« ថ្ងៃទី ២–៨ ខែ ធ្នូ ។ យ៉ូហាន ទី ១–៣, យូដាស ៖ ‹ ព្រះទ្រង់ជាសេចក្តីស្រឡាញ់ › »ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២–៨ ខែ ធ្នូ ។ យ៉ូហាន ទី ១–៣, យូដាស » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២–៨ ខែ ធ្នូ
យ៉ូហាន ទី ១–៣; យូដាស
« ព្រះទ្រង់ជាសេចក្តីស្រឡាញ់ »
សំបុត្ររបស់យ៉ូហាន និងយូដាស បង្រៀនអំពីសេចក្តីស្រឡាញ់ និងពន្លឺរបស់ព្រះវរបិតាសួគ៌ ។ ពេលអ្នកសិក្សានៅសប្តាហ៍នេះ សូមពិចារណាអំពីរបៀបដែលកុមារដែលអ្នកបង្រៀនត្រូវការពន្លឺ និងសេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេ ។ សូមចាំដើម្បីពិចារណាអំពីសកម្មភាពទាំងអស់នៅក្នុងគម្រោងមេរៀននេះ ពុំមែនគ្រាន់តែសកម្មភាពដែលរៀបរាប់នៅក្រោមក្រុមអាយុដែលអ្នកបង្រៀននោះទេ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយពីអារម្មណ៍ដែលពួកគេបានទទួលអំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ឬហេតុអ្វីពួកគេគិតអំពីព្រះវរបិតាសួគ៌ថាដូចជាពន្លឺ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ការធ្វើតាមព្រះយេស៊ូវនាំពន្លឺមកកាន់ជីវិតខ្ញុំ ។
តើការប្រៀបធៀបរវាងពន្លឺនិងភាពងងឹតជួយអ្នកឲ្យបង្រៀនកុមារអំពីពន្លឺដែលព្រះវរបិតាសួគ៌នាំមកកាន់ជីវិតរបស់ពួកគេយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យដាក់ឈ្មោះវត្ថុនានាដែលបង្កើតពន្លឺ ។ សូមជួយពួកគេឲ្យយល់អំពីសារៈប្រយោជន៍នៃពន្លឺ ដូចជាជួយឲ្យរុក្ខជាតិលូតលាស់ ឲ្យយើងមើលឃើញ និងផ្តល់ភាពកក់ក្តៅ ។ សូមអញ្ជើញឲ្យកុមារឆ្លាស់វេនគ្នាបញ្ជាំងពន្លឺពិលទៅលើរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ដោយពួកគេនិយាយថា « ព្រះគឺជាពន្លឺ » ( យ៉ូហានទី ១ ១:៥ ) ។ សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចនាំពន្លឺមកកាន់ជីវិតយើង នៅពេលយើងគោរពតាមបទបញ្ញត្តិ ។
-
សូមបិទភ្លើងក្នុងបន្ទប់ឲ្យងងឹត ហើយសូមអញ្ជើញឲ្យសិស្សផ្តល់យោបល់អំពីរបៀបដែលអាចនាំពន្លឺចូលមកក្នុងបន្ទប់ ។ សូមជួយពួកគេឲ្យគិតអំពីរបៀបនានា ដែលយើងអាចនាំពន្លឺនៃព្រះយេស៊ូវគ្រីស្ទមកកាន់ជីវិតរបស់យើង ។ នៅពេលពួកគេចែកចាយចម្លើយរបស់ខ្លួន សូមបើកភ្លើងពិល ឬបើកបង្អួចដើម្បីបន្ថែមពន្លឺចូលក្នុងបន្ទប់នោះដោយសន្សឹមៗ ។
ខ្ញុំបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះ នៅពេលខ្ញុំបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សដទៃ ។
សូមជួយកុមារឲ្យឃើញទំនាក់ទំនងរវាងសេចក្តីស្រឡាញ់ដែលពួកគេមានចំពោះព្រះវរបិតាសួគ៌ និងសេចក្តីស្រឡាញ់ដែលពួកគេបង្ហាញដល់បុត្រាបុត្រីរបស់ទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន យ៉ូហានទី ១ ៤:១១ ដល់កុមារ ហើយច្រៀងចម្រៀងអំពីសេចក្តីស្រឡាញ់របស់ព្រះ ដូចជាបទ « ព្រះវរបិតាសួគ៌ទ្រង់ស្រឡាញ់ខ្ញុំ » ( សៀវភៅចម្រៀងកុមារ លេខ ១៦ ) ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយរបៀបដែលពួកគេដឹងថា ព្រះវរបិតាសួគ៌ស្រឡាញ់ពួកគេ ។ បន្ទាប់ពីកុមារម្នាក់ៗឆ្លើយមក សូមអញ្ជើញកុមារឲ្យឱបខ្លួនពួកគេ ហើយនិយាយថា « ព្រះទ្រង់ជាសេចក្តីស្រឡាញ់ ហើយព្រះស្រឡាញ់ខ្ញុំ » ។
-
សូមអាន យ៉ូហានទី ១ ៤:២១ ឲ្យកុមារស្ដាប់ ។ សូមអញ្ជើញពួកគេឲ្យចែកចាយ ឬសម្តែងនូវវិធីនានា ដែលពួកគេបង្ហាញសេចក្តីស្រឡាញ់ចំពោះមិត្តភក្តិម្នាក់ ដូចជាការឱប ឬធ្វើកាតមួយ ។ តើការធ្វើកិច្ចការទាំងនេះធ្វើឲ្យមិត្តភក្តិរបស់យើងមានអារម្មណ៍យ៉ាងណា ? តើព្រះវរបិតាសួគ៌មានព្រះទ័យបែបណា នៅពេលយើងធ្វើកិច្ចការល្អៗសម្រាប់អ្នកដទៃនោះ ?
