ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២៨ ខែ តុលា ឆ្នាំ–ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ធីម៉ូថេ ទី១ និង ទី២ ទីតុស ភីលេម៉ូន ៖ ‹ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ›


« ថ្ងៃ​ទី ២៨ ខែ តុលា ឆ្នាំ–ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ធីម៉ូថេ ទី១ និង ទី២ ទីតុស ភីលេម៉ូន ៖ ‹ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃ​ទី ២៨ ខែ តុលា ឆ្នាំ–ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ធីម៉ូថេ ទី១ និង ទី២ ទីតុស ភីលេម៉ូន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩

ស្ត្រី​បី​នាក់​ឈរ​នៅ​ខាង​ក្រៅ​ព្រះវិហារបរិសុទ្ធ

 ថ្ងៃ​ទី ២៨ ខែ តុលា ឆ្នាំ–ថ្ងៃ​ទី ៣ ខែ វិច្ឆិកា

ធីម៉ូថេទី១ និង ទី២ , ទីតុស, ភីលេម៉ូន

« ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ »

សូម​សិក្សា​ប្រកប​ដោយ​អធិស្ឋាន​នៅ​ក្នុង ធីម៉ូថេទី១ និង ទី២ , ទីតុស និង ភីលេម៉ូន ដើម្បី​រៀន​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​សំបុត្រ​ទាំងនេះ ដើម្បី​បង្រៀន​កុមារ​នៅ​ក្នុង​សេចក្ដីសុចរិត ( សូម​មើល  ធីម៉ូថេ ទី២ ៣:១៦ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ឲ្យ​កុមារ​ប្រាប់​អំពី​ថា តើ​នរណា​គឺ​ជា « គំរូ​ដល់​ពួក​អ្នក​ជឿ » ដ៏​ល្អ​សម្រាប់​ពួកគេ ។ តើ​ពួកគេ​ធ្វើ​ដូចម្ដេច​ដើម្បី​ធ្វើ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ពួកគេ ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

 ធីម៉ូថេ ទី១ ៣:១–២, ទីតុស ១:៧–៩

ប៊ីស្សព​ដឹកនាំ​វួដ​ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះ ។

ប៉ុល​បាន​បង្រៀន​ធីម៉ូថេ និង​ទីតុស​អំពី​សារៈសំខាន់​របស់​ប៊ីស្សព ។ តើ​អ្នក​អាច​បង្រៀន​កុមារ​អំពី​ការងារ​របស់​ប៊ីស្សព​យ៉ាង​ដូចម្ដេច ? ( ប្រធាន​សាខា​ត្រូវបាន​ប្រៀបធៀប​ទៅ​នឹង​ប៊ីស្សព ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​គូរ​រូប​ប៊ីស្សព​របស់​អ្នក​នៅ​លើ​ក្ដារខៀន ។ សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ប៊ីស្សព ។ តើ​គាត់​មាន​លក្ខណៈ​ដូចម្ដេច ? តើ​គាត់​ធ្វើ​អ្វី​ខ្លះ ? តើ​គាត់​ផ្ដល់​ពរ​ដល់​វួដ​ដូចម្ដេច​ខ្លះ ? ( អ្នក​អាច​រកឃើញ​លក្ខណៈសម្បត្តិ​របស់​ប៊ីស្សព​នៅ​ក្នុង  ធីម៉ូថេ ទី១ ៣:១–២ និង ទីតុស១:៧–៩ ) ។ នៅ​ពេល​កុមារ​ចែកចាយ​យោបល់​របស់​ពួកគេ សូម​សរសេរ​នៅ​លើ​ចម្រៀក​ក្រដាស រួច​ឲ្យ​កុមារ​បិទ​នៅ​លើ​ក្ដារខៀន​ក្បែរ​រូប​ដែល​អ្នក​បាន​គូរ ។

