ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ទីកន្លែង​គួរ​ស្គាល់


ទីកន្លែង​គួរ​ស្គាល់

( លេខ​នៅ​ក្នុង​វង់​ក្រចក​គឺ​ជា​ជំពូក ដែល​ប្រាប់​អំពី​ព្រឹត្តិការណ៍​នានា​ដែល​បាន​កើតឡើង​នៅ​ក្នុង​ទីកន្លែង​ទាំងនេះ ) ។

ផែនទី ១ ៖ ដែនដី​បរិសុទ្ធ​ក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ថ្មី

  1. ដាម៉ាស កាល​ប៉ុល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​នេះ ព្រះយេស៊ូវ​បាន​យាង​មក​ឯ​គាត់ ហើយ​មាន​បន្ទូល​ឲ្យ​គាត់​ប្រែចិត្ត ។ ( ៥៩ )

  2. សេសារា ភីលីព នៅ​ក្នុង​តំបន់​នេះ ព្រះយេស៊ូវ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការសុគត និង ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ រីឯ​ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ( ៣២ )

  3. កាលីឡេ ព្រះយេស៊ូវ​បាន​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​ភូមិភាគ​នេះ ដើម្បី​បង្រៀន​ដំណឹងល្អ និង​ប្រោស​អ្នក​ជំងឺ ។ ( ១៩–២០, ៣៤, ៣៦ )

  4. កាពើណិម ព្រះយេស៊ូវ​បាន​សម្ដែង​អព្ភូតហេតុ​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​នេះ ។ ( ២៣–២៥, ៣០ )

  5. សមុទ្រ​កាលីឡេ ព្រះយេស៊ូវ​បាន​បង្រៀន​ដំណឹងល្អ​ដល់​មនុស្ស​ជា​ច្រើន​នៅ​តំបន់​ក្បែរៗ​នេះ ។ ព្រះយេស៊ូវ​បាន​បង្គាប់​ឲ្យ​ព្យុះ​ស្ងប់ ហើយ​យាង​នៅ​លើ​ទឹក​សមុទ្រ​កាលីឡេ ។ ( ១៨, ២១, ២៩ )

  6. កាណា ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ជា​ស្រាទំពាំងបាយជូរ​នៅ​ក្នុង​ពីធីមង្គលការ​នៅ ទីនេះ ។ បុរស​ម្នាក់​បាន​មក​ទីនេះ ដើម្បី​ទូល​សូម​ឲ្យ​ព្រះយេស៊ូវ​ប្រោស​កូន​ប្រុស​គាត់​ឲ្យ​ជា ។ ( ១២, ១៦ )

  7. ណាសារ៉ែត ព្រះយេស៊ូវ​បាន​ចម្រើន​ព្រះជន្ម​ដឹង​ក្ដី​ឡើង​នៅ​ទីក្រុង​នេះ ។ ( ២, ៤, ៩, ១៧ )

  8. សាម៉ារី ព្រះយេស៊ូវ​បាន​ត្រាស់​បង្រៀន​ស្ត្រី​ម្នាក់ អំពី​ទឹក​រស់​នៅ​ឯ​អណ្ដូង​ទឹក​មួយ​នៅ​ដែនដី​នេះ ។ ពួក​សាសន៍​យូដា​បាន​ស្អប់​ពួក​សាសន៍​សាម៉ារី ។ ( ១៥, ៥៨ )

  9. ទន្លេ​យ័រដាន់ យ៉ូហាន បាទីស្ទ បាន​ធ្វើ​បុណ្យជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ទន្លេ​នេះ ។ ( ១០ )

  10. យ៉ុបប៉េ ពេត្រុស​បាន​ធ្វើ​ឲ្យ​តេប៊ីថា​រស់ឡើងវិញ​នៅ​ទីនេះ ។ ( ៦០ )

  11. យេរីខូរ នៅ​ក្នុង​រឿងប្រៀបប្រដូច​មួយ​អំពី​សាសន៍​សាម៉ារី​ដ៏​សប្បុរស បុរស​ម្នាក់​ស្ទើរតែ​ត្រូវបាន​គេ​សម្លាប់ នៅតាម​ផ្លូវ​ទៅ​កាន់​ទីក្រុង​នេះ ។ ( ៣៥ )

  12. យេរ៉ូសាឡិម ព្រះយេស៊ូវ និង ពួក​សាវក​របស់​ទ្រង់​បាន​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​បង្រៀន​នៅ​ទីក្រុង​នេះ ។ ព្រះយេស៊ូវ​បាន​សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​នៅ​ទីនេះ ។ ( ៦, ៣៩–៤០, ៤៤–៥៧, ៦៣ ) សូម​មើល ផែនទី ២ ផងដែរ ដើម្បី​មើល​រឿង​បន្ថែម ដែល​បាន​កើតឡើង​នៅ​ទីក្រុង​យេរ៉ូសាឡិម ។