ខ្ញុំបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះ នៅពេលខ្ញុំគោរពព្រះបញ្ញត្តិរបស់ទ្រង់ ។
កុមារអាចរៀនតាំងពីក្មេងថា « បទបញ្ញត្តិរបស់ព្រះពុំមែនធ្វើឲ្យកើតទុក្ខព្រួយឡើយ » ហើយថា ការធ្វើតាមបទបញ្ញត្តិទាំងនោះគឺជារបៀបតែមួយដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន យ៉ូហានទី ១ ៥:៣ ហើយសូមឲ្យកុមារស្តាប់នូវអ្វីដែលខគម្ពីរនេះចែងអំពីរបៀបដែលយើងអាចបង្ហាញថា យើងស្រឡាញ់ព្រះ ។ សូមអញ្ជើញកុមារឲ្យហៅឈ្មោះបទបញ្ញត្តិឲ្យបានច្រើនតាមដែលពួកគេអាចធ្វើបាន ។ តើព្រះវរបិតាសួគ៌មានព្រះទ័យបែបណា នៅពេលយើងគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ?
-
សូមអញ្ជើញកុមារគូររូបភាពដែលបង្ហាញអំពីរបៀបមួយដែលពួកគេអាចបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះវរបិតាសួគ៌ ។ ឧទាហរណ៍ ពួកគេអាចគូររូបខ្លួនឯងកំពុងរក្សាបទបញ្ញត្តិមួយ ។ សូមច្រៀងចម្រៀងមួយបទអំពីការគោរពប្រតិបត្តិ ដូចជាបទ « ជ្រើសរើសផ្លូវត្រូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨២ ) ។ តើយើងមានអារម្មណ៍យ៉ាងណា នៅពេលយើងគោរពប្រតិបត្តិនោះ ?
បង្រៀនគោលលទ្ធិ
កុមារធំៗ
យ៉ូហានទី ១ ២:៨–១១; ៤:៧–៨, ២០–២១
ខ្ញុំបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះ នៅពេលខ្ញុំបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សដទៃ ។
តើអ្នកអាចជួយកុមារឲ្យយល់ថា ការស្រឡាញ់ព្រះទាក់ទងនឹងការស្រឡាញ់មនុស្សដែលនៅជុំវិញខ្លួនរបស់យើង—សូម្បីតែមនុស្សដែលអាចមានភាពខុសប្លែកពីយើង ឬពិបាកនឹងស្រឡាញ់យ៉ាងដូចម្តេចក្តី ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារស្រមៃថា មានសិស្សថ្មីម្នាក់ចាប់ផ្តើមចូលរៀននៅសាលា ឬវួដរបស់ពួកគេ ហើយពុំស្គាល់នរណាម្នាក់ឡើយនៅទីនោះ ។ តើបុគ្គលម្នាក់នេះអាចមានអារម្មណ៍បែបណា ? សូមអញ្ជើញកុមារម្នាក់អាន យ៉ូហានទី ១ ៤:៧–៨ ។ តើខគម្ពីរនេះផ្ដល់យោបល់អ្វីខ្លះអំពីរបៀបដែលយើងគួរតែប្រព្រឹត្តចំពោះបុគ្គលនេះ ? សូមចែកចាយស្ថានភាពស្រដៀងគ្នានេះ ឬសូមឲ្យកុមារគិតអំពីស្ថានភាព ដែលពួកគេអាចមានឱកាសបង្ហាញសេចក្តីស្រឡាញ់ ។
-
សូមឲ្យកុមារអាន យ៉ូហានទី ១ ៤:៧–៨, ២០–២១ ហើយអញ្ជើញពួកគេឲ្យសរសេរប្រយោគនីមួយៗដើម្បីសង្ខេបនូវអ្វីដែលពួកគេគិតថា ជាមេរៀនសំខាន់បំផុតនៅក្នុងខគម្ពីរទាំងនេះ ។ បន្ទាប់ពីពួកគេចែកចាយប្រយោគរបស់ពួកគេរួច អ្នកអាចប្រាប់រឿងរបស់ ឆាយ ចនសុន មកពីសុន្ទរកថារបស់បងប្រុស ដាវីឌ អិល ប៊េក « កាតព្វកិច្ចពិសិដ្ឋរបស់អ្នកដើម្បីបម្រើ » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៥ ) ។ តើកុមារអាចធ្វើតាមគំរូរបស់យុវជននៅក្នុងរឿងដោយបានបង្ហាញសេចក្តីស្រឡាញ់ចំពោះឆាយយ៉ាងដូចម្តេច ? សូមអញ្ជើញកុមារឲ្យចែកចាយរបៀបដែលពួកគេអាចបង្ហាញក្ដីស្រឡាញ់ដល់អស់អ្នកដែលនៅជុំវិញពួកគេ ។
