ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ៧–១៣ ខែ កញ្ញា ។ នីហ្វៃទី៣ ១–៧ ៖ « ចូរងើបឡើងហើយ​មាន​សេចក្តីសង្ឃឹមចុះ»


« ថ្ងៃ​ទី ៧–១៣ ខែ កញ្ញា ។ នីហ្វៃទី ៣ ១–៧ ៖ ​‹ ចូរងើបឡើងហើយ​មាន​សេចក្តីសង្ឃឹមចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ​២០២០ )

« ថ្ងៃ​ទី ៧–១៣ ខែ កញ្ញា ។ នីហ្វៃទី ៣ ១–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

ពួក​សាសន៍​នីហ្វៃ​ធ្វើ​ជា​សាក្សី​ចំពោះ​ថ្ងៃ​ដែល​គ្មាន​ពេលយប់សោះ

មួយ​ថ្ងៃ មួយ​យប់ និង​មួយ​ថ្ងៃ ដោយ​ចច កូកកូ

ថ្ងៃ​ទី ៧–១៣ ខែ កញ្ញា

នីហ្វៃទី៣ ១–៧

« ចូរងើបឡើងហើយ​មាន​សេចក្តីសង្ឃឹមចុះ »

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំផុស​អ្នក​ឲ្យ​ផ្ដោត​លើ​គោលការណ៍​ជាក់​លាក់ចេញពី ​នីហ្វៃទី ៣ ១–៧ នៅ​ក្នុង​ថ្នាក់​រៀន ។ គោលការណ៍​ទាំង​នោះ​ប្រហែល​គ្រាន់​តែ​ជា​គោលការណ៍​ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ម្នាក់​ដែល​ត្រូវការ​ប៉ុណ្ណោះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ​នៅ​ឯ​គេហដ្ឋាន សូម​ឲ្យ​ពួកគេ​សរសេរ​សេចក្ដីពិត​មួយចំនួន​ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង នីហ្វៃទី ៣ ១–៧ និង​សេចក្ដី​យោង​បទគម្ពីរ​សម្រាប់សេ​ចក្ដីពិត​ទាំង​នោះ​នៅ​លើ​ក្រដាស ។ សូ​ម​ដាក់​ក្រដាស​នោះ​នៅ​ក្នុង​ប្រអប់​មួយ ហើយចាប់យក​វា​មួយ​ចំនួន​ចេញ​មក​ដើម្បី​ពិភាក្សា​រួម​គ្នា ។ នៅពេល​សិស្ស​ចែកចាយ សូម​ពិចារណាថាតើ​មាន​គំនិត​ដែល​ទាក់​ទង​នៅ​ក្នុង​គម្រោង​មេរៀន​នេះ ដែល​អាច​ជួយ​ឲ្យ​ការ​ពិភាក្សា​នេះ​កាន់​តែ​មាន​ភាព​ស៊ីជម្រៅ ហើយ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ចូល​រួមដែរ​ឬ​ទេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

នីហ្វៃទី ៣ ១–៧

ការ​ប្រែចិត្តជឿ​គឺជា​ដំណើរ​ការ​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​ខិតខំ​យ៉ាង​ឧស្សាហ៍ ។

  • នីហ្វៃទី ៣ ១–៧ ពិពណ៌នា​ពី​មនុស្ស​ដែល​បាន​ប្រែចិត្ត​ជឿ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ព្រមទាំង​មនុស្ស​ផ្សេង​ទៀត​ដែល​ពុំ​បាន​ជឿ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពីអ្វី​ដែល​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​រវាង​ក្រុម​មនុស្ស​ទាំង​នេះ អ្នក​អាច​បង្កើត​តារាង​មួយ​នៅ​លើ​ក្ដារខៀន​ដោយដាក់​ចំណង​ជើង​ដូច​តទៅ​នេះ ៖ ជំនឿ និង​ទង្វើ​ដែល​ធ្វើ​ឲ្យការ​ប្រែចិត្ត​ជឿ​ចុះខ្សោយ និង ជំនឿ និង​ទង្វើ​ដែល​ពង្រឹង​ការប្រែចិត្ត​ជឿ ។ សូម​បែង​ចែក​សេចក្ដី​យោង​បទគម្ពីរ​ដូច​តទៅ​នេះ​ដល់​សិស្ស ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​បំពេញ​នៅ​ក្នុង​តារាង​នូវ​អ្វី​ដែល​ពួកគេ​រក​ឃើញ ( ឧទាហរណ៍​នានា​ត្រូវ​បាន​ផ្ដល់​ឲ្យ​សម្រាប់​សេចក្ដី​យោង​ទីមួយ ) ។