  13. បេថេនី ឡាសា​ដែល​ព្រះយេស៊ូវ​បាន​ប្រោស​ឲ្យ​រស់ឡើងវិញ បាន​រស់នៅ​ទីនេះ​ជាមួយ​បងស្រី​របស់​គាត់ ម៉ារា និង ម៉ាថា ។ ( ៤៣ )

  14. បេថ្លេហិម ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​នៅ​ទីនេះ ។ ( ៥, ៧ )

សមុទ្រ​មេឌីទែរ៉ាណេ

សមុទ្រ​មរណៈ

ដាម៉ាស

សេសារា ភីលីព

កាលីឡេ

កាពើណិម

សមុទ្រ​កាលីឡេ

កាណា

ណាសារ៉ែត

សាម៉ារី

ទន្លេ​យ័រដាន់

យ៉ុបប៉េ

យេរីខូរ

យេរូសាទ្បិម

បេថេនី

បេថ្លេហិម

ផែនទី ២ ៖ ក្រុង​យេរូសាឡិម​នៅ​ជំនាន់​ព្រះយេស៊ូវ

  1. គាល់កូថា ទីនេះ​អាច​ជា​កន្លែង​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត​នៅ​លើ​ឈើឆ្កាង ។ ( ៥៣ )

  2. ឧទ្យាន​ផ្នូរ ទីនេះ​អាច​ជា​កន្លែង​ដែល​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​គេ​បញ្ចុះ មាន​ព្រះជន្ម​រស់ឡើងវិញ ហើយ​បាន​មាន​បន្ទូល​ជាមួយ ម៉ារា ម៉ាក់ដាឡា ។ ( ៥៣, ៥៤ )

  3. ស្រះ​ទឹក​បេថែសដា ព្រះយេស៊ូវ​បាន​ប្រោស​បុរស​ម្នាក់​ចំ​ថ្ងៃ​ឈប់សម្រាក​នៅ​ទីនេះ ។ ( ២៧ )

  4. ព្រះវិហារបរិសុទ្ធ ទីនេះ​ទេវតា​កាព្រីយ៉ែល​បាន​មាន​បន្ទូល​សន្យា​នឹង​សាការី​ថា គាត់​នឹង​មាន​កូន​ប្រុស​មួយ​ដែល​ជា យ៉ូហាន បាទីស្ទ ។ ព្រះយេស៊ូវ​បាន​ត្រាស់​បង្រៀន​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នេះ ។ ទ្រង់​ក៏​បាន​បណ្ដេញ​មនុស្ស​ដែល​ជួញដូរ​សត្វ​សម្រាប់​យញ្ញបូជា​នៅ​ឯ​ព្រះវិហារបរិសុទ្ធ​ដែរ ។ ( ១, ៦, ៩, ១១, ១៣, ៤៥, ៥៦ )

  5. សួនច្បារ​គែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទ​បាន​អធិស្ឋាន បាន​រងទុក្ខ​ជំនួស​អំពើបាប​យើង យូដាស-អ៊ីស្ការីយ៉ុត បាន​ក្បត់​ទ្រង់ ហើយ​ទ្រង់​ត្រូវគេ​ចាប់​ព្រះកាយ​នៅ​ក្នុង​សួនច្បារ​នេះ ។ ( ៥១, ៥២ )

  6. ភ្នំ​ដើម​អូលីវ ព្រះយេស៊ូវ​បាន​ត្រាស់​បង្រៀន​អំពី​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់​នៅ​ទីនេះ ។ ( ៤៦ )

  7. ដំណាក់​សម្ដេច​សង្ឃ​កៃផា ទីនេះ​អាច​ជា​កន្លែង​ដែល​ថ្នាក់ដឹកនាំ​ពួក​សាសន៍​យូដា​បាន​កាត់សេចក្ដី​ព្រះយេស៊ូវ ដោយ​ចោទ​ថា​ទ្រង់​បាន​ល្មើស​នឹង​ក្រឹត្យវិន័យ ។ ( ៥២ )

  8. បន្ទប់​ជាន់​លើ ជា​បន្ទប់​ដែល​ព្រះយេស៊ូវ និង ពួកសាវក​ទ្រង់​បាន​បរិភោគ​លៀង​បុណ្យរំលង ដែល​ប្រហែល​ជា​នៅ​ក្នុង​តំបន់​នេះ ។ ព្រះយេស៊ូវ​បាន​ត្រាស់បង្រៀន​ពួក​សាវក​ទ្រង់ អំពី​ពិធីសាក្រាម៉ង់​នៅ​មុន​នឹង​ពេល​ដែល​ទ្រង់​យាង​ទៅ​សួនច្បារ​គែតសេម៉ានី​បន្តិច ។ ( ៤៩, ៥០ )

គាល់កូថា

ឧទ្យាន​ផ្នូរ

ស្រះទឹក​បេថែសដា

ព្រះវិហារបរិសុទ្ធ

សួនច្បារគែតសេម៉ានី

ភ្នំ​ដើម​អូលីវ

ដំណាក់​សម្ដេច​សង្ឃ​កៃផា

បន្ទប់​ជាន់​លើ