ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៣០ ខែ មីនា–ថ្ងៃទី ១២ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ « ​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ … ដោយ​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប​ទ្រង់… »


« ថ្ងៃ​ទី ៣០ ខែ មីនា–ថ្ងៃទី ១២ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ ‹ ​ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ ដោយអំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ … ស្លាប​ទ្រង់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​ ២០២០ )

« ថ្ងៃ​ទី ៣០ ខែ មីនា–ថ្ងៃទី ១២ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២០

ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​គង់​ជាមួយ​នឹង​ពួក​សាវក​របស់​ទ្រង់

ព្រះគ្រីស្ទ និង​ពួកសាវក ដោយ ឌេល ផាសិន

ថ្ងៃទី ៣០ ខែ មីនា– ថ្ងៃទី ១២ ខែ មេសា

បុណ្យ​អ៊ីស្ទើរ

« ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ ដោយអំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង … ​ស្លាប​ទ្រង់ »

ថ្ងៃ​អាទិត្យ​សម្រាប់​បុណ្យអ៊ីស្ទើរ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​មួយ​ឲ្យ​សិស្ស​របស់​អ្នក​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​រ​បស់​ទ្រង់—ហើយ​ពង្រឹង​ទីបន្ទាល់​ដល់​​គ្នា​ទៅវិញ​ទៅ​មក ។ សូម​ចងចាំ​ចំណុច​នេះ នៅ​ពេល​អ្នក​សិក្សា​បទគម្ពីរ​ដើម្បី​ត្រៀម​ខ្លួន​បង្រៀន​​មេរៀន​នេះ ។ សូម​ស្វែង​រក​ការ​ដឹកនាំ​ខាង​វិញ្ញាណ​អំពី​អ្វី​ដែល​នឹង​ប៉ះពាល់​ដល់​ដួង​ចិត្តសិស្ស​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សិស្ស​ប្រហែល​ជា​ធ្លាប់​មាន​បទពិសោធន៍​ល្អៗ កាល​ពី​ពីរ​​សប្ដាហ៍​មុន​ក្នុង​ការ​អាន​អ្វី​ដែល​ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ​ពីរ​បីនាទី​ដើម្បី​ស្វែង​រក​វគ្គ​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍ រួចហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

នីហ្វៃ​ទី ២ ៩:៧–១៥, អាលម៉ា ១១:៤១–៤៥, ៤០:២១–២៣

ការ​រស់​ឡើង​វិញ​គឺជា​ការ​រួប​រួម​ជា​អចិន្ត្រៃយ៍​រវាង​រូបកាយ និង​វិញ្ញាណ ។

  • ការ​ប្រៀបធៀប​នានា​អាច​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ ដើម្បី​បង្រៀន​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ ប្រហែល​ជា​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃ​ទី ២ ៩:៧–១៥ និង អាលម៉ា ១១:៤១–៤៥ ហើយ​ស្គាល់​ពាក្យ និង​ឃ្លា​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដែល​បង្រៀន​អំពី​ការ​រស់​ឡើង​វិញ ។ តើ​សេចក្ដី​ស្លាប់​ប្រៀប​បាន​ទៅ​នឹង​អ្វី ? តើ​ការ​រស់​ឡើង​វិញ​ត្រូវ​បាន​ពិពណ៌នា​យ៉ាង​ដូច​ម្ដេច ? ហេតុអ្វី​យើង​ចាំបាច់​ត្រូវ​ការ​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ ? ( សូមមើល​ផង​ដែរ គ.&ស. ៩៣:៣៣–៣៤ ) ។ សិស្ស​អាច​ពិភាក្សា​អំពី​របៀប​ដែល​ពួកគេ​អាច​ប្រើ​ការ​ប្រៀប​ធៀប​ទាំង​នេះ​ដើម្បី​បង្រៀន​មនុស្ស​ម្នាក់​អំពី​ការ​រស់​ឡើង​វិញ ។ នៅ​ពេល​ពួកគេ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ផ្សេង​ទៀត អ្នក​អាច​ពិភាក្សា​ជាមួយ​នឹង​ពួកគេ​អំពី​ហេតុផល​ដែល​ពួកគេ​ឲ្យ​តម្លៃ​ទៅ​លើ​សេចក្ដី​ពិត​​អំពី​ការ​រស់​ឡើង​វិញ​ទាំង​នេះ ។

  • សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​គ្រា​ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​ចំណេះដឹង​របស់​ពួកគេ​ស្ដីពី​ការ​រស់​ឡើង​វិញ ។ តើ​ចំណេះដឹង​នោះ​អាច​ជះឥទ្ធិពល​មក​លើ​ជីវិត​របស់​យើងកាន់តែ​ទៀងទាត់​តាម​របៀប​ណា ? អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​នេះ ដោយ​អញ្ជើញ​ពួកគេ​ម្នាក់ៗ​ឲ្យ​ស្រាវ​ជ្រាវ នីហ្វៃ​ទី ២ ៩:៧–១៥, អាលម៉ា ១១:៤១–៤៥ ឬ អាលម៉ា ៤០:២១–២៣ ហើយ​សរសេរ​សេចក្ដី​ពិត​ដែល​ពួកគេ​រកឃើញ​ស្ដីពី​ការ​រស់​ឡើង​វិញ​នៅ​លើ​ក្ដារ​ខៀន ។ បន្ទាប់​មក អ្នក​អាច​សរសេរ​ប្រយោគ​ពីរ​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារ​ខៀន ហើយ​សុំ​ឲ្យ​សិស្ស​ពិចារណាពីរ​បី​នាទី​ពីមុន​ចែកចាយ​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ប្រយោគ​ទាំង​ពីរ​នេះ ៖ ប្រសិ​នបើ​ខ្ញុំ​ពុំ​ដឹង​ពី​រឿង​ទាំង​នេះ… និង ដោយសារ​ខ្ញុំ​ដឹង​រឿង​ទាំងនេះ… ។

ព្រះយេស៊ូវគ្រីស្ទ​កំពុង​​អធិស្ឋាន​នៅ​ក្នុងសួន​ច្បារ​គែតសេម៉ានី

សួនច្បារ​គែតសេម៉ានី ដោយ មីគែល ធី ម៉ាម

ម៉ូសាយ ៣:៥–៧, ១៥:៥–៩, អាលម៉ា ៧:១១–១៣

ព្រះយេស៊ូវគ្រីស្ទ​លើក​ដាក់​មក​លើ​អង្គទ្រង់​នូវ​អំពើ​បាប ការ​ឈឺចាប់ និង​ជំងឺ​របស់​យើង ។

  • ការ​ពិចារណា និង​ការ​ពិភាក្សា​អំពី​ការ​រងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​ទាំងអស់​គ្នា អាច​យាង​អញ្ជើញ​​ព្រះវិញ្ញាណ ហើយ​បំផុស​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ និង​ការ​ដឹង​គុណ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ពិចារណា និង​ការ​ពិភាក្សា​បែប​នេះ អ្នក​អាច​គូរ​តារាង​មួយ​នៅ​លើ​ក្ដារ​ខៀន ដែល​វា​ស្រដៀង​គ្នា​នឹង​រូប​មួយ​ដែល​បាន​ណែនាំ​នៅ​ក្នុង គម្រោង​មេរៀន​នា​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​វា​ដោយ​ប្រើ ម៉ូសាយ ៣:៥–៧, ១៥:៥–៩ និង អាលម៉ា ៧:១១–១៣ និង​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ។ ដោយ​មាន​ព្រះវិញ្ញាណ​ដឹកនាំ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​អ្វីដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​ពួកគេ​ផង​ដែរ ។

