ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ១៤ ៖ នីកូដេម


ជំពូក ១៤

នីកូដេម

Nicodemus - ch.14-1

នីកូដេម​គឺ​ជា​មនុស្ស​ក្នុង​ក្រុម​ពួក​សាសន៍​យូដា​មួយ​ក្រុម ដែល​ត្រូវបាន​ហៅ​ថា ពួក​ផារីស៊ី ។ គាត់​ក៏​ជា​ចៅហ្វាយ​ម្នាក់​របស់​ពួក​សាសន៍​យូដា​ដែរ ។ ពួក​ផារីស៊ី​ជា​ច្រើន​មិន​បាន​ជឿ​ថា ព្រះ​បាន​បញ្ជូន​ព្រះយេស៊ូវគ្រីស្ទ​មក​ទេ ។ ប៉ុន្តែ នីកូដេម​បាន​ជឿ ដោយសារតែ​អព្ភូតហេតុ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ។

Nicodemus comes at night to talk to Jesus - ch.14-2

នីកូដេម​បាន​មក​ទូល​ជាមួយ​ព្រះអង្គសង្គ្រោះ​នា​យប់​មួយ ។ ព្រះយេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​ថា គ្មាន​នរណាម្នាក់​អាច​ចូល​ក្នុង​នគរ​ព្រះ​បាន​ដោយ​មិន​បាន​កើត​ម្ដង​ទៀត​នោះ​ទេ ។

Nicodemus asks Jesus how a person can be born again - ch.14-3

នីកូដេម​ពុំ​យល់​អំពី​សេចក្ដី​នោះ​ឡើយ ។ តើ​មនុស្ស​ម្នាក់​អាច​កើត​ម្ដង​ទៀត​បាន​យ៉ាង​ដូចម្ដេច ? ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ពន្យល់​ថា ទ្រង់​កំពុង​មាន​បន្ទូល​អំពី​កិច្ចការ​ខាង​វិញ្ញាណ ។ ដើម្បី​កើត​ម្ដង​ទៀត មនុស្ស​ម្នាក់​ត្រូវតែ​ទទួល​ពិធីបុណ្យជ្រមុជ​នៅ​ក្នុង​ទឹក ហើយ​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ ។

Jesus tells Nicodemus He is on earth to prepare a way for all men to return to Heavenly Father - ch.14-4

ព្រះយេស៊ូវ​មាន​បន្ទូល​ពន្យល់​ថា ទ្រង់​ត្រូវបាន​បញ្ជូន​មក​ផែនដី​នេះ ដើម្បី​ជួយ​យើង​ទាំងអស់​គ្នា​ឲ្យ​ត្រឡប់​ទៅ​រក​ព្រះវរបិតាសួគ៌​វិញ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​រងទុក្ខ​ជំនួស​អំពើបាប​របស់​យើង ហើយ​សុគត​លើ​ឈើឆ្កាង ដើម្បី​យើង​អាច​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

Jesus tells Nicodemus that men need to choose the right to live in the kingdom of God - ch.14-5

ទ្រង់​បាន​មាន​បន្ទូល​ថា យើង​ចាំបាច់​ត្រូវ​ជឿ​លើ​ទ្រង់ ហើយ​ជ្រើសរើស​ផ្លូវ​ត្រូវ ។ ប្រសិនបើ​យើង​ធ្វើ​អ្វី​ដែល​ត្រូវ យើង​នឹង​រស់នៅ​ក្នុង​នគរ​ព្រះ​ជា​រៀងរហូត ។