ជំពូក ៥៦ ពេត្រុសព្យាបាលបុរសម្នាក់ មានបុរសខ្វិនម្នាក់ត្រូវបានគេសែងមកព្រះវិហារបរិសុទ្ធជារៀងរាល់ថ្ងៃ ។ គាត់បានអង្គុយនៅក្បែរទ្វារព្រះវិហារបរិសុទ្ធ ដើម្បីសុំទាន ។ ថ្ងៃមួយ គាត់បានឃើញពេត្រុស និង យ៉ូហាន កំពុងដើរចូលព្រះវិហារបរិសុទ្ធ ។ កិច្ចការ ៣:១-៣ គាត់បានសុំប្រាក់ពីពេត្រុស និង យ៉ូហាន ។ ពេត្រុសពោលថា គាត់គ្មានប្រាក់ទេ ។ ពេត្រុសប្រាប់ថា គាត់អាចឲ្យអ្វីមួយផ្សេងក្រៅពីប្រាក់ ។ កិច្ចការ ៣:៣, ៦ ពេត្រុសបានប្រសិទ្ធពរដល់បុរសនោះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយបានព្យាបាលគាត់ ។ លំដាប់នោះ គាត់បានជួយបុរសនោះឲ្យក្រោកឈរឡើង ។ កិច្ចការ ៣:៦-៧ បុរសនោះអាចដើរបានជាលើកដំបូងក្នុងជីវិតគាត់ ។ មនុស្សជាច្រើនបានឃើញគាត់ដើរ ហើយលោត ។ ពួកគេបានដឹងថា នោះគឺជាអព្ភូតហេតុមួយ ។ ពួកគេបានដឹងថា ពេត្រុសមានអំណាចរបស់ព្រះ ។ ពេត្រុសបានប្រាប់ពួកគេថា ព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យគាត់នូវអំណាចដើម្បីព្យាបាលមនុស្ស ។ ពេត្រុសគឺជាអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យ ។ គាត់បានជួយមនុស្សជាច្រើន ឲ្យជឿ ហើយដើរតាមព្រះយេស៊ូវគ្រីស្ទ ។ កិច្ចការ ៣:៨–១៣, ១៦, ៤:៤