ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៦–១២ ខែ មីនា ។ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩ ៖ « ព្រះយេស៊ូវ​ទ្រង់​ចាត់​ពួកដប់ពីរ​នាក់​នេះ​ឲ្យ​ទៅ »


« ថ្ងៃទី ៦–១២ ខែ មីនា ។ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩ ៖ ‹ ព្រះយេស៊ូវ​ទ្រង់​ចាត់​ពួកដប់ពីរ​នាក់​នេះ​ឲ្យ​ទៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៦–១២ ខែ មីនា ។ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​កំពុង​តែងតាំង​ពេត្រុស

ថ្ងៃទី ៦–១២ ខែ មីនា

ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩

« ព្រះយេស៊ូវ​ទ្រង់​ចាត់​ពួកដប់ពីរ​នាក់​នេះ​ឲ្យ​ទៅ »

កាល​បងប្អូន​អាន ម៉ាថាយ ៩–១០; ម៉ាកុស ៥ និង លូកា ៩ បងប្អូន​អាច​ទទួល​បាន​ការបំផុសគំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការបំផុសគំនិត​ទាំងនេះ​ព្រម​ជាមួយ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​គម្រោង​មេរៀន​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​រៀបចំខ្លួន​បង្រៀន​បាន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​ធ្វើ ដើម្បី​ជួយ​នរណា​ម្នាក់​នៅ​ក្នុង​សប្តាហ៍​នេះ ។ តើ​ព្រះអង្គ​សង្រ្គោះ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​អ្នក​ដទៃ ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ាថាយ ៩:១៨–៣០; ម៉ាកុស ៥:២២–៤៣

ព្រះយេស៊ូវ​មាន​ព្រះចេស្តា​ដើម្បី​ព្យាបាល​ខ្ញុំ ។

ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ព្រះ​ចេស្តា​របស់​ទ្រង់ ដើម្បី​ព្យាបាល​អស់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់​ម្តងហើយ​ម្តងទៀត ។ បងប្អូន​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ស្ថាបនា​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះចេស្តា​នៃ​ការព្យាបាល​របស់​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ប្រាប់​កុមារ​ពី​ដំណើររឿង​នៃ​កូន​ស្រីរបស់​យ៉ៃរ៉ុស ( សូមមើល ម៉ាកុស ៥:២២–២៣, ៣៥–៤៣ ) ។ នៅ​ចំណុច​ដែល​សមរម្យ​នៅក្នុង​ដំណើររឿង​នេះ សូម​អាន​ព្រះបន្ទូល​របស់​ព្រះ​យេស៊ូវ « យើង​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង » ( ខទី ៤១ ) ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ក្រោកឈរ​ឡើង ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ព្រះ​យេស៊ូវ​មាន​ព្រះចេស្តា​ដើម្បី​ព្យាបាល​មនុស្ស និង​ប្រទាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​យើង ។

  • សូម​បង្ហាញ​រូបភាព​នៃ​ដំណើររឿង​នៅក្នុង ម៉ាថាយ ៩:២០–២២ កាល​ដែល​បងប្អូន​អាន​ខគម្ពីរ​នេះ ។ សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​ឃ្លា​នេះ « សេចក្តី​ជំនឿ​របស់​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ » ( ខទី ២២ ) ។ ដើម្បី​ទន្ទេញ​ខគម្ពីរ​នេះ បងប្អូន​អាចចាត់​កុមារ​ម្នាក់ៗ​ឲ្យ​ចាំ​ពាក្យ​មួយ ហើយ​បន្ទាប់មក​សូម​ឲ្យ​កុមារ​និយាយ​ពាក្យ​របស់​ពួកគេ​តាម​លំដាប់លំដោយ​ឲ្យ​បាន​ច្រើន​ដង ។ តើ​ស្រ្តី​រូបនោះ​បង្ហាញ​ថា នាង​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​ថា​យើង​មាន​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ?

  • សូម​ឲ្យ​កុមារ​បិទ​ភ្នែក ហើយ​ស្ដាប់ កាល​បងប្អូន​អាន​នៅក្នុង ម៉ាថាយ ៩:២៧–៣០ ។ នៅពេល​បងប្អូន​អាន​អំពី​ព្រះយេស៊ូវ​ដែល​ប្រោស​មនុស្ស​ខ្វាក់​ពីរនាក់​ឲ្យ​ភ្លឺ​ភ្នែក នោះ​សូម​ឲ្យ​កុមារ​បើក​ភ្នែក​របស់​ពួកគេ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​អំពី​អារម្មណ៍​របស់​ពួកគេ ប្រសិនបើ​ព្រះយេស៊ូវ​បាន​ព្យាបាល​ពួកគេ​ឲ្យជា​នោះ ។

  • សូម​ប្រើ​ទំព័រ​សកម្មភាព​នាសប្ដាហ៍​នេះ ដើម្បី​ជួយ​កុមារឲ្យ​រៀន​ដំណើររឿង​ដែល​ព្រះអង្គសង្រ្គោះ​បាន​ប្រោស​កូនស្រី​របស់​យ៉ៃរ៉ុស​ពី​សេចក្តី​ស្លាប់ ។

ស្រ្តី​ម្នាក់​ឈោងដៃ​ទៅ​ពាល់​ព្រះពស្ត្រ​ទ្រង់

ទុកចិត្ត​លើ​ព្រះអម្ចាស់ ដោយ លីស លេម៉ុន ស្វិនដល

ម៉ាថាយ ១០:១–១០

ព្រះយេស៊ូវ​បាន​ហៅ​ពួកសាវក​ដប់ពីរ​នាក់ និង​ប្រទាន​ដល់​ពួកគេ​នូវ​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

តើ​កុមារ​ដែល​បងប្អូន​បង្រៀន​ដឹង​ថា យើង​មាន​ពួកសាវក​ដប់ពីរ​នាក់​នា​សព្វថ្ងៃ​នេះ​ដែរ​ឬ​ទេ ? តើ​បងប្អូន​អាច​ប្រើ​បទគម្ពីរ​ទាំងនេះ ដើម្បី​បង្រៀន​ពួកគេ​អំពី​សារៈសំខាន់​ក្នុង​ការមាន​ពួក​សាវក​នា​សម័យ​ទំនើប​ដោយ​របៀប​ណា ហើយ​ថា​តើ​ពួកសាវក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​កិច្ចការ​អ្វីខ្លះ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សង្ខេប ម៉ាថាយ ១០:១–១០ ជា​ពាក្យ​សាមញ្ញ ។ សូម​ពន្យល់​ថា ព្រះយេស៊ូវ​ហៅ​ពួកសាវក​ឲ្យ​ជួយ​ទ្រង់​ក្នុង​ការស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ។ សូម​ឲ្យ​កុមារ​រាប់​រូប​ពួកសាវក​ដែល​មាន​នៅក្នុង​រូបភាព​នេះ ព្រះគ្រីស្ទ​តែងតាំង​ពួកសាវកសៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣៨ ) និង​រូបភាព​ថ្មីៗ​របស់​កូរ៉ុម​ពួកសាវក​ដប់ពីរនាក់ ( សូមមើល​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​នៅក្នុង​ការចេញ​ផ្សាយ​សន្និសីទ​ទូទៅ​នៅក្នុង​ទស្សនាវដ្តី លីអាហូណា ) ។ សូម​ពន្យល់​ថា យើង​មាន​ពួកសាវក​ដប់ពីរ​នាក់​នា​សព្វថ្ងៃ​នេះ គឺ​ដូចជា​នៅ​ជំនាន់​របស់​ព្រះយេស៊ូវ​ដែរ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ពួកសាវក​របស់​ព្រះអម្ចាស់ និង​អ្វីមួយ​ដែល​ពួកលោក​បាន​បង្រៀន​នា​ពេល​ថ្មីៗ​នេះ ។

  • សូម​លាក់​រូបភាព​ពួកសាវក​សម័យ​ទំនើប​នៅក្នុង​ថ្នាក់ ( សម្រាប់​រូបភាព សូម​មើល​នៅក្នុង​ការចេញ​ផ្សាយ​សន្និសីទ​ទូទៅ​នា​ពេល​ថ្មីៗ​នេះ​មួយ​នៃ​ទស្សនាវដ្ដី លីអាហូណា ) ។ សូម​ឲ្យ​កុមារ​ស្វែងរក​រូបភាព​ទាំងនោះ និង​ប្រាប់​ពួកគេ​ដោយ​សង្ខេប​អំពី​សាវក​ម្នាក់ៗ ( សូមមើលMeet Today’s Prophets and Apostles » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • សូម​ឲ្យ​កុមារ​ម្នាក់​កាន់​រូបភាព​មួយ​នៃ​គណៈប្រធាន​ទីមួយ និង​រូបភាព​មួយ​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​កុមារ​ម្នាក់​នោះ​ដឹកនាំ​កុមារ​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់ឲ្យ​ដើរ​ទៅកាន់​រូបភាព​របស់​ព្រះយេស៊ូវ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ពួកព្យាការី និង​ពួកសាវក​ដឹកនាំ​យើង​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ាថាយ ៩:១៨–៣០; ម៉ាកុស ៥:២២–៤៣

ព្រះយេស៊ូវ​មាន​ព្រះចេស្តា​ដើម្បី​ព្យាបាល​ខ្ញុំ ។

ការអាន​ដំណើររឿង​នៃ​ព្រះអង្គសង្រ្គោះ​ព្យាបាល​ប្រជាជន អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ស្ថាបនា​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ទ្រង់​បាន ។ ដំណើររឿង​ទាំងនេះ​ក៏​អាច​ជួយ​ពួកគេឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​មេត្តាករុណា និង​សេចក្តីស្រឡាញ់​របស់​ទ្រង់​ផងដែរ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន​ជាមួយគ្នា​នូវ​ដំណើររឿង​ដែល​ព្រះយេស៊ូវ​ព្យាបាល​ប្រជាជន​ដែល​មាន​នៅក្នុង ម៉ាថាយ ៩:២០–២២, ២៧–៣០ និង ម៉ាកុស ៥:២២–២៣, ៣៥–៤៣ ( ឬ​បង្ហាញ​វីដេអូ « Jesus Heals a Woman of Faith » និង « Jesus Raises the Daughter of Jairus » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​ប្រជាជន​នៅក្នុង​ដំណើររឿង​ទាំងនេះ​បង្ហាញ​សេចក្តីជំនឿ​របស់​ពួកគេ​នៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ? តើ​យើង​រៀន​អ្វី​ខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​មក​ពី​ដំណើររឿង​ទាំង​នេះ ?

    1:39
    3:27
  • សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​បទពិសោធន៍​នានា កាល​ពួកគេ ឬ​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​ទទួល​ពរជ័យ​បព្វជិតភាព​សម្រាប់​ព្យាបាល​អ្នក​ឈឺ ។ តើ​ពួកគេ​បាន​ទទួល​ការព្យាបាល និង​ការប្រសិទ្ធពរ​ដោយ​របៀបណា ? សូម​ពន្យល់ថា ពេលខ្លះ​អព្ភូតហេតុ​ព្យាបាល​មិន​មែន​ជា​ព្រះទ័យ​របស់​ព្រះអម្ចាស់​ឡើយ ប៉ុន្តែ​យើង​អាច​នៅតែ​ប្រសិទ្ធពរ​ដោយ​សេចក្តីស្រឡាញ់ និង​ការលួង​លោម​របស់​ទ្រង់​ដដែល ។

