ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៤៩ ៖ ពិធីសាក្រាម៉ង់​លើក​ដំបូង


ជំពូក ៤៩

ពិធីសាក្រាម៉ង់​លើក​ដំបូង

Jews gather around a table for the Feast of the Passover - ch.49-1

រៀងរាល់ឆ្នាំ ពួកសាសន៍យូដា​ប្រារព្ធ​ពិធីបុណ្យរំលង ។ ពិធីបុណ្យ​នោះ​ជួយ​ឲ្យ​ប្រជាជន​យូដា​ចងចាំ​ថា ព្រះ​បាន​សង្គ្រោះ​ជីដូនជីតា​របស់​ពួកគេ​នៅ​ជំនាន់​របស់​ម៉ូសេ ។

The Savior sends Peter and John to get a room for the Passover feast - ch.49-2

ព្រះយេស៊ូវ និង ពួកសាវក​ដប់ពីរ​នាក់ ត្រូវការ​កន្លែង​មួយ​ដើម្បី​បរិភោគ​អាហារ​បុណ្យរំលង ។ ព្រះអង្គសង្គ្រោះ​បាន​ត្រាស់បង្គាប់​ឲ្យ​ពេត្រុស និង យ៉ូហាន ស្វែងរក​បន្ទប់​មួយ ហើយ​មើល​ថាតើ​បន្ទប់​នោះ​សមរម្យ​សម្រាប់​ការបរិភោគ​អាហារ​ឬ​ទេ ។

Peter and John make arrangements for the room - ch.49-3

ពួកគេ​បាន​រក​បាន​បន្ទប់​មួយ ហើយ​រៀបចំ​អាហារ​ទី​នោះ ។

Jesus and His Apostles gather in the room for the Passover feast - ch.49-4

ព្រះយេស៊ូវ និង ពួក​សាវក​ទាំងអស់​បាន​ទៅ​ទីនោះ ។ ទ្រង់​បាន​សោយ​អាហារ​បុណ្យរំលង​នៅ​ទីនោះ​ជាមួយ​ពួកគេ ។

Jesus blesses the bread - ch.49-5

ព្រះយេស៊ូវ​បាន​បង្ហាញ​ពិធីសាក្រាម៉ង់​ដល់​ពួក​សាវក​ទ្រង់​ជា​លើក​ដំបូង ។ ទ្រង់​បាន​យក​នំប៉័ង ហើយ​ប្រសិទ្ធពរ ហើយ​បាន​ហែក​ជា​ដុំៗ ។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​សាវក​ឲ្យ​បរិភោគ​នំប៉័ង​នោះ ។

Jesus tells His Apostles to think of His body when they eat the bread - ch.49-6

ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួកគេ ឲ្យ​គិត​ដល់​ព្រះកាយ​ទ្រង់​នៅ​ពេល​ពួកគេ​ទទួលទាន​នំប៉័ង ។ ទ្រង់​បាន​សុំ​ឲ្យ​ពួកគេ​ចងចាំ​ថា ទ្រង់​នឹង​សុគត​ដើម្បី​ពួកគេ ។

Jesus pours wine into a cup - ch.49-7

ព្រះយេស៊ូវ​បាន​ចាក់​ស្រាទំពាំងបាយជូរ​ចូល​ក្នុង​ពែង ។ ទ្រង់​បាន​ប្រសិទ្ធពរ ហើយ​មាន​បន្ទូល​ប្រាប់​ឲ្យ​ពួក​សាវក​ទទួលទាន​ស្រាទំពាំងបាយជូរ​នោះ ។

Jesus tells the Apostles to think of His blood when they drink the wine - ch.49-8

ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួកគេ ឲ្យ​គិត​ដល់​ព្រះលោហិត​ទ្រង់​នៅ​ពេល​ពួកគេ​ទទួលទាន​ស្រាទំពាំងបាយជូរ ។ ទ្រង់​បាន​សុំ​ឲ្យ​ពួកគេ​ចងចាំ​ថា ទ្រង់​នឹង​បង្ហូរ​ព្រះលោហិត ហើយ​រងទុក្ខ​ជំនួស​អំពើបាប​នៃ​មនុស្ស​ទាំងពួង ។

Jesus tells His Apostles that wicked men will kill Him - ch.49-9

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវក​ថា មនុស្សទុច្ចរិត​នឹង​ធ្វើ​គុត​ទ្រង់​ក្នុង​ពេល​ឆាប់ៗ​នេះ ។ សាវក​ទាំង​ដប់មួយ​នាក់​ក្រៀមក្រំ​ជា​ខ្លាំង ។ ពួកគេ​ស្រឡាញ់​ព្រះអង្គសង្គ្រោះ ហើយ​ពុំ​ចង់​ឲ្យ​ទ្រង់​សុគត​ឡើយ ។ ព្រះយេស៊ូវ​បាន​ជ្រាប​ថា សាវក​ម្នាក់​របស់​ទ្រង់​នឹង​ជួយ​ពួក​ទុច្ចរិត ។ សាវក​នោះ​ឈ្មោះ​ថា យូដាស-អ៊ីស្ការីយ៉ុត ។