ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ២៣ ៖ បុរស​ស្លាប់​ដៃ​ស្លាប់​ជើង


ជំពូក ២៣

បុរស​ស្លាប់​ដៃ​ស្លាប់​ជើង

Jesus teaches the people - ch.19-1

ថ្ងៃ​មួយ ព្រះយេស៊ូវ​កំពុង​បង្រៀន​មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​ផ្ទះ​មួយ ។

Some men are carrying their friend who has palsy to see Jesus - ch.19-2

បុរស​បួន​ប្រាំ​នាក់​បាន​សែង​មិត្ត​របស់​ពួកគេ​ដេក​លើ​គ្រែ​ទៅ​ជួប​ព្រះយេស៊ូវ ។ មិត្ត​របស់​ពួកគេ​មាន​ជំងឺ​ស្លាប់​ដៃ​ស្លាប់​ជើង ។ បុរស​ទាំងនោះ​ពុំ​អាច​យក​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​បាន​ទេ ព្រោះ​មនុស្ស​ច្រើន​ពេក ។

The men lower their palsied friend through the roof to where Jesus is - ch.19-3

បុរស​ទាំងនោះ​បាន​នាំ​យក​មិត្ត​របស់​ពួកគេ​ទៅ​លើ​ដំបូល ។ ពួកគេ​បាន​រើ​ដំបូល​ខ្លះ​ចេញ ហើយ​បាន​សម្រូត​មិត្ត​របស់​ពួកគេ​ទៅ​ក្នុង​ផ្ទះ ។

Jesus heals the man with palsy - ch.19-4

កាល​ទ្រង់​ទត​ឃើញ​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​របស់​បុរស​ទាំងនេះ ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​បុរស​មាន​ជំងឺ​ថា បាប​គាត់​បាន​អត់ទោស​ឲ្យ​ហើយ ។ ទ្រង់​មាន​បន្ទូល​ប្រាប់​គាត់​ថា​ឲ្យ​យក​គ្រែ​គាត់ ហើយ​ទៅ​ផ្ទះ​វិញ​ទៅ ។ បុរស​នោះ​ក៏​បាន​ក្រោក​ឡើង ។ គាត់​បាន​ជា​សះស្បើយ ។ គាត់​ក៏​បាន​យក​គ្រែ​របស់​គាត់ ហើយ​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ ។ គាត់​មាន​អំណរគុណ​ដល់​ព្រះ​ខ្លាំង​ណាស់ ។