ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ២១ ៖ ព្រះយេស៊ូវ​ត្រាស់​បញ្ជា​ខ្យល់ និង រលក


ជំពូក ២១

ព្រះយេស៊ូវ​ត្រាស់​បញ្ជា​ខ្យល់ និង រលក

Jesus and His disciples in a boat on the Sea of Galilee in the midst of a storm - ch.24-1

ព្រះយេស៊ូវ និង ពួកសិស្ស​របស់​ទ្រង់​កំពុង​នៅ​លើ​ទូក​នៅ​ឯ​សមុទ្រ​កាលីឡេ ។ ព្រះយេស៊ូវ​បាន​ផ្ទំ​លក់ ។ ខ្យល់​បាន​ចាប់ផ្ដើម​បោកបក់​មក​យ៉ាង​ខ្លាំង រីឯ​រលក​បាន​ធ្វើ​ឲ្យ​ទូក​ពេញ​ដោយ​ទឹក ។ ពួកសិស្ស​បាន​ភិតភ័យ​ថា​ទូក​នឹង​លិច ។ ពួកគេ​បាន​ដាស់​ព្រះយេស៊ូវ​ឲ្យ​តើន​ឡើង ហើយ​បាន​សូម​ជំនួយ​ពី​ទ្រង់ ។

Jesus rebukes the wind and the waves and it is calm - ch.24-2

ព្រះអង្គសង្គ្រោះ​បាន​ត្រាស់​បង្គាប់​ឲ្យ​ខ្យល់ និង រលក​ឈប់​ទៅ ។ ខ្យល់​បាន​ឈប់ ហើយ​សមុទ្រ​ក៏​បាន​ស្ងប់​ទៅ ។

Jesus asks the disciples where their faith is - They wonder that He is able to command the wind and the waves - ch.24-3

ព្រះយេស៊ូវ​បាន​សួរ​ពួក​សិស្ស អំពី​មូលហេតុ​ដែល​ពួកគេ​បាន​ភិតភ័យ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ពួកគេ​គួរតែ​មាន​សេចក្ដីជំនឿ​ឲ្យ​បាន​កាន់តែ​ច្រើន ។ ពួកគេ​បាន​ឆ្ងល់​ថាតើ​បុរស​នេះ​ជា​នរណា ដែល​អាច​បញ្ជា​សូម្បី​តែ​ខ្យល់ និង​សមុទ្រ​យ៉ាង​នេះ ។