ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២១–២៧ ថែស្សាឡូនីច ទី១ និង ទី២ ‹ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើរវាយ ឬ​ថប់​ព្រួយ​អ្វី ›


« ថ្ងៃ​ទី ២១–២៧ ថែស្សាឡូនីច ទី១ និង ទី២ ៖ ‹ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើរវាយ ឬ​ថប់​ព្រួយ​អ្វី › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« ថ្ងៃ​ទី ២១–២៧ ថែស្សាឡូនីច ទី១ និង ទី២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩

អ្នក​ផ្សព្វផ្សាយ​សាសនា​ស្រី​កំពុង​សន្ទនា​ជាមួយ​យុវជន​ម្នាក់

ថ្ងៃ​ទី ២១–២៧ ខែ តុលា

ថែស្សាឡូនីចទី១ និង ទី២ 

« កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើរវាយ ឬ​ថប់​ព្រួយ​អ្វី »

នៅ​ពេល​អ្នក​អាន ថែស្សាឡូនីច ទី១ និង ទី២  ដោយ​គិត​ដល់​កុមារ​ប្រកប​ដោយ​ការអធិស្ឋាន អ្នក​នឹង​រក​ឃើញ​គោលការណ៍​នានា ដែល​ពួកគេ​ចាំបាច់​ត្រូវ​យល់ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

នៅ​ក្នុង​មេរៀន​កាល​ពី​សប្ដាហ៍​មុន តើ​អ្នក​បាន​អញ្ជើញ​កុមារ​ឲ្យ​អនុវត្ត​តាម​អ្វី​ដែល​ពួកគេ​បាន​រៀន នៅ​តាម​របៀប​មួយ​ចំនួន​ដែរ​ឬ​ទេ ? សូម​ទុក​ឲ្យ​កុមារ​ប្រើ​ពីរ​បី​នាទី​ដំបូង​នៃ​ថ្នាក់​រៀន​សប្ដាហ៍​នេះ ដើម្បី​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

 ថែស្សាឡូនីច ទី១ ៥:១–៦

នៅ​ពេល​ខ្ញុំ​ធ្វើតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ខ្ញុំ​នឹង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ដំបូន្មាន​របស់​ប៉ុល​អាច​ជួយ​យើង​ឲ្យ​ត្រៀមខ្លួន​រួចរាល់ ហើយ​ចាំ​មើល​ទិវា​ដ៏​មហស្ចារ្យ​នៅ​ពេល​ព្រះអង្គសង្គ្រោះ​យាង​មក​ផែនដី​ម្ដង​ទៀត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​ម្ដាយ​មួយ​រូប​ឲ្យ​និយាយ​អំពី​អារម្មណ៍​របស់​គាត់ ក្នុង​ការទន្ទឹង​រង់ចាំ​ទារក​របស់​គាត់​កើត​មក ដោយ​មិន​ដឹង​ពិតប្រាកដ​ថា ពេល​ណា​ទារក​នោះ​កើត​មក​ឡើយ ។ សូម​អាន  ថែស្សាឡូនីច ទី១ ៥:២–៣ រួច​ប្រាប់​កុមារ​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​ផែនដី​ម្ដង​ទៀត ប៉ុន្តែ​គ្មាន​នរណា​ដឹង​យ៉ាង​ប្រាកដ​ទេ—ដូច​ម្ដាយ​ដែល​មិន​ដឹង​ថា​ទារក​របស់​គាត់​នឹង​កើត​មក​ពេល​ណា​ដែរ ។