ម៉ាថាយ ១០:១–១០

ពួកសាវក​ដប់ពីរ​នាក់​អាច​បង្រៀន​ខ្ញុំ​អំពី​ព្រះយេស៊ូវ ។

តើ​ការរៀន​សូត្រ​អំពី​ពួកសាវក​ដប់ពីរ​នាក់​នៅក្នុង​ជំនាន់​របស់​ព្រះគ្រីស្ទ អាច​ជួយ​កុមារ​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អ្វី​ដែល​ពួកសាវក​ដប់ពីរ​នាក់​ធ្វើ​នា​ពេល​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​របស់​ពួកសាវក​នៅ​ជំនាន់​របស់​ព្រះ​យេស៊ូវ និង​នៅ​សម័យ​របស់​យើង ( សូមមើល ព្រះគ្រីស្ទ​តែងតាំង​ពួកសាវកសៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣៨ ] និង​ទស្សនាវដ្ដី លីអាហូណា ដែល​ទើប​ចេញ​ផ្សាយ​ក្នុងសន្និសីទ​នា​ពេល​ថ្មីៗ​នេះ​មួយ​ច្បាប់ ) ។ សូម​ឲ្យ​កុមារ​អាន ម៉ាថាយ ១០:៧ ដើម្បី​ស្វែងយល់​ពី​អ្វី​ដែល​ពួកសាវក​ធ្វើ​ផងដែរ ( សូមមើល​ផងដែរ លូកា ៩:១–២, ៦; គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៣ ) ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​ឈ្មោះ​របស់​ពួកសាវក​ឲ្យ​បាន​ច្រើន​តាម​ដែល​ពួកគេ​ស្គាល់​ដាក់​នៅលើ​ក្តារខៀន ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​សរសេរ​ពួកសាវក​ដែល​នៅរស់​ដែល​ពួកគេ​អាច​ចាំបាន ។ សូម​ឲ្យ​ពួកគេ​ពិនិត្យមើល​បញ្ជី​របស់​ពួកគេ​ជាមួយ ម៉ាថាយ ១០:២–៤ និង​ទស្សនាវដ្ដី លីអាហូណា ដែល​ទើប​ចេញ​ផ្សាយ​ក្នុងសន្និសីទ​នា​ពេល​ថ្មីៗ​នេះ​មួយ​ច្បាប់ ។ បងប្អូន​ក៏​អាច​លេង​ល្បែង​ផ្គូផ្គង ដែល​កុមារ​អាច​ផ្គូផ្គង​ឈ្មោះ​របស់​ពួកសាវក​ដែល​នៅរស់​ម្នាក់ៗ​ជាមួយ​រូបភាព​របស់​លោក​បាន​ផងដែរ ។ រូបភាព​អាច​រកបាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • បីបួន​ថ្ងៃ​ពីមុន​មកថ្នាក់រៀន សូម​អញ្ជើញ​កុមារ​ពីរបីនាក់​ឲ្យមក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ដំណើររឿង ដែល​ពួកសាវក​នៅរស់​បាន​ប្រាប់ ( សូមមើល​លេខចេញ​ផ្សាយ​នៃ​ទស្សនាវដ្តី លីអាហូណា ទុក​ជាគំនិត ) ។ តើ​សាវក​រូបនោះ​បាន​ប្រើ​ដំណើររឿង​នេះ ដើម្បី​បំផុស​គំនិត​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គសង្រ្គោះ​យ៉ាង​ដូចម្តេច ?

  • សូម​ចែកចាយ​ឧទាហរណ៍​បី​បួន​នៃ​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​របស់​ពួកសាវក​នា​សម័យ​ទំនើប​ដល់​កុមារ ( សូមមើល​សារលិខិត​ពី​សន្និសីទ​ទូទៅ​នា​ពេល​ថ្មីៗ​នេះ ឬព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » [ នៅលើ​គេហទំព័រChurchofJesusChrist.org ] ) ។

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ និង​យល់​ពី មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៦ ។

លូកា ៩:២៣–២៥

ការធ្វើតាម​ព្រះ​យេស៊ូវគ្រីស្ទ​តម្រូវឲ្យ​មានការ​ពលិកម្ម ។

តើ​បងប្អូន​នឹង​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ « បាត់ » ជីវិត​របស់​ពួកគេ កាល​ដែល​ពួកគេ​ធ្វើតាម​ព្រះអង្គសង្រ្គោះ​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ប្រាប់​កុមារ​អំពី​គ្រា​ដែល​ពួកគេ​បោះបង់​ចោល​អ្វីមួយ ដើម្បី​ទទួល​បាន​អ្វី​មួយ​ដែល​ល្អ​ជាង ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​គំរូ​របស់​ពួកគេ​ផ្ទាល់ ។ បន្ទាប់មក សូមអាន​ជាមួយគ្នា​ក្នុង លូកា ៩:២៣–២៥ ។ សូម​ពន្យល់ថា ព្រះ​យេស៊ូវ​ចង់​ឲ្យ​យើង​ស្ម័គ្រចិត្ត​លះបង់​គ្រប់យ៉ាង​ដើម្បី​ធ្វើតាម​ទ្រង់ ។ ខណៈពេល​ដែល​ទ្រង់​ប្រហែលជា​មិន​បង្គាប់​យើង​ឲ្យ​លះបង់​ជីវិត​របស់​យើង​មែនទែន​នោះ តើ​ទ្រង់​បង្គាប់​យើង​ឲ្យ​លះបង់​អ្វីខ្លះ ? ( សូមមើល​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៦ [ នៅក្នុង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៦ ] ) ។

  • សូម​សរសេរ​បុគ្គលិក​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅលើ​ក្រដាស​មួយ​សន្លឹក និង​បុគ្គលិក​លក្ខណៈ​ផ្ទុយ​គ្នា​នៅលើ​សន្លឹក​ក្រដាស​ផ្សេងទៀត ( ដូចជា​សេចក្តី​ស្រឡាញ់ និង​ភាពអត្មានិយម ការបន្ទាបខ្លួន និង​អំនួត ។ល។ ) ។ សូម​សរសេរ​ពាក្យ សង្គ្រោះ និង បាត់ ជា​ចំណងជើង​នៅលើ​ក្តារខៀន ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​តម្រៀប​បុគ្គលិក​លក្ខណៈ​នៅក្រោម​ចំណងជើង​ដែល​ត្រឹមត្រូវ ។ សូម​ឲ្យ​កុមារ​មាន​ពេល​គិត​ពី​បុគ្គលិក​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដែល​មាន​នៅលើ​ក្តារខៀន ហើយ​សូម​ឲ្យ​ពួកគេ​ជ្រើសរើស​បុគ្គលិក​លក្ខណៈ​មួយ ដើម្បី​អភិវឌ្ឍ​ឲ្យ​បាន​កាន់តែ​ពេញលេញ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យប្រើ​ទំព័រ​សកម្មភាព​នាសប្ដាហ៍​នេះ ដើម្បីបង្រៀន​ក្រុមគ្រួសារ​របស់ពួកគេ​អំពី​គ្រា​ដែល​ព្រះយេស៊ូវ​ព្យាបាល​កូនស្រី​របស់​យ៉ៃរ៉ុស ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

លើក​ទឹកចិត្ត​ឲ្យ​មាន​គារវភាព ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ផ្នែក​មួយ​នៃ​គារវភាព​ដ៏​សំខាន់​គឺ​ការគិត​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​អាច​រំឭក​កុមារ​ឲ្យ​មាន​គារវភាព​បាន ដោយ​ការច្រៀង ឬ​ការធ្វើ​សំឡេង​គ្រហឹម​បន្ទរ​បទ​ចម្រៀង​មួយ​ដោយ​ស្ងាត់ស្ងៀម ឬ​ការបង្ហាញ​រូបភាព​ព្រះយេស៊ូវ​មួយ​សន្លឹក ។