    ប៊ីស្សព​ពិភាក្សា​ជាមួយ​យុវជន​ម្នាក់​នៅ​ក្នុង​ការិយាល័យ​របស់​លោក

    ប៊ីស្សព​ត្រូវបាន​ហៅ​ឲ្យ​ផ្ដល់​ការដឹកនាំ​ខាង​វិញ្ញាណ​ដល់​សមាជិក​វួដ ។

  • សូម​សរសេរ​កាតព្វកិច្ច​របស់​ប៊ីស្សព​នៅ​លើ​ក្រដាស—ដូចជា​ការទទួល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​តមអាហារ ការផ្ដល់​ការហៅបម្រើ ការសម្ភាស​សមាជិក ការជួយ​ជនក្រីក្រ និង​អ្នក​ខ្វះខាត និង​ការអធិស្ឋាន​សម្រាប់​មនុស្សដទៃ ។ សូម​ដាក់​ក្រដាស​ទាំងនេះ​នៅ​ក្នុង​ចាន​គោម​មួយ រួច​អញ្ជើញ​កុមារ​ឲ្យ​ចាប់​យក​ម្នាក់​មួយៗ ។ បន្ទាប់​មក សូម​ជួយ​កុមារ​ឲ្យ​សម្ដែង​កាតព្វកិច្ច​ទាំងនេះ​ជាមួយ​អ្នក ។ សូម​ចែកចាយ​ទីបន្ទាល់​ថា ប៊ីស្សព​របស់​អ្នក​ត្រូវបាន​ហៅ​ដោយ​ព្រះ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ប៊ីស្សព កំពុង​បម្រើ​សមាជិក​វួដ ។ សូម​ណែនាំ​ឲ្យ​ពួកគេ​ផ្ដល់​រូប​ដែល​ពួកគេ​បាន​គូរ​ទៅ​ដល់​គាត់ ដើម្បី​ថ្លែង​អំណរគុណ​គាត់ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​គាត់ ?

 ធីម៉ូថេ ទី១ ៤:១២

ខ្ញុំ​អាច​ធ្វើ​ជា « គំរូ​ដល់​ពួក​អ្នកជឿ » ។

តើ​អ្នក​អាច​ធ្វើ​ដូចម្ដេច ដើម្បី​បំផុសគំនិត​កុមារ​ឲ្យ​មាន​ទំនុកចិត្ត​ទៅ​លើ​សមត្ថភាព​របស់​ពួកគេ ដើម្បី​ធ្វើ​ជា « គំរូ​ដល់​ពួក​អ្នក​ជឿ » ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ច្រៀង​ជាមួយ​កុមារ​នូវ​បទ « ធ្វើតាម​ដូច​ខ្ញុំ​ធ្វើ »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៤៨ ) ។ សូម​ឲ្យ​កុមារ​ធ្វើតាម​គំរូ​របស់​អ្នក ដោយ​ធ្វើតាម​សកម្មភាព​ដែល​អ្នក​ធ្វើ ។ សូម​ឲ្យ​កុមារ​ដាក់​វេន​គ្នា​ដឹកនាំ​កុមារ​ទាំងអស់ ដើម្បី​ធ្វើតាម​សកម្មភាព​របស់​ពួកគេ ។ សូម​អាន  ធីម៉ូថេ ទី១ ៤:១២ រួច​សួរ​កុមារ​ថា តើ​ពួកគេ​អាច​ធ្វើ​ដូចម្ដេច ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​មនុស្សដទៃ ។

  • សូម​ចែកចាយ​បទពិសោធន៍​នៅ​ពេល​ដែល​អ្នក​បាន​ព្យាយាម​ធ្វើ​ជា​គំរូ​ល្អ​ដល់​នរណាម្នាក់ ឬ​នៅ​ពេល​នរណាម្នាក់​បាន​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា នៅ​ពេល​ពួកគេ​ធ្វើ​ជា​គំរូ​ល្អ ពួកគេ​អាច​ជួយ​សមាជិក​គ្រួសារ និង​មិត្តភក្ដិ​របស់​ពួកគេ ។

