ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំនាន់​ក្រោយ​ព្រះគម្ពីរ​សញ្ញា​ថ្មី


ជំនាន់​ក្រោយ​ព្រះគម្ពីរ​សញ្ញា​ថ្មី

The Apostles teach the gospel - ch.64-1

ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ប្រឹងប្រែង​បង្រៀន​មនុស្ស​អំពី​ដំណឹងល្អ ។ ពួកគេ​បាន​ទៅ​សួរសុខទុក្ខ​ពួក​បរិសុទ្ធ ហើយ​សរសេរ​សំបុត្រ​ទៅ​កាន់​ពួកគេ ។ មនុស្ស​បាន​ចូល​សាសនាចក្រ​នៅ​លើ​ដែនដី​ជា​ច្រើន ។ ពួកទុច្ចរិត​ពុំ​ចង់​ឲ្យ​មនុស្ស​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។

Wicked people change the commandments and lead some people astray. - ch.64-2

ពួក​ទុច្ចរិត​បាន​មាន​បំណង​កែប្រែ​ព្រះបញ្ញត្តិ ។ ពួកបរិសុទ្ធ​មួយ​ចំនួន​បាន​ស្ដាប់​តាម​ពួកគេ ។ មាន​មនុស្ស​ជា​ច្រើន​បាន​ឈប់​ជឿ​លើ​ព្រះយេស៊ូវ ហើយ​ពុំ​បាន​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទ្រង់​ឡើយ ។

Many righteous Saint are killed.  The Apostles are killed also and the Church is no longer on the earth. - ch.64-3

ពួក​សាវក និង ពួកបរិសុទ្ធ​ជា​ច្រើន​ត្រូវបាន​គេ​សម្លាប់ ។ គ្មាន​នរណាម្នាក់​ត្រូវបាន​ទុក​ជីវិត​ឲ្យ​នៅ​ដឹកនាំ​សាសនាចក្រ​ឡើយ ។ កូនសោ​បព្វជិតភាព​ត្រូវបាន​ដក​ចេញ​ពី​ផែនដី ។ មនុស្ស​គ្មាន​ព្យាការី​ដឹកនាំ​ពួកគេ​នោះ​ទេ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គ្មាន​នៅ​លើ​ផែនដី​ទៀត​ឡើយ ។ សាវក​ពេត្រុស និង សាវក​ប៉ុល​បាន​ថ្លែង​ថា​ហេតុការណ៍​នេះ​នឹង​កើតឡើង ។

Many different churches are established, but none are Jesus Christ's church. - ch.64-4

រាប់​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ។ មាន​សាសនាចក្រ​ជា​ច្រើន​បាន​រីកដុះដាល​ឡើង ។ គ្មាន​សាសនាចក្រ​ណា​មួយ​ដែល​មាន​សាវក ឬ បព្វជិតភាព​របស់​ព្រះ​នោះ​ទេ ។ គ្មាន​សាសនាចក្រ​ណា​មួយ​ដែល​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ ។ ប៉ុន្តែ​ពួក​ព្យាការី​បាន​ថ្លែង​ថា អស់​រយៈ ពេល​ជា​​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នឹង​មាន​នៅ​លើ​ផែនដី​វិញ​ជា​ថ្មី​ម្ដង​ទៀត ។

In 1820 Joseph Smith goes to the woods near his home and prays. - ch.64-5

ក្នុង​ឆ្នាំ ១៨២០ ក្មេង​ប្រុស​ម្នាក់​ឈ្មោះ យ៉ូសែប ស៊្មីធ បាន​ចង់​ដឹង​ថាតើ​សាសនាចក្រ​ណា​មួយ​ជា​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គាត់​បាន​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​នៅ​ជិត​ផ្ទះ​របស់​គាត់ ហើយ​បាន​អធិស្ឋាន ។ គាត់​បាន​ទូលសួរ​ព្រះ​ថាតើ​សាសនាចក្រ​ណា​មួយ​ដែល​ពិត ។

Heavenly Father and Jesus Christ appear to Joseph Smith.l - ch.64-6

ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ជួប​យ៉ូសែប ស៊្មីធ ។ ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ប្រាប់​យ៉ូសែប​កុំ​ឲ្យ​ចូលរួម​សាសនាចក្រ​ណាមួយ​ឲ្យ​សោះ ដោយសារតែ​គ្មាន​សាសនាចក្រ​ណាមួយ​ដែល​ជា​សាសនាចក្រ​របស់​ទ្រង់​ឡើយ ។

Joseph Smith translates the gold plates. - ch.64-7

ព្រះ​បាន​សម្រេច​ព្រះទ័យ​នាំ​យក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ មក​កាន់​ផែនដី​វិញ​តាមរយៈ យ៉ូសែប ស៊្មីធ ។ ព្រះ​បាន​បញ្ជូន​ទេវតា​ឲ្យ​មក​ប្រគល់​បព្វជិតភាព​ដល់ យ៉ូសែប ស៊្មីធ ។ ទ្រង់​បាន​ជួយ​យ៉ូសែប​បកប្រែ​ព្រះគម្ពីរមរមន ។ នៅ​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ១៨៣០ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​រៀបចំ​ឡើង​នៅ​លើ​ផែនដី​ម្ដង​ទៀត ។

Joseph Smith organizes the Church with Twelve Apostles - ch.64-8

គឺ​ដូចជា​ព្រះយេស៊ូវ​បាន​ជ្រើសរើស​ពួក​សាវក​ដប់ពីរ​នាក់​កាល​ទ្រង់​បាន​គង់​នៅ​លើ​ផែនដី​ដែរ នោះ​ព្រះ​បាន​ជួយ យ៉ូសែប ស៊្មីធ ជ្រើសរើស​សាវក​ដប់ពីរ​នាក់ ឲ្យ​ជួយ​ដល់​លោក​ក្នុង​ការដឹកនាំ​សាសនាចក្រ ។ បុរស​ទាំងនេះ​បាន​ទទួល​អំណាច​ដើម្បី​បង្រៀន​ដំណឹងល្អ និង​ដើម្បី​សម្ដែង​អព្ភូតហេតុ ។

Missionaries teach people about the true church. - ch.64-9

ព្រះយេស៊ូវ​សព្វព្រះទ័យ​​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដឹង​អំពី​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ឲ្យ យ៉ូសែប ស៊្មីធ បញ្ជូន​អ្នកផ្សព្វផ្សាយសាសនា​ទៅ​បង្រៀន​មនុស្ស​ទាំងពួង អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

The Church of Jesus Christ of Latter-day Saints is the same church Jesus organized when He was on the earth.  Jesus Christ is pictured with the Salt Lake Temple in the background. - ch.64-10

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជា​សាសនាចក្រ​ដូច​គ្នា​ដែល​ព្រះគ្រីស្ទ​បាន​រៀបចំ​កាល​ទ្រង់​គង់​លើ​ផែនដី ។