ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី​ ២០–២៦ ខែ ​មេសា ។ ម៉ូសាយ ៤–៦ ៖ « ការ​ផ្លាស់​ប្តូរ​ដ៏​ធំ »


« ថ្ងៃទី ២០–២៦ ខែ មេសា ។ ម៉ូសាយ ៤–៦ ៖ ‹ ការ​ផ្លាស់​ប្តូរ​ដ៏​ធំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​ ២០២០ )

« ថ្ងៃទី ២០–២៦ ខែ មេសា ។ ម៉ូសាយ ៤–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ឆ្នាំ ២០២០

ស្តេច​បេនយ៉ាមីន​កំពុង​បង្រៀន​ប្រជាជន​របស់​ទ្រង់

នៅ​ក្នុង​ការ​បម្រើ​នៃ​ព្រះ​របស់​អ្នកដោយ វលធើរ រេន

ថ្ងៃទី ​២០–២៦ ខែ ​មេសា

ម៉ូសាយ ៤–៦

« ការ​ផ្លាស់​ប្តូរ​ដ៏​ធំ »

សូម​អាន ម៉ូសាយ ៤–៦ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក ។ នៅ​ពេល​អ្នក​ទទួល​បាន​ចំណាប់​អារម្មណ៍ អ្នក​អាច​សួរ​សំណួរ​ដូច​ដែល​អែលឌើរ រីឆាដ ជី ស្កត បាន​ណែនាំ « តើ​មាន​រឿង​ច្រើន​ទៀត​ដែល​ខ្ញុំ​គួរ​តែ​ដឹង​មែន​ទេ ? » ( « To Acquire Spiritual Guidance »EnsignLiahonaខែ ​វិច្ឆិកា ឆ្នាំ​ ២០០៩ ទំព័រ ៨ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

អ្នក​គួរ​ចាប់​ផ្ដើម​ការ​ពិភាក្សា​ក្នុង​ថ្នាក់​របស់​អ្នក​ដោយ​សុំ​ឲ្យ​សិស្ស​ចែកចាយ​អំពី​ការ​បង្រៀន​មួយ​របស់​ស្ដេច​បេនយ៉ាមីន​មក​ពី ម៉ូសាយ ៤–៥​ ដែល​ពួកគេ​ចង់​អនុវត្ត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ូសាយ ៤:១–១២

តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ទទួល ហើយ​រក្សា​ការ​ផ្ដាច់​បាប​របស់​យើង ។

  • មនុស្ស​ខ្លះ​បាន​គិត​ខុស​ថា ការ​ប្រែ​ចិត្ត​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ខ្លះ​ទៀត​ជឿ​ថា វា​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​យ៉ាង​ខ្លាំង​ហួស ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ប្រសើរ​អំពី​អ្វី​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​ទទួល​បាន​ការ​ផ្ដាច់​បាប​មួយ នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវ​ជ្រាវ​ការ​បង្រៀន​របស់​ស្ដេច​បេនយ៉ាមីន​នៅ​ក្នុង​ម៉ូសាយ ៤:១–១២ ដោយ​រក​មើល​លក្ខខណ្ឌ​ដែល​ព្រះវរបិតា​សួគ៌​ប្រទាន​ការ​ផ្ដាច់​បាបដល់​​យើង ។ សិស្ស​អាច​សរសេរ​នៅ​លើ​ក្ដារ​ខៀន​អំពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ឲ្យ​ពួកគេ​គិត​ពី​រឿង​ប្រៀប​ប្រដូច​មួយ​ដើម្បី​ជួយ​ពន្យល់​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ឧទាហរណ៍ ពួកគេ​អាច​ប្រៀប​ធៀប​ការ​ផ្ដាច់​បាប​ទៅ​នឹង ​« ការ​លើក​លែង​ទោស »​ ឲ្យ​អ្នក​ជាប់​បំណុល​ម្នាក់ ឬ​ការ​លុបចោល​បំណុល​មួយ ។ ឬ​ពួកគេ​អាច​ប្រៀប​ធៀប​ការ​រក្សា​ការ​ផ្ដាច់​បាប​របស់​យើង​ទៅ​នឹង​ការ​មើល​ថែ​អ្វី​មួយ​ដែល​ត្រូវការ​ការ​ថែទាំ​ជា​ទៀង​ទាត់ ដូចជា សួន​ច្បារ ឬ​ផ្ទះ​មួយ ។

