ជំពូក ៣៧ មនុស្សឃ្លង់ដប់នាក់ ព្រះយេស៊ូវបានយាងទៅក្រុងតូចមួយ ជាកន្លែងដែលទ្រង់បានឃើញមនុស្សឃ្លង់ដប់នាក់ ។ មនុស្សឃ្លង់ជាមនុស្សដែលមានជំងឺ ។ ជំងឺរបស់ពួកគេធ្វើឲ្យពួកគេឈឺចាប់ពេញរាងកាយ ។ លូកា ១៧:១២ គ្រូពេទ្យមិនអាចព្យាបាលមនុស្សឃ្លង់ទាំងនោះឲ្យបានជាទេ ។ មនុស្សទាំងឡាយមិនហ៊ានចូលទៅក្បែរពួកគេឡើយ ។ ពួកគេមិនចង់ឆ្លងជំងឺនោះទេ ។ លូកា ១៧:១២ មនុស្សឃ្លង់ទាំងនោះបានទូលអង្វរព្រះយេស៊ូវប្រោសពួកគេឲ្យបានជា ។ ពួកគេបានដឹងថា ទ្រង់អាចដកយកភាពឈឺចាប់ចេញពីពួកគេបាន ។ លូកា ១៧:១៣ ព្រះយេស៊ូវសព្វព្រះទ័យឲ្យពួកគេបានជា ។ ទ្រង់មានបន្ទូលប្រាប់ពួកគេឲ្យទៅបង្ហាញខ្លួនដល់ពួកសង្ឃ ។ លូកា ១៧:១៤ នៅតាមផ្លូវទៅជួបពួកសង្ឃ មនុស្សឃ្លង់ទាំងដប់នាក់បានជាសះស្បើយ ។ ភាពឈឺចាប់របស់ពួកគេក៏បានរលាយបាត់អស់ទៅ ។ លូកា ១៧:១៤ មនុស្សឃ្លង់ម្នាក់ក្នុងចំណោមដប់នាក់បានដឹងថា ព្រះយេស៊ូវបានប្រោសពួកគេឲ្យជា ។ គាត់ក៏ត្រឡប់មកវិញដើម្បីថ្លែងអំណរគុណទ្រង់ ។ ព្រះយេស៊ូវមានបន្ទូលសួរថាតើមនុស្សឃ្លង់ប្រាំបួននាក់ទៀតនៅឯណា ។ ពួកគេពុំបានមកវិញទេ ។ ព្រះយេស៊ូវមានបន្ទូលប្រាប់មនុស្សឃ្លង់ដែលបានមកថ្លែងអំណរគុណទ្រង់ថា សេចក្តីជំនឿរបស់គាត់បានធ្វើឲ្យគាត់ជាហើយ ។ លូកា ១៧:១៥-១៩