  • សូម​ឲ្យ​កុមារ​និយាយ​អំពី​គ្រា​ដែល​ពួកគេ​បាន​ត្រៀមខ្លួន ដើម្បី​ធ្វើ​ដំណើរ ឬ​ចូលរួម​ព្រឹត្តិការណ៍​ណាមួយ ។ តើ​ពួកគេ​បាន​ធ្វើ​ដើម្បី​រៀបចំ​ខ្លួន ? សូម​នាំ​យក​វ៉ាលី ឬ​កាតាប រួច​ឲ្យ​កុមារ​ធ្វើ​ជា​រៀបចំ​ខោអាវ​ដាក់​ដើម្បី​រៀបចំ​សម្រាប់​ការធ្វើ​ដំណើរ ឬ​ព្រឹត្តិការណ៍​ណាមួយ ។ សូម​ពន្យល់​ថា យើង​ត្រៀមខ្លួន​ទទួល​ព្រះយេស៊ូវគ្រីស្ទ​យាង​មក​ម្ដង​ទៀត ដោយ​ការអធិស្ឋាន ការអាន​ព្រះគម្ពីរ ការធ្វើតាម​ព្យាការី និង​ការរស់នៅ​ដោយ​សុចរិត​ជា​រៀង​រាល់​ថ្ងៃ ។ សូម​ឲ្យ​កុមារ​គូរ​រូប​អំពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​ដូចនេះ​បាន រួច​ដាក់​ចូល​ទៅ​ក្នុង​វ៉ាលី ។

  • សូម​អាន  ថែស្សាឡូនីច ទី១ ៥:៦ ឲ្យ​សិស្ស​ស្ដាប់ រួច​ពន្យល់​ថា ប្រសិនបើ​យើង​មិន​ត្រៀមខ្លួន​ទទួល​ការយាងមក​ម្ដង​ទៀត​របស់​ព្រះយេស៊ូវ​ទេ វា​ហាក់ដូចជា​យើង​បាន​ដេក​លក់ ហើយ​យើង​មិន​បាន​ត្រៀមខ្លួន​សម្រាប់​ទ្រង់​ឡើយ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​ជា​ដេក​លក់ ។ សូម​ពន្យល់​ថា ប្រសិនបើ​យើង​ពិត​ជា​ត្រៀមខ្លួន វា​ហាក់ដូចជា​យើង​មិន​ដេក​លក់ ហើយ​រង់ចាំ​ទ្រង់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ក្រោក​ឡើង ។ សូម​ច្រៀង​ជាមួយ​គ្នា​នូវ​បទ « ពេល​ទ្រង់​យាង​មក​ម្តង​ទៀត »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៦–៤៧ ) ។

 ថែស្សាឡូនីច ទី២ ២:១–៣

ប៉ុល​បាន​បង្រៀន​ថា ការក្បត់សាសនា​មួយ​នឹង​កើត​ឡើង​នៅ​ពី​មុន​ព្រះយេស៊ូវគ្រីស្ទ​យាង​មក​ម្ដង​ទៀត ។

សាសនាចក្រ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ថាបនា បាន​ធ្លាក់​ទៅ​ក្នុង​ការក្បត់សាសនា​នៅ​ទីបំផុត មាន​ន័យ​ថា សិទ្ធិអំណាច​បព្វជិតភាព និង​សេចក្ដីពិត​នៃ​ដំណឹងល្អ ត្រូវបាន​ដក​ចេញ​ពី​ផែនដី ។ ប៉ុល​បាន​ព្យាករ​ថា « ការក្បត់សាសនា » នេះ នឹង​កើតឡើង​នៅ​ពី​មុន​ព្រះអង្គសង្គ្រោះ​យាង​មក​ជា​លើក​ទី​ពីរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • បន្ទាប់​ពី​បាន​អាន  ថែស្សាឡូនីច ទី២ ២:៣ ជាមួយ​កុមារ សូម​ប៉ម​មួយ​ពី​ពែង​ក្រដាស ។ សូម​ប្រាប់​កុមារ​ថា ពែង​ក្រដាស​តំណាង​ឲ្យ​បំណែក​សំខាន់ៗ​នៃ​សាសនាចក្រ​ដ៏​ពិត មាន​ដូចជា​សេចក្ដីពិត​នៃ​ដំណឹងល្អ បព្វជិតភាព ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ និង​ព្យាការី ។ បន្ទាប់​ពី​ប៉ុល និង​សាវក​ដទៃទៀត​បាន​ស្លាប់ អ្វី​ទាំងអស់​នេះ​បាន​បាត់បង់ ហើយ​សាសនាចក្រ​ដ៏​ពិត​ពុំ​បាន​មាន​វត្តមាន​នៅ​លើ​ផែនដី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អង្រួន​ប៉ម រួច​ពន្យល់​ថា ការធ្វើ​ដូចនេះ​ត្រូវបាន​ហៅ​ថា « ការក្បត់សាសនា » ។ នៅ​ពេល​ព្រះយេស៊ូវ​បាន​នាំ​យក​សាសនាចក្រ​របស់​ទ្រង់​មក​វិញ វា​ត្រូវបាន​ហៅ​ថា ការស្តារឡើងវិញ ។ ( សូម​មើល « ការក្បត់សាសនា » ពិត​ចំពោះ​សេចក្ដី​ជំនឿ ទំព័រ ៣–៤ ) ។