យ៉ូហានទី ១ ២:៣–៦; ៤:១៧–១៨; ៥:២–៥
ខ្ញុំបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះ នៅពេលខ្ញុំគោរពព្រះបញ្ញត្តិរបស់ទ្រង់ ។
ការគោរពបទបញ្ញត្តិអាចងាយស្រួលជាង នៅពេលយើងយល់អំពីសេចក្តីពិតដែលបានបង្រៀននៅក្នុង យ៉ូហានទី ១ ៥:៣ ។ តើអ្នកអាចជួយកុមារឲ្យឃើញថា បទបញ្ញត្តិពុំមែនជាបន្ទុកទេប៉ុន្តែជាឱកាសដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យសរសេរនៅលើក្តារខៀននូវវិធីដែលពួកគេអាចបង្ហាញចំពោះព្រះថា ពួកគេស្រឡាញ់ទ្រង់ ។ បន្ទាប់មកសូមអានរួមគ្នានូវ យ៉ូហានទី ១ ២:៥–៦; ៥:២–៥ សម្រាប់យោបល់បន្ថែម ។ តើការគោរពតាមបទបញ្ញត្តិបង្ហាញថា យើងស្រឡាញា់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
-
សូមអាន យ៉ូហានទី ១ ៤:១៧ ហើយពន្យល់កុមារថា ដើម្បី « ឲ្យយើងមានសេចក្តីក្លាហាននៅថ្ងៃជំនុំជម្រះ » មានន័យថា មានទំនុកចិត្ត និងភាពសុខសាន្ត នៅពេលពួកគេឈរនៅចំពោះព្រះភក្ត្រព្រះដើម្បីត្រូវបានជំនុំជម្រះ ។ តើខគម្ពីរនេះបង្រៀនអ្វីខ្លះដែលយើងត្រូវធ្វើដើម្បីមានទំនុកចិត្តនេះ ? តើមានអ្វីខ្លះដែលយើងអាចធ្វើបានក្នុងពេលនេះ ដើម្បីមានទំនុកចិត្តនៅចំពោះព្រះភក្ត្រ ?
ខ្ញុំអាចនៅតែមានភាពស្មោះត្រង់ ទោះបីនៅពេលមនុស្សដទៃសើចចំអកខ្ញុំក្តី ។
កុមារអាចត្រូវបានគេសើចចំអកចំពោះជំនឿរបស់ពួកគេ ឬរបៀបដែលពួកគេរស់នៅក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខគម្ពីរទាំងនេះមាននូវការទូន្មានរបស់យូដាសស្តីពីរបៀបបន្តនៅមានភាពស្មោះត្រង់ទោះបីនោះក្នុងស្ថានភាពបែបនោះក្តី ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារចែកចាយអំពីគ្រានានា ពេលពួកគេត្រូវបានគេសើចចំអកដោយសារតែការធ្វើត្រូវ ។ សូមអញ្ជើញកុមារឲ្យអាន យូដាស ១:១៨–២២ ហើយរកមើលនូវរបៀបដែលយើងអាចបន្តស្មោះត្រង់នៅពេលយើងត្រូវបានគេសើចចំអក ឬឌឺដងដាក់ ។ សូមសរសេរអ្វីដែលពួកគេរកឃើញនៅលើក្តារខៀន ហើយពិភាក្សាអំពីរបៀបដែលពួកគេអាចធ្វើតាមការទូន្មាននោះ ។
-
សូមសង្ខេបសុបិនរបស់លីហៃ ( សូមមើល នីហ្វៃទី ១ ៨:១–៣៥ ) ដោយសូមឲ្យកុមារពីរបីនាក់អានខគម្ពីរមកពី នីហ្វៃទី ១ ៨:២៦–២៨, ៣៣ ។ សូមពិភាក្សាអំពីរបៀបដែលមនុស្សនៅក្នុងអគារដ៏ធំ ហើយទូលាយនោះដូចជាអ្នកសើចចំអកដែលយូដាសបានថ្លែងអំពីពួកគេ ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីកុំឲ្យទទួលរងឥទ្ធិពលពីអស់អ្នកដែលសើចចំអកយើង ឬពុំយល់ស្របជាមួយអ្វីដែលយើងជឿ ? ( សូមមើល នីហ្វៃទី ១ ៨:៣០, ៣៣ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យដាក់ផែនការធ្វើអ្វីមួយដើម្បីចែកចាយពន្លឺរបស់ពួកគេជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ។