ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ៤–១០ ខែ វិច្ឆិកា ហេព្រើរ ១–៦ ៖ ‹ ព្រះយេស៊ូវគ្រីស្ទ ‹ មេ​បង្កើត នៃ​សេចក្តី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច »


« ថ្ងៃ​ទី ៤–១០ ខែ វិច្ឆិកា ហេព្រើរ ១–៦ ៖ ‹ ព្រះយេស៊ូវគ្រីស្ទ ‹ មេ​បង្កើត នៃ​សេចក្តី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ​២០១៩ )

« ថ្ងៃ​ទី ៤–១០ ខែ វិច្ឆិកា ហេព្រើរ ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ព្រះគ្រីស្ទ​គង់​នៅ​ក្បែរ​យុវនារី និង​យុវជន

ប្រទាល​មុខ​សះ​នៅ​ស្រុក​កាឡាត ដោយ អានី ហិនរី

ថ្ងៃ​ទី ៤–១០ ខែ វិច្ឆិកា

ហេព្រើរ ១–៦

ព្រះយេស៊ូវគ្រីស្ទ « មេ​បង្កើត នៃ​សេចក្តី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច »

តើ​អ្នក​ឃើញ​មាន​សេចក្ដីពិត​ណា​ខ្លះ​នៅ​ក្នុង ហេព្រើរ ១–៦ ដែល​អ្នក​ទទួល​បាន​ការបំផុសគំនិត ឲ្យ​បង្រៀន​ដល់​កុមារ ? សូម​ប្រុងប្រៀប​ស្ដាប់​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ដែល​កើតឡើង​នៅ​ពេល​អ្នក​រៀបចំ​ខ្លួន ហើយ​ត្រូវ​ប្រាកដ​ថា អ្នក​កត់ត្រា​ការបំផុសគំនិត​ទាំងនោះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

តើ​កុមារ​បាន​ទទួល​យក​ការអញ្ជើញ​នៅ​ពេល​ចុង​ម៉ោង​កាល​ពី​សប្ដាហ៍​មុន​ឲ្យ​ស្វែងរក​បទគម្ពីរ​ដែល​ពួកគេ​អាច​ចែកចាយ ដែរ​ឬ​ទេ ? ប្រសិនបើ​ពួកគេ​បាន​ធ្វើ​ដូចនោះ សូម​ទុក​ពេល​ឲ្យ​ពួកគេ​ចែកចាយ ។ ប្រសិនបើ​ពួកគេ​មិន​បាន​ធ្វើ​ទេ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​អ្វី​មួយ ដែល​ពួកគេ​បាន​រៀន​ចេញ​ពី​បទគម្ពីរ​ថ្មីៗ​នេះ ដែល​ពួកគេ​អាច​ចែកចាយ​បាន ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

ហេព្រើរ ១:២–១០, ២:៨–១០, ១៧–១៨

ខ្ញុំ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ខគម្ពីរ​ទាំងនេះ​អាច​ជួយ​កុមារ ឲ្យ​រៀន​បន្ថែម​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ដោយ​ប្រើ​ពាក្យពេចន៍​របស់​អ្នក សូម​សរសេរ​នៅ​លើ​ក្រដាស នូវ​សេចក្ដីពិត​នានា​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​រកឃើញ​នៅ​ក្នុង ហេព្រើរ ១:២–១០, ២:៨–១០, ១៧–១៨ រួច​លាក់​ក្រដាស​ទាំងនោះ​នៅ​ជុំវិញ​បន្ទប់ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្វែងរក​ក្រដាស​ទាំងនោះ ។ សូម​ជួយ​ពួកគេ​អាន​សេចក្ដីពិត​នានា​ដែល​បាន​សរសេរ​នៅ​លើ​ក្រដាស រួច​ពិភាក្សា​អំពី​ខ្លឹមសារ​នៃ​សេចក្ដីពិត​ទាំងនោះ ។ ប្រសិនបើ​ចាំបាច់ សូម​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ហៅ​ថា ព្រះរាជបុត្រា​នៃ​ព្រះ ព្រោះ​ព្រះវរបិតាសួគ៌​គឺ​ជា​ព្រះបិតា​របស់​ទ្រង់ ទាំង​ព្រះវិញ្ញាណ និង ព្រះកាយ​ទ្រង់ ។