  • តន្ត្រី​ពិសិដ្ឋ​អាច​យាង​អញ្ជើញ​​ព្រះវិញ្ញាណ ហើយ​ពង្រឹង​ដល់​គោលលទ្ធិ​ដែល​អ្នកកំពុង​បង្រៀន ។ ប្រហែល​ជា​សិស្ស​អាច​រំឭក ម៉ូសាយ ៣:៥–៧, ១៥:៥–៩ និង អាលម៉ា ៧:១១–១៣ ឡើង​វិញ ព្រមទាំង​ស្វែង​រក ហើយ​ច្រៀង​ទំនុក​តម្កើង​ដែល​ពួកគេ​មាន​អារម្មណ៍​ថា វា​ត្រូវ​នឹង​សារលិខិត​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ​( អ្នក​ក៏​អាច​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ច្រៀង ឬ​លេងទំនុក​តម្កើង​បាន​ផងដែរ​ ) ។ លិបិក្រម​បទគម្ពីរ​នៅ​ខាង​ក្រោយ​សៀវភៅ​ទំនុក​តម្កើង​អាច​ជួយ​បាន ហើយ​ទំនុក​តម្កើង​ផ្សេង​ទៀត​ត្រូវ​បាន​ណែនាំ​នៅ​ក្នុង​ « ធនធាន​បន្ថែម​ទាំងឡាយ » ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​ឃ្លា​នៅ​ក្នុង​ទំនុក​តម្កើង និង​បទគម្ពីរ​ទាំងឡាយ​ដែល​ជួយ​ពួកគេ​ឲ្យ​មាន​អំណរគុណ​ជា​ខ្លាំង​ចំពោះ​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។

អេណុស ១:១–១៩, ម៉ូសេ ៥:១–២, ២៧:៨–២៨:៤, អាលម៉ា ២៤:៧–១៩

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​លាង​សម្អាត​យើង ហើយ​ជួយធ្វើ​ឲ្យ​​យើង​បាន​ឥតខ្ចោះ ។

  • វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​រៀនសូត្រ​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ផ្លាស់​ប្ដូរ​ជីវិត​របស់យើងគឺ ត្រូវ​សិក្សា​អំពី​គំរូ​នៃ​របៀប​ដែល​ទ្រង់​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត នៅពេល​ពួកគេ​បាន​ប្រែ​ចិត្ត ហើយ​បាន​មក​រក​ទ្រង់ ។ ព្រះគម្ពីរ​មរមន​មាន​នូវ​គំរូ​បែប​នេះ​ជាច្រើន ។ ប្រហែល​ជា​អ្នក​អាច​ចាត់​សិស្ស​ម្នាក់ៗ​ឲ្យ​អាន​គំរូ​មួយក្នុង​ចំណោម​គំរូ​ទាំង​នេះ ដូចជាអេណុស ( សូម​មើល អេណុស ១:១–១៩ ), រាស្ត្រ​របស់​ស្ដេច​បេនយ៉ាមីន ( សូម​មើល ម៉ូសាយ ៥:១–២ ), អាលម៉ា​ជា​កូន ( សូម​មើល ម៉ូសាយ ២៧:៨–២៨:៤ ) ឬពួក​សាសន៍​អាន់តៃ–នីហ្វៃ–លីហៃ ( សូមមើល អាលម៉ា ២៤:៧–១៩ ) ឬ​ពួកគេ​អាច​គិត​ពី​គំរូ​ផ្សេង​ទៀត​នៅ​ក្នុង​បទគម្ពីរ ។ បន្ទាប់​មក សិស្ស​ពីរ​បី​នាក់​អាច​សង្ខេប​បទពិសោធន៍​ដែល​ពួកគេ​បាន​អាន ។ ប្រហែល​ជា​សិស្ស​របស់​អ្នក​នឹង​រីករាយ​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ តាមរយៈ​ការ​ឲ្យ​តម្រុយ​ដើម្បី​ជួយ​សិស្ស​ផ្សេង​ទៀត​ឲ្យ​ទស្សន៍​ទាយ​ថាតើ​ពួកគេ​កំពុង​ពិពណ៌នា​អំពី​នរណា ។ ពួកគេ​ក៏​អាច​ពិភាក្សា​សំណួរ​ដូចជា​សំណួរ​ទាំង​នេះ​ផង​ដែរ ៖ តើ​ប្រជាជន​នៅ​ក្នុង​គំរូទាំង​នេះ​បានផ្លាស់ប្ដូរ​តាម​រ​បៀប​ណា ? តើព្រះអង្គសង្គ្រោះ​មាន​តួនាទី​អ្វី​នៅក្នុងការ​ផ្លាស់​ប្ដូរ​របស់​ពួកគេ ? ប្រហែល​ជា​សិស្ស​ពីរ​បី​នាក់​អាច​និយាយ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ឲ្យ​កើត​មាន ​« ការ​ផ្លាស់​ប្តូរ​ដ៏​ធំ … នៅ​ក្នុងដួង​ចិត្ត [ របស់​ពួកគេ ] » ( ម៉ូសាយ ៥:២ ) ។ ដើម្បី​រៀន​សូត្រ​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ផ្លាស់​ប្ដូរ​យើង—និង​ហេតុផល​ដែល​ការផ្លាស់​ប្ដូរ​នោះ​មាន​សារៈសំខាន់​​បំផុត—អ្នក​អាច​ចែកចាយ​ជាមួយ​នឹង​សិស្ស​នូវ​រឿង​ប្រៀប​ប្រដូច​ដែល​ប្រធាន ដាល្លិន អេក អូក បាន​លើក​ឡើង​នៅ​ក្នុង ​« ធនធាន​បន្ថែម​ទាំងឡាយ » ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​អាន ម៉ូសាយ ១–៣ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​គ្រា​មួយ​ដែល​ពួកគេ​បាន​មាន​​បំណង​ប្រាថ្នា​មួយ​ចង់​រីករាយ បន្ទាប់​ពី​អាន ឬ​ស្ដាប់​ឮ​សារលិខិត​មួយ​នៃ​ដំណឹងល្អ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត​ដែល​ពួកគេ​អាច​រីករាយ​បាន​ នៅ​ពេល​ពួកគេ​អាន ម៉ូសាយ ១–៣ ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ទំនុកតម្កើង​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។