  • សូម​ដាក់​បង្ហាញ​ព្រះគម្ពីរ​មរមន និង​រូបភាព​ព្យាការី និង​ព្រះវិហារបរិសុទ្ធ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ថា​ពាក្យ « ការក្បត់សាសនា » នៅ​ពេល​អ្នក​លាក់​របស់​នៅ​ក្នុង​ថង់ និង​ថា « ការស្ដារឡើងវិញ » នៅ​ពេល​អ្នក​យក​របស់​នោះ​ចេញ​មក​វិញ ។

  • សូម​ច្រៀង​ចម្រៀង​ដែល​បង្រៀន​សេចក្ដីពិត ដែល​ត្រូវបាន​ដកចេញ​អំឡុង​ការក្បត់សាសនា និង​ត្រូវបាន​ស្ដារឡើងវិញ​នៅ​ជំនាន់​របស់​យើង ដូចជា « ខ្ញុំ​ជា​កូន​របស់​ព្រះ » « សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ និង « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » និង ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២–៣, ៤៨, ៩៩ ) ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

 ថែស្សាឡូនីច ទី១ ៥:១–៦

នៅ​ពេល​ខ្ញុំ​ធ្វើតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ខ្ញុំ​នឹង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ដំបូន្មាន​របស់​ប៉ុល​អាច​ជួយ​យើង​ឲ្យ​ត្រៀមខ្លួន​រួចរាល់ ហើយ​ចាំ​មើល​ទិវា​ដ៏​មហស្ចារ្យ​នៅ​ពេល​ព្រះអង្គសង្គ្រោះ​យាង​មក​ផែនដី​ម្ដង​ទៀត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន  ថែស្សាឡូនីច ទី១ ៥:១–៦ ខណៈ​ពេល​ដែល​កុមារ​ដទៃទៀត​អាន​តាម ។ បន្ទាប់​ពី​អាន​ចប់​ខគម្ពីរ​នីមួយៗ សូម​ឲ្យ​កុមារ​សង្ខេប​សេចក្ដី​ដែល​ពួកគេ​គិត​ថា​ខគម្ពីរ​នេះ​បាន​ប្រាប់ ។ អ្នក​អាច​នឹង​ចង់​ពន្យល់​ថា « ថ្ងៃ​នៃ​ព្រះអម្ចាស់ » មាន​ន័យ​ថា ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ហេតុអ្វី​បាន​ជា​កុមារ​គិត​ថា ការយាង​មក​ជា​លើក​ទី​ពីរ ត្រូវបាន​ប្រៀបធៀប​ទៅ​នឹង​ចោរ​ដែល​មក​នៅ​ពេល​យប់ ឬ​ស្ត្រី​ដែល​មាន​កូន ?