  • សូម​ហុច​រូបភាព​ព្រះអង្គសង្គ្រោះ​ជុំវិញ​ថ្នាក់​រៀន រួច​អនុញ្ញាត​ឲ្យ​កុមារ​ចែកចាយ​អំពី​មូលហេតុ​ដែល ពួកគេ​មាន​អំណរគុណ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ខណៈ​ពេល​ពួកគេ​កំពុង​កាន់​រូបភាព ។

ហេព្រើរ ៣:៨

ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង « កុំ​ឲ្យ​តាំង​ចិត្ត​រឹងរូស​ឡើយ » ។

ហេព្រើរ ៣ ផ្ដល់​នូវ​ឧទាហរណ៍​នៃ​ពួក​សាសន៍​អ៊ីស្រាអែល ដែល​តាំងចិត្ត​រឹងរូស ហើយ​បដិសេធ​ពរជ័យ​របស់​ព្រះអម្ចាស់ ។ ខគម្ពីរ​នេះ​ក៏​ព្រមាន​យើង​ទាំងអស់​គ្នា កុំ​ឲ្យ​តាំងចិត្ត​រឹងរូស​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​យក​អេប៉ុង​លាង​ចាន និង​ថ្ម​មួយ​ដុំ​ទៅ​ថ្នាក់​រៀន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ប៉ះ​វត្ថុ​ទាំងនោះ រួច​ពិពណ៌នា​អំពី​លក្ខណៈ​នៃ​វត្ថុ​នោះ ។ សូម​បន្តក់​ទឹក​ពីរ​បី​ដំណក់​នៅ​លើ​វត្ថុ​នីមួយៗ រួច​បង្ហាញ​ថា មាន​ទឹក​ជក់​ទៅ​ក្នុង​អេប៉ុង​ច្រើន​ជាង​ទៅ​ក្នុង​ថ្ម ។ សូម​ពន្យល់​ថា ចិត្ត​របស់​យើង​ត្រូវ​បន្ទន់ ហើយ​កុំ​រឹងរូស ដើម្បី​យើង​អាច​ទទួល​យក​សេចក្ដីពិត​របស់​ព្រះវរបិតាសួគ៌​ទៅ​ក្នុង​ចិត្ត​របស់​យើង ។

  • សូម​កាត់​រូប​បេះដូង​ពី​វត្ថុ​ទន់ ដូចជា​ក្រណាត់ និង​មួយ​ទៀត​ចេញ​ពី​វត្ថុ​រឹង​ដូចជា ក្រដាស​កាតុង ។ សូម​ប្រាប់​កុមារ​ថា នៅ​ពេល​យើង​ស្ដាប់ ព្រមទាំង​គោរពប្រតិបត្តិ នោះ​យើង​មាន​ដួងចិត្ត​ទោរទន់ ហើយ​នៅ​ពេល​យើង​មិន​ស្ដាប់ ព្រមទាំង​មិន​គោរពប្រតិបត្តិ នោះ​យើង​មាន​ចិត្ត​រឹងរូស ។ ដោយ​ប្រើ​ពាក្យពេចន៍​ផ្ទាល់ខ្លួន សូម​ចែកចាយ​ឧទាហរណ៍​ចេញ​ពី​បទគម្ពីរ អំពី​មនុស្ស​ដែល​មាន​ចិត្ត​ទោរទន់ ឬ​ចិត្ត​រឹងរូស ( ដូចជា នីហ្វៃ, លេមិន និង លេមយួល [  នីហ្វៃទី១ ២:១៦–១៩ ] ប៉ុល [ កិច្ចការ ៨:១–២២ ] ឬ យ៉ូសែប ស៊្មីធ [ យ៉ូសែប ស្ម៊ីធ––ប្រវត្តិ ១:១១–២០ ] ) ។ នៅ​ពេល​អ្នក​ចែកចាយ​ឧទាហរណ៍​នីមួយៗ សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​ថា តើ​នរណា​ដែល​មាន​ចិត្ត​ទោរទន់ ឬ​នរណា​ដែល​មាន​ចិត្ត​រឹងរូស ។

ម៉ូសេ​តែងតាំង​ប្អូន​ប្រុស​របស់​លោក អើរ៉ុន ។

ម៉ូសេ​ហៅ​អើរ៉ុន​ឲ្យ​ធ្វើ​ការងារបម្រើ ដោយ ហារី អាន់ឌើរសិន

ហេព្រើរ ៥:៤

អ្នក​កាន់​បព្វជិតភាព​ត្រូវបាន​ហៅ​ដោយ​ព្រះ ។

ហេព្រើរ ៥:៤ គឺ​ជា​ខគម្ពីរ​មួយ​ដ៏​សំខាន់​មួយ ព្រោះ​វា​បញ្ជាក់​ថា អ្នក​កាន់​បព្វជិតភាព—និង​សមាជិក​ដទៃទៀត​ដែល​បម្រើ​សាសនាចក្រ—ត្រូវតែ​បាន​ហៅ​ដោយ​ព្រះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន ហេព្រើរ ៥:៤ ឲ្យ​កុមារ​ស្ដាប់ ។ សូម​អញ្ជើញ​អ្នក​កាន់​បព្វជិតភាព​ម្នាក់ ឲ្យ​ពន្យល់​ថា តើ​បព្វជិតភាព​គឺ​ជា​អ្វី រួច​ចែកចាយ​បទពិសោធន៍​របស់​គាត់ ក្នុង​ការទទួល​បព្វជិតភាព ។

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​ចាំ​ឃ្លា​ចេញ​ពី​មាត្រា​នៃ​សេចក្ដីជំនឿ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា សមាជិក​ដែល​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ព្រះ ត្រូវបាន​ហៅ​ដោយ​ព្រះ​តាមរយៈ​វិវរណៈ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

ហេព្រើរ ១:២–១០, ២:៨–១០, ១៧–១៨

ខ្ញុំ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

សំបុត្រ​ទៅ​កាន់​ពួក​ហេព្រើរ ត្រូវបាន​សរសេរ​ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​របស់​ពួក​បរិសុទ្ធ​ហេព្រើរ លើ​ព្រះយេស៊ូវគ្រីស្ទ ។ វា​ក៏​អាច​ធ្វើ​ដូច​គ្នា​សម្រាប់​កុមារ​ដែល​អ្នក​បង្រៀន​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ចាត់តាំង​កុមារ​ពីរ​បី​នាក់ ឲ្យ​អាន​ខគម្ពី​នៅ​ក្នុង ហេព្រើរ ១:២–១០, ២:៨–១០, ១៧–១៨ រួច​អញ្ជើញ​កុមារ​ឲ្យ​ស្វែងរក​នៅ​ក្នុង​ខគម្ពីរ​ទាំងនោះ នូវ​សេចក្ដីពិត​នានា​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ ឬ​សរសេរ​នៅ​លើ​ក្ដារខៀន នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។ តើ​យើង​ដឹង​អ្វី​ខ្លះ​ទៀត អំពី​ព្រះយេស៊ូវគ្រីស្ទ ? កុមារ​អាច​រកឃើញ​យោបល់​មួយ​ចំនួន នៅ​ក្នុង​ទំនុកតម្កើង ដូចជា « ខ្ញុំ​ដឹង​ថា ព្រះ​ប្រោសលោះ​ខ្ញុំ​នៅ​រស់ »ទំនុកតម្កើង លេខ ១៣៦ ) ឬ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់​មក »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៤–៣៥ ) ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ខ្លួន​ពួកគេ​ជាមួយ​នឹង​ឪពុកម្ដាយ​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​មាន​ដូច​ឪពុកម្ដាយ​របស់​ពួកគេ ។ សូម​ពន្យល់​ថា នៅ​ពេល ហេព្រើរ ១:៣ សរសេរ​ថា ព្រះយេស៊ូវគ្រីស្ទ « ជា​រូបភាព​នៃ​អង្គ [ ព្រះ ] » វា​មាន​ន័យ​ថា ព្រះយេស៊ូវ និង​ព្រះវរបិតាសួគ៌ មាន​លក្ខណៈសម្បត្តិ និង​គុណលក្ខណៈ​ដូច​គ្នា ។ សូម​ថ្លែង​ទីបន្ទាល់​ថា យើង​ដឹង​អំពី​ព្រះវរបិតាសួគ៌ តាមរយៈ​ការរៀនសូត្រ និង​ការធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​ជួយ​កុមារ​គិត​អំពី​មនុស្ស ដែល​ពួកគេ​អាច​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​ដល់​ការអញ្ជើញ​ពួកគេ ឲ្យ​ហ្វឹកហាត់​ចែកចាយ​អ្វី​ដែល​ពួកគេ នឹង​ប្រាប់​មនុស្ស​ទាំងនោះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ហេព្រើរ ៣:៧–១៩

ដើម្បី​ទទួលបាន​ការដឹកនាំ និង​ពរជ័យ​ពី​ព្រះវរបិតាសួគ៌ យើង​ត្រូវតែ « កុំ​ឲ្យ​តាំង​ចិត្ត​រឹងរូស​ឡើយ » ។

នៅ​ក្នុង ហេព្រើរ ៣ រឿងរ៉ាវ​អំពី​សាសន៍​អ៊ីស្រាអែល​នៅ​ក្នុង​ទីរហោស្ថាន ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការមិន​តាំង​ចិត្ត​រឹងរូស ។ តើ​អ្នក​អាច​ប្រើ​រឿង​នេះ ដើម្បី​បង្រៀន​ដល់​កុមារ​ក្នុង​ថ្នាក់​របស់​អ្នក អំពី​គោលការណ៍​នេះ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​គិត​អំពី​វត្ថុ​នានា​ដែល​រឹង និង​វត្ថុ​ដែល​ទន់ ។ ( អ្នក​អាច​លើក​ឧទាហរណ៍​មួយ​ចំនួន​ដើម្បី​បង្ហាញ​ពួកគេ ) ។ សូម​អាន ហេព្រើរ ៣:៨ រួមគ្នា ។ តើ​ការតាំង​ចិត្ត​រឹងរូស​មាន​ន័យ​ដូចម្ដេច ? ហេតុអ្វី​បាន​ជា​ព្រះ​សព្វព្រះទ័យ​ឲ្យ​យើ​បន្ទន់​ចិត្ត​យើង ?

  • ដោយ​ប្រើ​ពាក្យពេចន៍​ផ្ទាល់​របស់​អ្នក សូម​ចែកចាយ​រឿងរ៉ាង​នៃ​សាសន៍​អ៊ីស្រាអែល ដែល​តាំង​ចិត្ត​របស់​ពួកគេ​រឹងរូស​ទាស់​នឹង​ព្រះអម្ចាស់​នៅ​ក្នុង​ទីរហោស្ថាន ( សូម​មើល ជនគណនា ១៤:១–១២, ហេព្រើរ ៣:៧–១៩ ) ។ សូម​ឲ្យ​កុមារ​សម្ដែង​តាម​សាច់រឿង ។ តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​យើង​តាំង​ចិត្ត​រឹងរូស​ទាស់​នឹង​ព្រះអម្ចាស់ និង​ដំណឹងល្អ​ទ្រង់ ?

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន ម៉ាថាយ ១៣:១៥, ហេព្រើរ ៣:១៥, ម៉ាថាយ ១១:២៩, និង ម៉ូសេ ៦:២៧ ។ សូម​ឲ្យ​ពួកគេ​គូរ​រូប​ផ្នែក​នៃ​រាងកាយ ដែល​មាន​ចែង​នៅ​ក្នុង​ខគម្ពីរ​នេះ នៅ​លើ​ក្ដារខៀន ។ តើ​ការមាន​ត្រចៀក​ធ្ងន់ ភ្នែក​ងងឹត និង​ចិត្ត​រឹងរូស មាន​ន័យ​ដូចម្ដេច ? តើ​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា ត្រចៀក ភ្នែក និង​ចិត្ត​របស់​យើង ត្រៀម​រួចរាល់​ដើម្បី​ទទួល​ពរជ័យ​ពី​ព្រះ យ៉ាង​ដូចម្ដេច ?