វីដេអូ​នៃ​ក្រុម​ចម្រៀង​រោង​ឧបោសថ​នៅឯវិសាល​ដ្ឋាន​ព្រះវិហារ​បរិសុទ្ធច្រៀង​​ទំនុក​តម្កើង​ទាំង​នេះ​មួយ​ចំនួន​អាច​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

រឿង​ប្រៀបធៀប ៖ យើង​ត្រូវ​តែ​មាន​លើស​ពី​ភាព​ស្អាត​ស្អំ ។

ប្រធាន ដាល្លិន  អេក អូក បាន​ចែកចាយ​រឿង​ប្រៀប​ធៀប​មួយ​ដើម្បី​ពន្យល់​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​រៀបចំ​​​​យើង​ឲ្យ​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះវិញ ៖

« យើង​តែង​តែ​គិត​អំពី​លទ្ធផល​នៃ​ការ​ប្រែ​ចិត្ត​ថា​គ្រាន់​តែ​ជា​ការ​លាង​សម្អាត​យើង​ឲ្យ​ជ្រះ​ពី​អំពើ​បាប​ប៉ុណ្ណោះ ប៉ុន្តែ​នោះ​ពុំ​មែន​ជា​ទស្សនៈ​ពេញ​លេញ​អំពី​បញ្ហា​នេះ​ឡើយ ។ … បុគ្គល​ម្នាក់​ដែល​មាន​អំពើបាប​គឺ​ប្រៀប​ដូចជា​ដើម​ឈើ​មួយ​ដែល​ទេរ​យ៉ាង​ងាយ​ដោយសារ​ខ្យល់​បក់​បោក ។ នៅ​ថ្ងៃ​មួយ​ដែល​មាន​ភ្លៀង និង​មាន​ខ្យល់​បោក​បក់​ខ្លាំង ដើម​ឈើ​នោះ​បាន​ទេរ​ដល់​ដី​រហូត​ដល់​ស្លឹក​របស់​វា​បាន​ប្រឡាក់​ទៅ​នឹង​ភក់ ប្រៀប​ដូចជា​អំពើ​បាប​ដែរ ។ ប្រសិន​បើ​យើង​ផ្ដោត​ទៅ​លើ​តែ​ការ​លាង​សម្អាត​ស្លឹក​ឈើ​ទាំងនោះ ភាពទន់​ខ្សោយ​នៅ​ក្នុងដើម​ឈើ​នោះ​ដែល​បាន​អនុញ្ញាត​ឲ្យ​វា​ទេរ​ទៅ ហើយ​ធ្វើ​ឲ្យ​ស្លឹក​របស់​វា​ប្រឡាក់​ដី​អាច​នឹង​នៅ​តែ​បន្ត​មាន ។ ស្រដៀង​គ្នា​នេះ​ដែរ បុគ្គល​ម្នាក់​ដែល​គ្រាន់​តែ​សុំ​ទោស​ដោយ​សារ​បាន​ប្រឡាក់​នូវ​អំពើ​បាប​នឹង​ធ្វើ​អំពើបាប​ម្ដង​ទៀត​ នៅ​ពេល​ខ្យល់​ដ៏​ខ្លាំង​បក់​បោក​មក​ម្ដង​ទៀត ។ អារម្មណ៍​ឆាប់រហ័សក្នុង​​ការ​ធ្វើ​ម្ដង​ទៀត​បន្ត​រហូត​ដល់​ដើម​ឈើ​នោះ​ត្រូវ​បាន​ពង្រឹង ។