 ធីម៉ូថេ ទី២ ៣:១៤–១៧

ព្រះគម្ពីរ​នឹង​ជួយ​យើង​ឲ្យ​រៀន​សេចក្ដីពិត ។

ប្រសិនបើ​អ្នក​ជួយ​កុមារ​ឲ្យ​រៀន​ស្រឡាញ់​ព្រះគម្ពីរ នោះ​អ្នក​នឹង​ផ្ដល់​ពរ​ដល់​ជីវិត​របស់​ពួកគេ​សម្រាប់​ពេល​ខាង​មុខ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​ព្រះគម្ពីរ រួច​ជួយ​កុមារ​ឲ្យ​ស្គាល់​ព្រះគម្ពីរ​ទាំងនោះ តាមរយៈ​ការបង្ហាញ​ពួកគេ​នូវ​ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន គោលលទ្ធិ និង សេចក្តីសញ្ញា និង មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។ សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​កាន់​ព្រះគម្ពីរ​ទាំងនេះ នៅ​ពេល​អ្នក​អាន  ធីម៉ូថេ ទី២ ៣:១៥–១៧ ។ សូម​ពន្យល់​ថា ព្រះវរបិតាសួគ៌​បាន​ត្រាស់បង្គាប់​ព្យាការី​ពេញ​មួយ​ប្រវត្តិសាស្ត្រ ឲ្យ​សរសរ​សេចក្ដីពិត​នានា ដែល​ទ្រង់​បាន​បើក​សម្ដែង​ដល់​ពួក​លោក ។ យើង​អាច​ស្គាល់​សេចក្ដីពិត​ទាំងនេះ នៅ​ពេល​យើង​អាន​ព្រះគម្ពីរ ។

  • សូម​ឲ្យ​កុមារ​ប្រាប់​អំពី​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត ។ តើ​ពួកគេ​ធ្វើ​ដូចម្ដេច​ជាមួយ​ទ្រព្យសម្បត្តិ​នោះ ? សូម​ឲ្យ​ពួកគេ​ដាក់​វេន​គ្នា​កាន់​ព្រះគម្ពីរ រួច​បើក​ទំព័រ​ដោយ​ប្រុង​ប្រយ័ត្ន ។ តើ​យើង​ប្រើ​ព្រះគម្ពីរ​ដើម្បី​ធ្វើ​អ្វី ? ហេតុអ្វី​បាន​ជា​យើង​ថែទាំ​ព្រះគម្ពីរ​ឲ្យ​បាន​ល្អ ? សូម​ជួយ​កុមារ​ឲ្យ​បង្កើត​សកម្មភាព​នានា អម​ជាមួយ​បទចម្រៀង​អំពី​ព្រះគម្ពីរ ដូចជា​បទ « ស្វែងរក គិត និង អធិស្ឋាន »« រឿង​ក្នុង​គម្ពីរ​មរមន »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦ ៦២ ) ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

 ធីម៉ូថេ ទី១ ៤:១២

ខ្ញុំ​អាច​ធ្វើ​ជា « គំរូ​ដល់​ពួក​អ្នកជឿ » ។

ធីម៉ូថេទី​គឺ​ជា​អ្នកដឹកនាំ​សាសនាចក្រ​វ័យ​ក្មេង ប៉ុន្តែ​ប៉ុល​មាន​បំណង​ឲ្យ​គាត់​ដឹង​ថា គាត់​នៅតែ​អាច​ធ្វើ​ជា​គំរូ​បាន ។ អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​មាន​ទំនុកចិត្ត លើ​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ធ្វើ​ជា​គំរូ​ល្អ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ទាំងអស់​គ្នា​នៅ​ក្នុង  ធីម៉ូថេ ទី១ ៤:១២ រួច​ឲ្យ​កុមារ​ស្វែងរក​របៀប​ទាំង​ប្រាំមួយ​ដែល​ប៉ុល​បាន​ថ្លែង ដែល​យើង​អាច​ធ្វើ​ជា « គំរូ​ដល់​ពួក​អ្នកជឿ » ។ សូម​ចែក​កុមារ​ឲ្យ​ធ្វើការ​ជា​ដៃគូ ហើយ​សូម​ឲ្យ​ដៃគូ​នីមួយៗ​គិត​អំពី​ស្ថានភាព​មួយ ដែល​ពួកគេ​អាច​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នកជឿ ។ សូម​ឲ្យ​ពួកគេ​សម្ដែង​ស្ថានភាព​របស់​ពួកគេ សម្រាប់​កុមារ​ទាំងអស់​ក្នុង​ថ្នាក់ ។