ហេព្រើរ ៥:១–៤

អ្នក​កាន់​បព្វជិតភាព​ត្រូវបាន​ហៅ​ដោយ​ព្រះ ។

ហេព្រើរ ៥ ផ្ដល់​ឱកាស​ឲ្យ​យើង​ពិភាក្សា​អំពី​អ្វី​ដែល​ជា​បព្វជិតភាព—ជា​អំណាច និង​សិទ្ធិអំណាច​ដើម្បី​ប្រព្រឹត្ត​ក្នុង​ព្រះនាម​របស់​ព្រះ—និង​របៀប​ដែល​យើង​ទទួល​បាន​វា ។ ការណ៍​នេះ​អាច​មាន​ប្រយោជន៍​ជា​ពិសេស​សម្រាប់​ក្មេង​ប្រុស ដែល​រៀបចំ​ខ្លួន​ទទួល​ការតែងតាំង​ឲ្យ​មាន​បព្វជិតភាព ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព ម៉ូសេ​ប្រគល់​បព្វជិតភាព​ដល់​អើរ៉ុនសៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ ១៥ ) ខណៈ​ពេល​ដែល​កុមារ​ម្នាក់​អាន ហេព្រើរ ៥:៤ ។ វា​អាច​នឹង​មាន​ប្រយោជន៍​ដើម្បី​ពន្យល់​ថា ដោយសារតែ​អើរ៉ុន​គឺ​ជា​បុគ្គល​ដំបូង​ដែល​កាន់​បព្វជិតភាព​អើរ៉ុន ទើប​បព្វជិតភាព​នេះ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់​លោក ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​កាតព្វកិច្ច​អ្នក​កាន់​បព្វជិតភាព​ដែល​ត្រូវ​ធ្វើ ( មាន​ដូចជា ការធ្វើ​ពិធីបុណ្យជ្រមុជទឹក ការប្រសិទ្ធពរ និង​ការចែក​សាក្រាម៉ង់ និង​ការអញ្ជើញ​មនុស្សដទៃ​ឲ្យ​មក​ឯ​ព្រះគ្រីស្ទ ) ។

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​របៀប​ផ្សេងៗ​គ្នា ដែល​មនុស្ស​ទទួល​បាន​សិទ្ធិអំណាច ។ ឧទាហរណ៍ តើ​គ្រូ​បង្រៀន វេជ្ជបណ្ឌិត ឬ​អ្នក​ដឹកនាំ​នយោបាយ ទទួល​បាន​សិទ្ធិអំណាច​តាម​របៀប​ណា ? តើ​ព្រះ​ប្រទាន​សិទ្ធិអំណាច​របស់​ទ្រង់​តាម​របៀប​ណា ? សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​អំពី​សំណួរ​នេះ នៅ​ពេល​ពួកគេ​អាន ហេព្រើរ ៥:៤ និង​មាត្រា​ទី​ប្រាំ​នៅ​ក្នុង​មាត្រា​នៃ​សេចក្ដីជំនឿ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទគម្ពីរ បទចម្រៀង ឬ​សកម្មភាព​មួយ ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ថ្នាក់​ថ្ងៃ​នេះ ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​អាច​ទទួល​ស្គាល់​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។ សូម​បង្រៀន​ពួកគេ​ថា អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត សេចក្ដី​ស្រឡាញ់ និង​ភាពកក់ក្ដៅ ដែល​ពួកគេ​មាន​នៅ​ពេល​ដែល​ពួកគេ​និយាយ ឬ​ច្រៀង​ពី​ព្រះយេស៊ូវ​គ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់ កើត​មាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អារម្មណ៍​ទាំងនេះ​អាច​ស្ថាបនា​ទីបន្ទាល់​របស់​ពួកគេ ។