ដំណើររឿង​ក្នុង​ព្រះគម្ពីរ
រឿង​ប្រៀបប្រដូច​ទី​ពីរ ៖ កាក់​ដែល​បាត់


រឿង​ប្រៀបប្រដូច​ទី​ពីរ

កាក់​ដែល​បាត់

A woman searches for a lost coin - ch.35-11

ស្ត្រី​ម្នាក់​មាន​ប្រាក់​១០​ដួង ។ គាត់​បាន​ធ្វើ​ឲ្យ​បាត់​ប្រាក់​១​ដួង ។ គាត់​បាន​ស្វែងរក​គ្រប់​ទីកន្លែង​ក្នុង​ផ្ទះ ។

The woman calls her friends together to rejoice with her in finding the coin - ch.35-12

ទីបំផុត គាត់​បាន​រក​ឃើញ​កាក់​ប្រាក់​ដែល​បាត់​នោះ ។ គាត់​មាន​ចិត្ត​រីករាយ​ណាស់ ។ គាត់​បាន​ប្រាប់​មិត្តភក្ដិ និង អ្នកជិតខាង​របស់​គាត់ ។ ពួកគេ​ក៏​មាន​ចិត្ត​រីករាយ​ដែល​គាត់​បាន​រកឃើញ កាក់​ប្រាក់​ដែល​បាន​បាត់​នោះ​ដែរ ។

Jesus compares the lost coin to a member of the Church who was less active and has come back - ch.35-14

ថ្នាក់ដឹកនាំ​សាសនាចក្រ និង សមាជិក​ប្រៀប​ដូច​ជា​ស្ត្រី​នៅ​ក្នុង​រឿង​នេះ កាកប្រាក់​ដែល​បាត់​ប្រៀប​ដូចជា​សមាជិក​សាសនាចក្រ​ដែល​ឈប់​ទៅ​ព្រះវិហារ ឬ ឈប់​ព្យាយាម​រស់នៅ​តាម​ព្រះបញ្ញត្តិ ។ វា​ប្រៀប​ដូចជា​ពួកគេ​បាន​វង្វេង​បាត់​ពី​សាសនាចក្រ​ដូច្នេះ​ដែរ ។ ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​សមាជិក​សាសនាចក្រ ស្វែងរក​បងប្អូន​ប្រុសស្រី​ដែល​បាន​វង្វេង​បាត់ ហើយ​ជួយ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។ ទ្រង់​សប្បាយ​ព្រះទ័យ​នៅ​ពេល​យើង​ធ្វើ​ដូចនេះ ។

Jesus the Christ ទំព័រ ៤៥៥–៤៥៦

The angels are happy when a person repents and comes back into the Church - ch.35-13

មិត្តភក្ដិ និង អ្នកជិតខាង​នៅ​ក្នុង​រឿង​នេះ ប្រៀប​ដូចជា​ទេវតា​របស់​ព្រះ ។ ពួក​ទេវតា​មាន​ចិត្ត​រីករាយ​នៅ​ពេល​មនុស្ស​ម្នាក់​ប្រែចិត្ត ។