  • សូម​ពិចារណា​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​និយាយ​អ្វី​ខ្លះ​ទៅ​កាន់​មនុស្ស​ដែល​​​ឆ្ងល់​ថា ​បើ​ការ​ប្រែ​ចិត្ត​មាន​តម្លៃ​ស័ក្ដិសម​នឹង​ការ​ខិតខំ​ប្រឹង​ប្រែង​នោះឬ​ទេ ។ តើ​ពួកគេ​នឹង​ជួយ​មនុស្ស​ម្នាក់​ដែល​បាក់​ទឹក​ចិត្ត ហើយ​មាន​អារម្មណ៍​ថា​ការ​យក​ឈ្នះ​អំពើ​បាប និង​ភាព​ទន់ខ្សោយ​គឺ​ពុំ​អាច​ទៅ​រួច​ឡើយ តាម​របៀប​ណា ? អ្នក​អាច​ជួយ​រៀបចំ​សិស្ស​សម្រាប់​ការ​សន្ទនា​បែប​នេះ​ដោយ​សុំ​ឲ្យ​ពួកគេ​ចំណាយ​ពេល​ពីរ​បី​នាទី​ស្រាវ​ជ្រាវ​បន្ទូល​របស់​ស្ដេច​បេនយ៉ាមីន​នៅ​ក្នុង ម៉ូសាយ ៤:១–១២ ហើយ​រក​សេចក្ដីពិត​ដែល​អាច​ជួយ​មនុស្ស​ម្នាក់​នៅ​ក្នុង​ស្ថានភាព​មួយ​នៃ​ស្ថានភាព​ទាំង​នេះ ។ បន្ទាប់មក សិស្ស​អាច​ចែកចាយ​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រកឃើញ​ជាមួយ​នឹង​មនុស្ស​ម្នាក់​ដែល​អង្គុយ​ក្បែរ​ខ្លួន ។

ម៉ូសាយ ៤:១១–២៧

នៅ​ពេល​យើង​ប្រែចិត្ត យើង​នឹង​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ។

  • តើ​យើង​ដឹង​ថា ​យើង​បាន​ទទួល​ការ​ផ្ដាច់​បាប​របស់​យើង​តាម​របៀប​ណា ? ស្ដេច​បេនយ៉ាមីន​បាន​ពិពណ៌នា​អំពី​លទ្ធផល​មួយ​ចំនួន​នៃ​ការ​ប្រែចិត្ត​ពិត—សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក​វា​នៅ​ក្នុង​ ម៉ូសាយ ៤:១៣–១៦ ។ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​ជីវិត​របស់​ពួកគេ ហើយ​វាយ​តម្លៃ​ថាតើ​ពួកគេ​កំពុង​រស់​នៅ​តាម​ការ​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​បាន​ល្អ​យ៉ាង​ណា​ដែរ ។ តើ​សិស្ស​មើល​ឃើញ​សញ្ញា​អ្វី​ខ្លះ​ដែល​ថា​ពួកគេ​បាន​ប្រែ​ចិត្ត​ជឿ​នោះ ? តើ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​នឹង​មនុស្ស​ដទៃ​ផ្លាស់​ប្ដូរ​តាម​របៀប​ណា នៅ​ពេល​យើង​មក​រក​ព្រះគ្រីស្ទ​តាមរយៈ​ការ​ប្រែ​ចិត្ត ? ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​ធ្លាប់​ឃើញ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

  • ​ម៉ូសាយ ៤:១១–១២ និង ១៤–១៦​ អាច​បំផុស​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​អ្វី​ដែល​បាន​បំផុស​គំនិតឲ្យ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​សុចរិត ។ តើ​ខ​គម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ អំពី​របៀប​ក្លាយ​ជា​ឪពុក​ម្ដាយ​ដ៏​ប្រពៃ ?

  • ប្រសិន​បើ​អ្នក​មាន​ការ​បំផុស​គំនិត​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​ការ​បង្រៀន​របស់​ស្ដេច​បេនយ៉ាមីន​អំពី​ការ​មើល​ថែ​ដល់​ជន​ក្រី​ក្រ និង​អ្នក​ខ្វះ​ខាត នោះ​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ប្ដូរ​វេន​អាន​ខគម្ពីរ​ទាំងឡាយ​នៅ​ក្នុង ​ម៉ូសាយ ៤:១៦–២៧ ។ បន្ទាប់​ពី​អាន​ខគម្ពីរ​នីមួយៗ បុគ្គល​ដែល​អាន​អាច​សង្ខេប​ជា​ពាក្យ​សម្ដី​របស់​គាត់​ផ្ទាល់​នូវ​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន ។ សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « Are We Not All Beggars? » ( EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ទំព័រ​ ៤០–៤២ ) អាច​យក​មក​ប្រើ​ជា​ឯកសារ​បន្ថែម​សម្រាប់​ការ​ពិភាក្សា​នេះ ។ តើ​យើង​អាច​ធ្វើ​តាម​ការ​ទូន្មាន​របស់​ស្ដេច​បេនយ៉ាមីន​ថា​កុំឲ្យ « រត់​លឿន​ជា​កម្លាំង​ដែល​[ យើង ]​ មាន »​តាម​របៀប​ណា ? ( ម៉ូសាយ ៤:២៦–២៧ ) ។ តើ​បទបញ្ញត្តិ​ឲ្យ​ « ចែក​រំលែក​នូវ​ទ្រព្យ​របស់​ [ យើង ]​ ដល់​អ្នក​ទ័ល​ក្រ »​ទាក់​ទង​នឹង​ការ​ផ្ដាច់​បាប​របស់​យើង​តាម​របៀប​ណា ?

ម៉ូសាយ ៤:២៩–៣០

យើង​ត្រូវ​តែ​ឃ្លាំ​មើល​គំនិត ពាក្យ​សម្ដី និង​ទង្វើ​របស់​យើង ។

  • ពេលខ្លះ វា​ទំនង​ជា​ងាយ​ស្រួល​ជាង ប្រសិន​បើ​ព្រះអម្ចាស់​បាន​ប្រទាន​បញ្ជី​លម្អិត​មួយ​អំពី​រាល់​អំពើ​បាប​ដែល​អាច​កើត​មាន​ដល់​យើង ។ ផ្ទុយ​ទៅ​វិញ ទ្រង់​មាន​បន្ទូល​ប្រាប់​យើង​ថា « ប្រយ័ត្ន​ខ្លួន … ហើយ​បន្ត​ទៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​អំពី​ការ​យាង​មក​នៃ​ព្រះ​អម្ចាស់​របស់​យើង » ( ​ម៉ូសាយ ៤:៣០ ) ។ ដើម្បី​ជួយ​សិស្ស​របស់​អ្នកឲ្យ​ពិភាក្សា​អំពី​គោលការណ៍​នេះ អ្នក​អាច​សួរ​សំណួរ​ដល់​ពួកគេ​ដូច​តទៅ​នេះ ៖ តើ​គំនិត ពាក្យ​សម្ដី និង​ទង្វើ​របស់​យើង​ជះ​ឥទ្ធិពល​លើ​ខ្លួន​យើង និង​មនុស្ស​ដទៃ​តាម​របៀប​ណា ? តើ​ការ​« បន្ត​ទៅ​ក្នុង​សេចក្ដី​ជំនឿ »​មាន​ន័យ​ដូចម្ដេច ? តើ​យើង​អាច​ចែកចាយ​ពាក្យ​ណែនាំ​អ្វីខ្លះ​នឹង​គ្នា​ដើម្បី​ជួយ​ឲ្យ​យើង « ប្រយ័ត្ន »​ខ្លួន ?

ម៉ូសាយ ៥:១–៧

ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​ក្នុង​ដួង​ចិត្ត​របស់​យើង ។

  • ដើម្បី​ចាប់​ផ្ដើម​ការ​ពិភាក្សា​មួយ​ស្ដីពី​ការ​ផ្លាស់​ប្ដូរ​ដែល​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន​ដែល​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​នាំ​មក​ក្នុង​ជីវិត​របស់​យើង នោះ​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ហេតុផល​មួយ​ចំនួន​ដែល​ជារឿយៗ​វា​មាន​ការ​លំបាក​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជានិរន្តរ​នៅ​ក្នុង​ជីវិត​របស់​យើង ។ បន្ទាប់​មក សូម​​អញ្ជើញ​ពួកគេ​ឲ្យ​អាន ​ម៉ូសាយ ៥:១–៥​ ដោយ​រក​មើល ​« ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ »​ ដែល​រាស្ត្រ​របស់​ស្ដេច​បេនយ៉ាមីន​បាន​ដក​ពិសោធន៍ ។ តើ​សេចក្ដី​ពិត​ស្ដីពី​ការ​ផ្លាស់ប្ដូរ​នៃ​ដួងចិត្ត​អ្វីខ្លះ​ដែល​យើង​រៀន​មក​ពី​បទពិសោធន៍​របស់​ពួកគេ ? សូម​ពិចារណា​សុំ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​របៀប ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួកគេ​ឲ្យ​ផ្លាស់​ប្ដូរ​ដួង​ចិត្ត​របស់​ពួកគេ ។ អ្នក​ក៏​អាច​មើល​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ជាច្រើន​ដែល​បាន​ណែនាំ​នៅ​ក្នុង ​« ធនធាន​បន្ថែម​ទាំងឡាយ » ផង​ដែរ ។

    ព្រះគ្រីស្ទ​កំពុង​ព្យាបាល​ស្ត្រី​ឈឺ​ម្នាក់

    ព្រះអង្គ​សង្គ្រោះ​អាច​ផ្លាស់​ប្ដូរ​ដួង​ចិត្ត និង​ជីវិត​របស់​យើង​បាន ។ ព្រះហស្ដ​នៃ​ការ​ព្យាបាល​ដោយ អ័ដាម អ័ប្រាហាំ

  • បន្ទាប់​ពី​ការ​ពិភាក្សា​នូវ​សេចក្ដី​ពិត​នៅ​ក្នុង ​​ម៉ូសាយ ៥:១–៧ សិស្ស​ខ្លះ​ប្រហែល​ជា​ងឿង​ឆ្ងល់​ថា តើ​ហេតុអ្វី​ការ​ផ្លាស់​ប្ដូរ​ដួង​ចិត្ត​របស់​ពួកគេ​ទំនង​ជា​មិន​រំភើប​ខ្លាំង ឬ​ភ្លាមៗ​ដូច​បទពិសោធន៍​របស់​រាស្ត្រ​ស្ដេច​បេនយ៉ាមីន​ដូច្នេះ ។ សេចក្ដី​ថ្លែង​ការណ៍​មក​ពី​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅ​ក្នុង​ « ធនធាន​បន្ថែម​ទាំងឡាយ »​ ឆ្លើយ​ចំពោះ​សំណួរ​នេះ ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ការ​ប្រែ​ចិត្ត​ជឿ ​មក​ពី​អែលឌើរ គ្រីស្តូហ្វឺសិន ?

ម៉ូសាយ ៥:៥–១៥

ព្រះ​អញ្ជើញ​ខ្ញុំ​ឲ្យ​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ ។

  • ម៉ូសាយ ៥:៥–១៥ អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ពរជ័យ​ដែល​ពួកគេ​ទទួល​បាន នៅ​ពេល​ពួកគេ​ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​ខគម្ពីរ​ទាំង​នេះ​ជាមួយ​នឹង​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បរិសុទ្ធ​សាក្រាម៉ង់​នៅ​ក្នុង​គំនិត ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន ។ ( សូមមើល​ផងដែរ គ. និង ស. ២០:៧៧, ៧៩ ) ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សិស្ស​របស់​អ្នក​ជាច្រើន ​ប្រហែល​ជា​កំពុង​មាន​បទពិសោធន៍ ឬ​ធ្លាប់​មាន​បទពិសោធន៍​អំពី​ភាព​ស្មុគស្មាញ ឬ​ការ​សាកល្បង​ផ្ទាល់​ខ្លួន ។ សូម​ប្រាប់​ពួកគេ​ថា នៅ​ក្នុង​ម៉ូសាយ ៧–១០ ពួកគេ​នឹង​អាន​អំពី​មនុស្ស​មួយ​ក្រុម​ដែល​បាន​រៀន​ពី​របៀប​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​អំឡុង​គ្រា​នៃ​ការ​សាកល្បង​របស់​ពួកគេ ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

វីដេអូ​នៅ​លើ ChurchofJesusChrist.org អំពី​ « ការ​ផ្លាស់​ប្តូរ​ដ៏​ធំ » (  ម៉ូសាយ ៥:២ ) ។

  • « អាហារ​ប្រចាំ​ថ្ងៃ ៖​ ការ​ផ្លាស់​ប្ដូរ »

  • « ការ​ផ្លាស់​ប្តូរ​ដួងចិត្ត »

  • « ការ​ផ្លាស់​ប្តូរ​ដ៏​ធំ ៖ ការ​ប្រែ​ចិត្ត​ជឿ »

ជារឿយៗ ការ​ផ្លាស់​ប្ដូរ​គឺជា​ដំណើរ​ការ​មួយ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​អំពី​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នៃ​ដួង​ចិត្ត​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​បទគម្ពីរ ៖

« អ្នក​អាច​សួរ​ថា ហេតុអ្វី​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នេះ​មិន​កើត​ឡើង​លឿន​ជាង​នេះ​ចំពោះ​ខ្ញុំ ? អ្នក​គួរតែ​ចងចាំ​ថា គំរូ​ដ៏​អស្ចារ្យ​នៃ​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន អាលម៉ា និង​អ្នក​ផ្សេង​ទៀត​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ គឺ—អស្ចារ្យ​បែប​នោះ ហើយ​ពុំមែន​សាមញ្ញ​ទេ ។ សម្រាប់​ពួកយើង​ភាគច្រើន ការផ្លាស់ប្ដូរ​ទាំងឡាយ​គឺ​ភាគច្រើន​កើតឡើង​បន្តិច​ម្ដងៗ ហើយ​កើតឡើង​ច្រើន​ដង ។ ការកើត​ជា​ថ្មី គឺ​ពុំ​ដូច​ជា​ការកើត​ខាង​រូបកាយ​ទេ វា​គឺជា​ដំណើរការ​មួយ មិន​មែន​ជា​ព្រឹត្តិការណ៍​មួយ​នោះ​ទេ ។ ហើយ​ការចូលរួម​ក្នុង​ដំណើរការ​នោះ គឺជា​គោលបំណង​ដ៏​សំខាន់​នៃ​ជីវិត​រមែង​ស្លាប់ ។

ក្នុង​ពេល​ដូច​គ្នា​នោះដែរ ចូរ​យើង​កុំ​ខំប្រឹង​ដោះសារ​ខ្លួន​យើង​នៅក្នុង​ការប្រឹង​ប្រែង​ធម្មតាៗ​ឡើយ ។ ចូរ​យើង​កុំ​រីករាយ​នឹង​ការមានចិត្ត​ខ្លះ​ក្នុង​ការ​ធ្វើ​អាក្រក់​ឡើយ ។ ចូរ​យើង​ទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម​ជា​រៀងរាល់​សប្ដាហ៍ ហើយ​បន្ត​ប្រើប្រាស់​ព្រះវិញ្ញាណ​​បរិសុទ្ធ ដើម្បី​រក​ឲ្យ​ឃើញ ហើយ​ដក​ចេញ​នូវ​សំណល់​ចុងក្រោយ​នៃ​ភាពមិន​បរិសុទ្ធ​ដែល​នៅក្នុង​ខ្លួន​យើង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពេល​អ្នក​បន្ត​នៅក្នុង​ផ្លូវ​នៃ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ នោះ​ព្រះគុណ​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​ដក​យកចេញ​នូវ​អំពើបាប​របស់​អ្នក និង​ស្នាម​ប្រឡាក់​នៃ​អំពើបាប​ទាំងនោះ​នៅក្នុងខ្លួន​អ្នក ការល្បួង​នឹង​បាត់បង់​ភាពទាក់ទាញ​របស់​វា ហើយ​តាមរយៈ​ព្រះគ្រីស្ទ អ្នក​នឹង​ក្លាយ​ជា​បរិសុទ្ធ ដូចជា​ទ្រង់ និង​ព្រះវរបិតា​របស់​យើង​ដែល​បរិសុទ្ធ » ( « Born Again »EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៨ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រក​មើល​គំរូ​ល្អៗ​នៅ​ក្នុង​បទគម្ពីរ ។ នៅ​ពេល​អ្នក​អាន​បន្ទូល​របស់​ស្ដេច​បេនយ៉ាមីន​ទៅ​កាន់​រាស្ត្រ​ទ្រង់ សូម​រក​មើល​មេរៀន​នៅ​ក្នុង​គំរូ​របស់​ទ្រង់​ដែល​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​គ្រូ​បង្រៀន​ដ៏​ប្រពៃ​ម្នាក់ ។ ឧទាហរណ៍ តើ​ស្ដេច​បេនយ៉ាមីន​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ដឹង​ថា​ រាស្ត្រ​របស់​ទ្រង់​យល់​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​ដែរ​ឬ​អត់​នោះ ?