  • សូម​សួរ​កុមារ​ថា តើ​ពួកគេ​ចង់​ចែកចាយ​បទពិសោធន៍​ណាមួយ ដែល​ពួកគេ​បាន​ព្យាយាម​ធ្វើ​ជា​គំរូ​ល្អ​ដល់​មនុស្សដទៃ​ឬ​ទេ ។ សូម​ប្រាប់​ពួកគេ​អំពី​របៀប​ដែល​ពួកគេ​បាន​ធ្វើ​គំរូ​ដល់​មនុស្សដទៃ​ចំពោះ​អ្នក និង​របៀប​ដែល​អ្នក​បាន​កត់ចំណាំ​អំពី​ពួកគេ ក្នុង​ការធ្វើ​ជា​គំរូ​ល្អ​ដល់​មនុស្សដទៃ ។

 ធីម៉ូថេ ទី១ ៦:៧–១២

ខ្ញុំ​គួរតែ​ស្រឡាញ់​អ្វីៗ​ដែល​អស់កល្ប​ជានិច្ច​ឲ្យ​បាន​ច្រើន​ជាង​ប្រាក់ ។

នៅ​ក្នុង​លោកិយ​ដែល​មនុស្ស​កាន់តែ​មាន​ភាពសម្ភារនិយម​ច្រើន​ទៅៗ តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​រក្សា​ការផ្ដោត​អារម្មណ៍ និង​សេចក្ដីស្រឡាញ់​របស់​ពួកគេ ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ប្រសិនបើ​ពួកគេ​មាន​ប្រាក់​ទាំងអស់​ក្នុង​លោកិយ​នេះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន  ធីម៉ូថេ ទី១ ៦:៧–១២ រួច​សូម​ឲ្យ​កុមារ​សង្ខេប​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន ដល់​ធីម៉ូថេ​អំពី​ប្រាក់ ។ បន្ទាប់​មក សូម​អញ្ជើញ​កុមារ​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ​ម្ដង​ទៀត ដោយ​ស្វែងរក​សេចក្ដី​ទាំងឡាយ​ដែល​ប៉ុល​បាន​លើកឡើង ថា​មាន​តម្លៃ​ថ្លៃ​ជាង​ប្រាក់​ទៅ​ទៀត ។

  • សូម​បង្ហាញ​រូបភាព​នៃ​របស់​ខាង​លោកិយ ( ដូចជា​ប្រាក់ ប្រដាប់​ក្មេង​លេង ឬ​ការកម្សាន្ត ) និង​របស់​ខាង​ភាពអស់កល្ប ( ដូចជា​ក្រុម​គ្រួសារ និង​ព្រះវិហារបរិសុទ្ធ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​រៀប​រូបភាព​ជា​ពីរ​គំនរ—របស់​ទាំងឡាយ​ដែល​នាំ​ឲ្យ​យើង​ខិត​កាន់តែ​ជិត​ព្រះគ្រីស្ទ និង​របស់​ទាំងឡាយ​ដែល​អាច​បង្អាក់​យើង​ពី​ព្រះគ្រីស្ទ ប្រសិនបើ​យើង​ស្រឡាញ់​វា​ខ្លាំង​ជាង​ទ្រង់ ។ ហេតុអ្វី​បាន​ជា « ការដែល​ស្រឡាញ់​ប្រាក់ … ជា​មេ​ឫស​នៃ​សេចក្តីអាក្រក់​គ្រប់​យ៉ាង » ?

