត់​គួរតែ​ធ្វើ​ដូចម្ដេច ។ ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា សុល​គួរតែ​ទៅ​ក្រុង​ដាម៉ាស ។ នៅ​ទីនោះ សុល​នឹង​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ហើយ ។

Paul, being blind,  is led by a friend along the road. - ch.60-3

សុល​បាន​បើក​ភ្នែក ប៉ុន្តែ​គាត់​មើល​អ្វី​ពុំ​ឃើញ​ទេ ។ ភ្នែក​គាត់​បាន​ខ្វាក់ ។ អ្នក​រួម​ដំណើរ​គាត់ បាន​នាំ​គាត់​ទៅ​ក្រុង​ដាម៉ាស ។

Christ appears to Ananias in a vision and tells him to go to Paul. - ch.60-4

សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ​ឈ្មោះ អាន៉្នានាស បាន​រស់នៅ​ក្រុង​ដាម៉ាស ។ នៅ​ក្នុង​ការនិមិត្ត​មួយ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​អាន៉្នានាស​ឲ្យ​ជួប​សុល ។

Ananias blesses Paul. - ch.60-5

អាន៉្នានាស​មាន​បព្វជិតភាព ។ គាត់​បាន​ដាក់​ដៃ​លើ​ក្បាល​របស់​សុល ហើយ​បាន​ប្រសិទ្ធពរ​ភ្នែក​គាត់​ត្រឡប់​ជា​ភ្លឺ​ឡើង​វិញ ។ បន្ទាប់​ពី​អាច​មើល​ឃើញ​វិញ សុល​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ហើយ​បាន​ទទួល​អំណោយទាន​ព្រះវិញ្ញាណបរិសុទ្ធ ។

Paul preaches the gospel in other lands. - ch.60-6

សុល​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ប៉ុល ។ គាត់​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​សាវក​មួយ​រូប ។ គាត់​បាន​ក្លាយ​ជា​អ្នកផ្សព្វផ្សាយសាសនា​នៅ​ក្នុង​សាសនាចក្រ ។ គាត់​បាន​សរសេរ​សំបុត្រ​ជា​ច្រើន ។ គាត់​បាន​ទៅ​ដែនដី​ជា​ច្រើន ហើយ​បាន​បង្រៀន​ដំណឹងល្អ ។