ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៤៨ ៖ ប្រាក់​ពាន់


ជំពូក ៤៨

ប្រស្នា​អំពី​ប្រាក់

Jesus tells His disciples about a man who gave his servants some talents - ch.48-1

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​តំណាល​អំពី​បុរស​ម្នាក់ ដែល​បាន​ផ្ដល់​ប្រាក់​ខ្លះ​ឲ្យ​ដល់​បាវបម្រើ​ទាំងឡាយ​របស់​គាត់ ។ ប្រាក់​ពាន់​គឺ​ជា​ចំនួន​ទឹក​ប្រាក់​ច្រើន ។

The man gives five talents to one servant, two talents to another, and one talent to another - ch.48-2

មាន​បុរស​ម្នាក់​បាន​ផ្ដល់​ប្រាក់​ឲ្យ​បាវបម្រើ​ទី​មួយ​ចំនួន​ប្រាំ​ពាន់ ។ គាត់​ផ្ដល់​ឲ្យ​អ្នក​បម្រើ​ទី​ពីរ​ចំនួន​ពីរ​ពាន់ ។ គាត់​ផ្ដល់​ឲ្យ​អ្នក​បម្រើ​ទី​បី​ចំនួន​មួយ​ពាន់ ។ បន្ទាប់​មក បុរស​នោះ​ក៏​បាន​ទៅ​ស្រុក​ឆ្ងាយ​បាត់​ទៅ ។

The servant with the five talents works and makes five more talents - ch.48-3

បាវបម្រើ​ដែល​បាន​ប្រាក់​ប្រាំ​ពាន់​បាន​ប្រឹងប្រែង​ធ្វើការ ។ គាត់​រក​បាន​ប្រាក់​ប្រាំ​ពាន់​បន្ថែម​ទៀត ។ ឥឡូវនេះ គាត់​មាន​ប្រាក់​សរុប​មួយ​ម៉ឺន ។

The servant with the two talents makes two more talents - ch.48-4

បាវបម្រើ​ដែល​បាន​ប្រាក់​ពីរ​ពាន់​បាន​ប្រឹងប្រែង​ធ្វើការ ។ គាត់​រក​បាន​ប្រាក់​ពីរ​ពាន់​បន្ថែម​ទៀត ។ ឥឡូវនេះ គាត់​មាន​ប្រាក់​សរុប​បួន​ពាន់ ។

The servant with one talent buries it in the ground - ch.48-5

ឯ​បាវបម្រើ​ដែល​មាន​ប្រាក់​មួយ​ពាន់ បាន​កប់​ប្រាក់​នោះ​ចោល​ក្នុង​ដី ។ គាត់​ខ្លាច​ថា​គាត់​នឹង​ធ្វើ​ឲ្យ​បាត់​ប្រាក់​នោះ ។ គាត់​ពុំ​បាន​ប្រឹងប្រែង​ធ្វើការ ដើម្បី​រក​បាន​ប្រាក់​បន្ថែម​ឡើយ ។

The man returns and asks his servants what they have done with their talents - ch.48-6

កាល​បុរស​ជា​ចៅហ្វាយ​បាន​ត្រឡប់​មក​វិញ គាត់​បាន​សួរ​ពួក​បាវបម្រើ​ថាតើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ ។

The first servant brings his ten talents to the man - ch.48-7

បាវបម្រើ​ទី​មួយ​បាន​នាំ​យក​ប្រាក់​មួយ​ម៉ឺន​មក​ជូន​គាត់ ។ បុរស​នោះ​រីករាយ​ណាស់ ។ គាត់​បាន​ឲ្យ​បាវបម្រើ​នោះ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លើ​ទ្រព្យសម្បត្តិ​ទាំងអស់ ហើយ​ប្រាប់​គាត់​ថា​ឲ្យ​មាន​អំណរ​ចុះ ។

The second servant brings his four talents to the man - ch.48-8

បាវបម្រើ​ទី​ពីរ​បាន​នាំ​យក​ប្រាក់​បួន​ពាន់​មក​ជូន​គាត់ ។ ការណ៍​ក៏​បាន​ធ្វើ​ឲ្យ​បុរស​នោះ​រីករាយ​ដែរ ។ គាត់​បាន​ឲ្យ​បាវបម្រើ​ទី​ពីរ​នោះ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លើ​ទ្រព្យសម្បត្តិ​ទាំងអស់ ហើយ​ប្រាប់​គាត់​ថា​ឲ្យ​មាន​អំណរ​ចុះ ។

The servant with one talent brings the talent he buried - ch.48-9

រីឯ​បាវបម្រើ​ទី​បី​បាន​ជូន​ប្រាក់ ដែល​គាត់​បាន​កប់​ចោល​នោះ​ទៅ​ឲ្យ​ចៅហ្វាយ​វិញ ។ បុរស​នោះ​ពុំ​រីករាយ​ឡើយ ។ គាត់​បាន​ពោល​ថា បាវបម្រើ​នោះ​ខ្ជិលច្រអូស ។ គាត់​គួរតែ​បាន​ប្រឹងប្រែង​ធ្វើការ ដើម្បី​រកបាន​ប្រាក់​បន្ថែម ។

The man takes the talent from the third servant and gives it to the first - ch.48-10

បុរស​នោះ​បាន​យក​ប្រាក់​ពីរ​បាវបម្រើ​ទី​បី ឲ្យ​ទៅ​បាវបម្រើ​ទី​មួយ ។ បន្ទាប់​មក គាត់​បាន​បណ្ដេញ​បាវបម្រើ​ខ្ជិលច្រអូស​ចេញ​ទៅ ។ បុរស​នៅ​ក្នុង​រឿង​នេះ​គឺ​ដូច​ជា​ព្រះយេស៊ូវ ។ យើង​គឺ​ដូចជា​ពួក​បាវបម្រើ ។ ព្រះយេស៊ូវ​នឹង​ជំនុំជម្រះ​របៀប​ដែល​យើង​ប្រើប្រាស់​អំណាយទាន​ទាំងឡាយ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ។