រឿងប្រៀបប្រដូចទីមួយ
កូនចៀមវង្វេង
គង្វាលចៀមល្អម្នាក់មានចៀម១០០ក្បាល ។ មានចៀមមួយក្បាលបានវង្វេងបាត់ ។
គង្វាលចៀមនោះបានទុកចៀម៩៩ក្បាលសិន ដើម្បីទៅរកចៀមមួយដែលវង្វេងបាត់ ។ នៅពេលដែលគាត់រកវាឃើញហើយ គាត់មានចិត្តរីករាយណាស់ ។
គង្វាលចៀមនោះបានលីចៀមនោះមកផ្ទះវិញ ។ គាត់បានហៅមិត្តភក្ដិ និង អ្នកជិតខាងខ្លួនឲ្យមករីករាយជាមួយគាត់ ។ គាត់បានរកឃើញកូនចៀមដែលវង្វេងបាត់នោះហើយ ។
ព្រះយេស៊ូវគ្រីស្ទមានបន្ទូលប្រាប់ពួកផារិស៊ី អំពីអត្ថន័យនៃរឿងប្រៀបប្រដូចនោះ ។ ទ្រង់បានមានបន្ទូលថា អ្នកទាំងឡាយណាដែលបានប្រព្រឹត្តបាប គឺដូចជាកូនចៀមដែលវង្វេងបាត់នោះដែរ ។
គឺដូចជាគង្វាលនោះដែលចង់ជួយសង្គ្រោះកូនចៀមដែលវង្វេងបាត់ដែរ នោះព្រះយេស៊ូវសព្វព្រះទ័យជួយសង្គ្រោះអ្នកទាំងឡាយណាដែលបានប្រព្រឹត្តបាប ។
ព្រះយេស៊ូវបានមានបន្ទូលថា នោះហើយជាមូលហេតុដែលទ្រង់បានជជែកជាមួយមនុស្សមានបាប ។
គឺដូចជាគង្វាលនោះមានចិត្តរីករាយកាលគាត់រកឃើញកូនចៀមវង្វេងនោះ ព្រះយេស៊ូវក៏សប្បាយព្រះទ័យពេលយើងប្រែចិត្តដែរ ។