« នៅ​ពេល​បុគ្គល​ម្នាក់​បាន​ឆ្លង​កាត់​ដំណើរ​ការ​ដែល​នាំ​មក​នូវ​អ្វី​ដែល​បទគម្ពីរ​ហៅ​ថា ​‹ ចិត្តសង្រេង និង វិញ្ញាណទន់ទាប › នោះ​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ច្រើន​លើស​ពី​ការ​លាង​សម្អាត​បុគ្គល​នោះ​ចេញ​ពី​អំពើ​បាប​ទៅ​ទៀត ។ ទ្រង់​ប្រទាន​ឲ្យ​គាត់​នូវ​កម្លាំង​ថ្មី ។ ការ​ពង្រឹង​នោះ​គឺ​ចាំបាច់​សម្រាប់​យើង​ដើម្បី​ដឹង​អំពី​គោលបំណង​នៃ​ការ​លាង​សម្អាត ដែល​ជា​ការ​ត្រឡប់​ទៅ​កាន់​ព្រះវរបិតា​សួគ៌​របស់​យើង​វិញ ។ ដើម្បី​ចូល​ទៅ​ទីវត្តមាន​របស់​ទ្រង់ យើង​ត្រូវ​តែ​មាន​លើស​ពី​ភាព​ស្អាត​ស្អំ ។ យើង​ក៏ត្រូវ​ផ្លាស់ប្ដូរ​ពី​បុគ្គល​ដែល​ទន់​ខ្សោយ​ខាង​សីលធម៌​ដែល​មាន​បាប ទៅ​ជាបុគ្គល​រឹងមាំ ដោយមាន​កេរ្តិ៍​ឈ្មោះ​ខាង​វិញ្ញាណ​ដើម្បី​រស់​នៅ​ក្នុង​ទីវត្តមាន​របស់​ព្រះ​ផងដែរ » ​( « The Atonement and Faith » Ensign ខែ ​មេសា ឆ្នាំ ២០១០ ទំព័រ ៣៣–៣៤ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រស់នៅ​​ឲ្យ​ស័ក្ដិសម​នឹង​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ ។ នៅពេល​អ្នក​រស់នៅ​តាម​ដំណឹងល្អ នោះ​អ្នក​មាន​ភាព​សក្ដិសម​ជា​ដៃគូរបស់​ព្រះវិញ្ញាណ ដែល​​​ជា​គ្រូបង្រៀនពិត ។ នៅពេល​អ្នក​ស្វែងរក​ការ​ណែនាំ​របស់ទ្រង់ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ប្រទាន​គំនិត និង​ចំណាប់អារម្មណ៍​ដល់​អ្នក​ឲ្យ​ដឹង​ពី​របៀប​ដែល​​​ត្រូវ​បំពេញ​តម្រូវការ​របស់​អ្នកទាំងឡាយ​ដែល​អ្នក​បង្រៀន​ ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៥ ) ។