ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ១៦ ៖ កូនប្រុស​របស់​នាម៉ឺន


ជំពូក ១៦

កូនប្រុស​របស់​នាម៉ឺន

The son of a certain nobleman is very sick - ch.16-1

នាម៉ឺន​របស់​ពួក​សាសន៍​យូដា​ម្នាក់ មាន​កូន​ប្រុស​មួយ​ឈឺ​ធ្ងន់ ។ មនុស្ស​គ្រប់​គ្នា​បាន​គិត​ថា មិន​យូរ​ប៉ុន្មាន​កូន​ប្រុស​របស់​គាត់​នឹង​ស្លាប់ ។

The nobleman travels to the city of Cana to find Jesus - ch.16-2

បុរស​នោះ​បាន​ទុក​កូន​ប្រុស​របស់​គាត់​នៅ​ផ្ទះ រួច​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ទៅ​កាន់​ក្រុង​កាណា ។ គាត់​បាន​ឃើញ​ព្រះយេស៊ូវ​គង់​នៅ​ទី​នោះ ។

The nobleman asks Jesus to come heal his son - ch.16-3

បុរស​រូប​នោះ​បាន​ទូល​សូម​ព្រះយេស៊ូវ ឲ្យ​យាង​ទៅ​ព្យាបាល​កូន​ប្រុស​របស់​គាត់ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា កូន​ប្រុស​គាត់​នឹង​បាន​ជា​សះស្បើយ ។ បុរស​រូប​នោះ​បាន​ជឿ​ព្រះយេស៊ូវ ហើយ​បាន​ចាប់ផ្ដើម​ចេញ​ដំណើរ​ទៅ​ផ្ទះ​វិញ ។

The nobleman returns home to find his son recovering - ch.16-4

ពួក​អ្នក​បម្រើ​គាត់​បាន​មក​ជួប​គាត់ ។ ពួកគេ​បាន​ប្រាប់​ថា កូន​ប្រុស​គាត់​មាន​សុខភាព​ប្រសើរ​ជាង​មុន ហើយ​នឹង​បន្ត​មាន​ជីវិត ។ គាត់​បាន​សួរ​ថា​តើ​កូន​ប្រុស​គាត់​បាន​ចាប់ផ្ដើម​មាន​សុខភាព​ល្អ​វិញ​នៅ​ពេល​ណា ។ ពួកគេ​បាន​ប្រាប់​គាត់​នូវ​អ្វី​ដែល​បាន​កើ​ត​ឡើង ។ វា​បាន​កើតឡើង​នៅ​ពេល​ដំណាល​គ្នា ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា កូន​ប្រុស​គាត់​នឹង​បាន​ជា​សះស្បើយ ។

The nobleman sees his son recovering and he and his household have even more faith in Christ - ch.16-5

បុរស​រូប​នោះ​បាន​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​ប្រោស​កូន​ប្រុស​គាត់​ឲ្យ​បាន​ជា ។ គាត់ និង ក្រុមគ្រួសារ​បាន​ជឿ​លើ​ព្រះអង្គសង្គ្រោះ ។