ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៣ ៖ យ៉ូហាន បាទីស្ទ បាន​ចាប់​កំណើត


ជំពូក ៣

យ៉ូហាន បាទីស្ទ​បាន​ចាប់​កំណើត

The angel Gabriel tells Mary that Elisabeth will have a baby too.  - ch.3-1

ទេវតា​កាព្រីយ៉ែល​បាន​មាន​បន្ទូល​ថា អេលីសាបិត​ក៏​មាន​កូន​ប្រុស​ម្នាក់​ដែរ ។ ម៉ារា និង អេលីសាបិត គឺ​ជា​សាច់ញាតិ​នឹង​គ្នា ។

Mary goes to visit Elisabeth - ch.3-2

ម៉ារា​បាន​ទៅ​សួរសុខទុក្ខ​អេលីសាបិត ។ ព្រះវិញ្ញាណបរិសុទ្ធ​បាន​មាន​បន្ទូល​ប្រាប់​អេលីសាបិត​ថា ម៉ារា​នឹង​ក្លាយ​ជា​មាតា​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ម៉ារា និង អេលីសាបិត បាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​ដែល​បាន​ប្រទានពរ​ដល់​ពួកគេ ។ ម៉ារា​បាន​ស្នាក់នៅ​ជាមួយ​អេលីសាបិត​អស់​រយៈ​ពេល​បី​ខែ ។ បន្ទាប់​មក ម៉ារា​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ក្រុង​ណាសារ៉ែត​វិញ ។

John the Baptist is born - ch.3-2

កូន​ប្រុស​របស់​អេលីសាបិត​បាន​ចាប់​កំណើត ។ មិត្តភក្ដិ និង ក្រុមគ្រួសារ​របស់​គាត់​មាន​ចិត្ត​រីករាយ ។ ពួកគេ​បាន​គិត​ថា ទារក​នោះ​គួរតែ​មាន​ឈ្មោះ​ដូច​ឪពុក​របស់​ខ្លួន​គឺ សាការី ។ ប៉ុន្តែ អេលីសាបិត​ពោល​ថា ឈ្មោះ​ទារក​នេះ​គួរតែ​ដាក់​ឈ្មោះ​ថា យ៉ូហាន ។ មនុស្ស​គ្រប់​គ្នា​មាន​សេចក្ដី​អស្ចារ្យ ។

Zacharias writes the name of his son - ch.3-4

មាន​គេ​សួរ​សាការី​ថា តើ​ទារក​នេះ​គួរ​មាន​ឈ្មោះ​អ្វី ។ សាការី​នៅតែ​មិន​អាច​និយាយ​បាន ដូច្នេះ លោក​បាន​សរសេរ​ថា « វា​ឈ្មោះ​យ៉ូហាន » ។

Zacharias thanks God for his son - ch.3-5

បន្ទាប់​មក សាការី​អាច​និយាយ​បាន​ឡើង​វិញ ។ លោក​បាន​ពេញ​ទៅ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ។ លោក​បាន​មាន​ប្រសាសន៍​ប្រាប់​ប្រជាជន​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​ប្រសូត​មក​ឆាប់ៗ​នេះ ហើយ​យ៉ូហាន​នឹង​រៀបចំ​មនុស្ស​ថ្វាយ​ទ្រង់ ។

John the Baptist as a baby - ch.3-6

យ៉ូហាន​បាន​ចម្រើន​វ័យ​ឡើង ហើយ​បាន​ក្លាយ​ជា​ព្យាការី​ដ៏​អស្ចារ្យ ។ លោក​បាន​បង្រៀន​ប្រជាជន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។