  • សូម​ប្រាប់​កុមារ​ឲ្យ​ស្រមៃ​ថា ព្រះអង្គសង្គ្រោះ​នឹង​យាង​មក​ក្នុង​ថ្នាក់​របស់​ពួកគេ​នៅ​ថ្ងៃ​ណា​មួយ ។ តើ​យើង​អាច​រៀបចំ​ថ្នាក់​រៀន​របស់​យើង ទទួល​ការយាងមក​របស់​ទ្រង់​តាម​របៀប​ណា ? សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​កិច្ចការ​នានា ដែល​យើង​អាច​ធ្វើ​ដើម្បី​រៀបចំ​ខ្លួន​យើង សម្រាប់​ទិវា​ដែល​ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក ។ ឧទាហរណ៍ យើង​អាច​ប្រែចិត្ត អភ័យទោស បង្កើន​មិត្តភាព​ជាមួយ​ក្រុមគ្រួសារ ធ្វើតាម​ព្យាការី ហើយ​រក្សា​សេចក្ដីសញ្ញា​របស់​យើង ។ សូម​លើកទឹកចិត្ត​កុមារ​ឲ្យ​ជ្រើសរើស​កិច្ចការ​មួយ​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​រៀបចំ​ខ្លួន​ទទួល​ព្រះអង្គសង្គ្រោះ​នៅ​ពេល​ទ្រង់​យាង​មក ។

 ថែស្សាឡូនីច ទី២ ២:១–៣

ប៉ុល​បាន​បង្រៀន​ថា ការក្បត់សាសនា​មួយ​នឹង​កើត​ឡើង​នៅ​ពី​មុន​ព្រះយេស៊ូវគ្រីស្ទ​យាង​មក​ម្ដង​ទៀត ។

ប្រសិនបើ​កុមារ​យល់​ថា សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ត្រូវបាន​ដក​ចេញ​ពី​ផែនដី​អំឡុង​ការក្បត់សាសនា​ដ៏​ធំ នោះ​ភាពចាំបាច់​នៃ​ការស្ដារឡើងវិញ​នឹង​កាន់តែ​មាន​ភាពច្បាស់លាស់​សម្រាប់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់​អាន  ថែស្សាឡូនីច ទី២ ២:១–៣ ។ យោងតាម​ខគម្ពីរ​ទាំងនេះ តើ​មាន​អ្វី​ត្រូវ​កើតឡើង​ពី​មុន « ថ្ងៃ​នៃ​ព្រះអម្ចាស់ » ដែល​មាន​ន័យ​ថា ការយាង​មក​ជា​លើក​ទី​ពីរ​នោះ ? តើ​កុមារ​ដឹង​អំពី​អត្ថន័យ​នៃ « ការក្បត់សាសនា » ឬ​ទេ ? សូម​ប្រាកដ​ថា កុមារ​យល់​អំពី​អត្ថន័យ​ថា​វា​មាន​ន័យ​ជា ការក្បត់សាសនា​ដ៏​ធំ ដែល​បាន​កើតឡើង​បន្ទាប់​ពី​ការស្លាប់​របស់​ពួក​សាវក​របស់​ព្រះអង្គសង្គ្រោះ ។ អ្នក​អាច​នឹង​ចង់​ចែកចាយ​ព័ត៌មាន​ចេញ​ពី « ការក្បត់សាសនា » ពិត​ចំពោះ​សេចក្ដីំជំនឿ ទំព័រ ទំព័រ ៣–៤ ។

  • សូម​ជួយ​កុមារ​ឲ្យ​សរសេរ​នៅ​លើ​ក្ដារខៀន អំពី​សេចក្ដីពិត​មួយ​ចំនួន និង​ពរជ័យ​ដែល​យើង​អររីករាយ​ដោយសារតែ​ដំណឹងល្អ ។ ( ឧទាហរណ៍​មួយ​ចំនួន​អាច​រួមមាន​ព្រះវិហារបរិសុទ្ធ ព្យាការី បព្វជិតភាព និង អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ ) ។ សូម​លុប​ពាក្យ​ទាំងនេះ​ម្ដង​មួយៗ រួច​សួរ​កុមារ​ថា តើ​ជីវិត​របស់​ពួកគេ​នឹង​មាន​សភាព​ខុស​ពី​នេះ​យ៉ាង​ដូចម្ដេច ប្រសិនបើ​គ្មាន​ពិធីបរិសុទ្ធ​ទាំងនេះ​ទេ​នោះ។ សូម​ពន្យល់​ថា សេចក្តីពិត​ទាំងនេះ​បាន​បាត់បង់​អំឡុង​ការក្បត់សាសនា ។ ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់ ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវតែ​បាន​ស្ដារឡើងវិញ នៅ​លើ​ផែនដី​នៅ​ថ្ងៃ​ចុងក្រោយ ? សូម​អញ្ជើញ​កុមារ​ឲ្យ « ស្ដារ » ឬ​សរសេរ​សេចក្ដីពិត និង​ពរជ័យ​នានា​នៅ​លើ​ក្ដារខៀន ។