 ធីម៉ូថេ ទី២ ៣:១៤–១៧

ព្រះវរបិតាសួគ៌​បាន​ប្រទាន​ព្រះគម្ពីរ​ដើម្បី​ជួយ​យើង​ដឹង​សេចក្ដីពិត​ចេញ​ពី​កំហុស ។

កុមារ​អាច​មាន​បទពិសោធន៍​ពរជ័យ​មក​ពី​ការអាន​ព្រះគម្ពីរ ។ នៅ​ពេល​អ្នក​បង្រៀន​កុមារ​អំពី​ព្រះគម្ពីរ សូម​ស្វែងរក​របៀប​នានា​ដើម្បី​លើកទឹកចិត្ត​ពួកគេ ឲ្យ​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន​ដ៏​មាន​អានុភាព​ជាមួយ​នឹង​ព្រះបន្ទូល​ព្រះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​អាន  ធីម៉ូថេ ទី២ ៣:១៥–១៧ ។ សូម​នាំ​យក​រូបភាព​មួយ​ដែល​ពន្យល់​អំពី​រឿង​មួយ ចេញ​ពី​ព្រះគម្ពីរ​នីមួយ​ក្នុង​ចំណោម​បទដ្ឋាន​ព្រះគម្ពីរ​ទាំង​បួន រួច​ដាក់​រូបភាព​ទាំងនោះ​នៅ​ក្នុង​ប្រអប់​បិទ​ជិត ។ សូម​អញ្ជើញ​កុមារ​បី​បួន​នាក់ ឲ្យ​ចាប់​យក​រូបភាព​មួយ រួច​ប្រាប់​រឿង​របស់​វា ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​អាច​ចែកចាយ អ្វី​មួយ​ផ្សេង​ទៀត​អំពី​ព្រះគម្ពីរ​នោះ​ដែរ​ឬ​ទេ ។ តើ​ព្រះគម្ពីរ « អាច​នឹង​នាំ​ឲ្យ [ យើង ] មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ » បាន​តាម​របៀប​ណា ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទគម្ពីរ​ដែល​ពួកគេ​ចូលចិត្ត ឬ​បទពិសោធន៍​មួយ​នៅ​ពេល​ដែល​សេចក្ដីពិត​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​បាន​ជួយ​ពួកគេ ។ អ្នក​អាច​ចែកចាយ​ខគម្ពីរ ឬ​បទពិសោធន៍​ផ្ទាល់ខ្លួន​បាន ។

  • សូម​អញ្ជើញ​កុមារ​ម្នាក់​អាន មរ៉ូណៃ ១០:៤–៥ ។ តើ​មរ៉ូណៃ​បាន​សន្យា​ដូចម្ដេច​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ? សូម​សួរ​កុមារ​ថា តើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្កើន​ទីបន្ទាល់​ដែល​ថា ព្រះគម្ពីរ​គឺ​ជា​ការពិត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន ឬ​ស្ដាប់​ព្រះគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះគម្ពីរ រួច​ស្វែងរក​បទគម្ពីរ​មួយ​ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​មិត្ត​រួម​ថ្នាក់​នៅ​សប្ដាហ៍​ក្រោយ ( ដោយ​មាន​ជំនួយ​ពី​ឪពុកម្ដាយ ប្រសិនបើ​ចាំបាច់ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កែសម្រួល​សកម្មភាព​ឲ្យ​ស្រប​ទៅ​នឹង​តម្រូវការ ។ ជំនួស​ឲ្យ​ការមើលតាម​គម្រោង​មេរៀន​ទាំងនេះ​ទុកជា​ការណែនាំ​ដែល​អ្នក​ត្រូវតែ​ធ្វើតាម នោះ​សូម​ប្រើ​វា​ជា​ធនធាន​មួយ​នៃ​យោបល់​ដើម្បី​បណ្ដុះ​ជា​ការបំផុសគំនិត​ផ្ទាល់ខ្លួន​អ្នក នៅ​ពេល​អ្នក​ពិចារណា​អំពី​សេចក្ដីត្រូវការ​របស់​កុមារ​ដែល​អ្នក​បង្រៀន ។ អ្នក​អាច​កែសម្រួល​សកម្មភាព​នានា ដើម្បី​បង្រៀន​កុមារ​បាន​គ្រប់​អាយុ​ទាំងអស់ ។