 ថែស្សាឡូនីច ទី២ ៣:៧–១៣

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើការ ។

តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​ចាត់ទុក​ការងារ​ថា​ជា​ពរជ័យ មិនមែន​ជា​អ្វី​មួយ​ដែល​ត្រូវ​គេច​ចេញ យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ដាក់​វេន​គ្នា​អាន​ខគម្ពីរ​ចេញ​ពី  ថែស្សាឡូនីច ទី២ ៣:៧–១៣ ហើយ​ស្វែងរក​បញ្ហា​ដែល​ពួកបរិសុទ្ធ​ជួប​ប្រទះ ។ ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើការ ? តើ​អ្វី​ដែល​នឹង​កើតឡើង ប្រសិនបើ​យើង​មិន​រៀន​ដើម្បី​ខិតខំ​ធ្វើការ​ទេ​នោះ ? សូម​ឲ្យ​កុមារ​ដាក់​វេន​គ្នា​សម្ដែង​ធ្វើ​ជា​ការធ្វើ​ការងារ​ផ្ទះ ខណៈ​ពេល​កុមារ​ដទៃទៀត​ទាយ​ថា តើ​ពួកគេ​កំពុង​ធ្វើ​អ្វី ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​អំពី​គ្រា​មួយ ដែល​ពួកគេ​បាន​ខិតខំ​ធ្វើ​ការងារ គម្រោង ឬ​គោលដៅ​ណា​មួយ ។ តើ​ពួកគេ​មាន​អារម្មណ៍​ដូចម្ដេច​អំពី​ខ្លួន​ពួកគេ នៅ​ពេល​ពួកគេ​បាន​បញ្ចប់​ការងារ​ទាំងនោះ ? តើ​ឃ្លា​ថា « កុំ​ឲ្យ​រសាយ​ចិត្ត​ខាង​ឯ​ការ​ល្អ​ឡើយ » មាន​ន័យ​ដូចម្ដេច ? (  ថែស្សាឡូនីច ទី២ ៣:១៣ ) ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់ អំពី​មូលហេតុ​ដែល​ពួកគេ​មាន​អំណរគុណ​សម្រាប់​ដំណឹងល្អ ដែល​មាន​លើ​ផែនដី​សព្វថ្ងៃ​នេះ ( ទំព័រ​សកកម្មភាព​សប្ដាហ៍​នេះ អាច​ជួយ​ពួកគេ​ឲ្យ​ចងចាំ​បាន ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

គាំទ្រ​ឪពុកម្ដាយ​របស់​កុមារ ។ « ឪពុក​ម្ដាយ​គឺជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏​សំខាន់​បំផុត​សម្រាប់​កូនចៅ​របស់​ពួកគេ—ពួកគេ​មាន​ទាំង​ទំនួល​ខុសត្រូវ​ជា​ចម្បង និង​អំណាច​ដ៏​អស្ចារ្យ​ក្នុង​ការមាន​ឥទ្ធិពល​ទៅលើ​កូនចៅ​របស់​ពួកគេ ( សូម​មើល ចោទិយកថា ៦:៦–៧ ) ។ កាល​អ្នក​បង្រៀន​កុមារ​នៅ​ឯ​ព្រះវិហារ សូម​អធិស្ឋាន​ស្វែងរក​របៀប​គាំទ្រ​ដល់​ឪពុក​ម្ដាយ​របស់​ពួកគេ​នៅក្នុង​តួនាទី​ដ៏​ចាំបាច់​ហើយ​សំខាន់​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។