    តើ​យើង​អាច​រក្សា​ការ​ប្រែចិត្ត​ជឿ​របស់យើ​ងឲ្យ​រឹង​មាំ​ទោះ​ជា​មាន​ឧបសគ្គ​​តាម​របៀបណា ?

  • សិស្ស​របស់​អ្នក​ប្រហែល​ជា​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​រុក​រក​របៀប​ពង្រឹង​នូវ​អ្វី​ដែល នីហ្វៃទី ៣ ១:២៧–៣០​ ហៅថា « ជំនាន់​កំពុង​ពេញ​វ័យ » ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ស្វែង​រក​ហេតុផល​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដែល​ពួក​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​វ័យ​ក្មេង​ពុំ​អាច​តតាំង​នឹង​ភាព​ទន់ខ្សោយ​នៅ​ជុំវិញ​ពួកគេ​បាន ។ ការណ៍​អាច​ដឹកនាំ​ទៅ​រក​ការ​ពិភាក្សា​មួយ​អំពី​ការ​ប្រឈម​មួយចំនួន​ដែល​ជំនាន់​កំពុង​ពេញ​វ័យ​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ និង​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ ។ សេចក្ដីណែនាំ​មួយ​ចំនួន​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។

នីហ្វៃទី ៣ ១:៤–២១, ៥:១–៣

ព្រះអម្ចាស់​នឹង​បំពេញ​រាល់​បន្ទូល​រ​បស់​ទ្រង់ ។

  • ការ​អាន​ដំណើរ​រឿង​នៅ​ក្នុង នីហ្វៃទី ៣ ១:៤–២១ និង ៥:១–៣ អាច​ពង្រឹង​សេចក្ដី​ជំនឿ​នៃ​សិស្ស​របស់​អ្នក​លើ​ការ​សន្យា​របស់​ព្រះអម្ចាស់ ។ ប្រហែលជាសិស្ស​អាច​អាន នីហ្វៃទី ៣ ១:៤–៧ រួម​គ្នា ហើយ​សរសេរ​នៅ​លើ​ក្ដារខៀន​ពី​អារម្មណ៍​ដែល​ពួកគេ​មាន ប្រសិន​បើ​ពួកគេ​គឺជា​ពួក​អ្នក​ជឿ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ។ ពួកគេ​ក៏​អាច​គិត​ពី​កាលៈទេសៈ​ស្រដៀង​គ្នា​ដែល​យើង​អាច​ជួប​សព្វថ្ងៃ​នេះ​ដែរ ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី នីហ្វៃទី ៣ ១:៨–២១ និង ៥:១–៣ អំពី​ព្រះអម្ចាស់​ និង​ការ​សន្យា​របស់​ទ្រង់ ? ដើម្បី​ធ្វើ​ឲ្យ​ការ​ពិភាក្សា​នោះ​កាន់​តែ​ទូលំ​ទូលាយ អ្នក​អាច​រំឭក​ឡើង​វិញ​នូវ​ទំនុក​តម្កើង​មួយ​អំពី​ការ​ទុក​ចិត្ត​លើ​ព្រះ ដូចជា « កាល​តស៊ូ​ជឿ » ( ទំនុក​តម្កើង ល.រ. ៦០) ។ សិស្ស​អាច​ចែកចាយ​បទពិសោធន៍​នៅពេល​ដែល​សេចក្ដី​ជំនឿ​ និង​ការ​ទុក​ចិត្ត​របស់​ពួកគេ​លើ​ព្រះ​បាន​ទទួល​រង្វាន់ ទោះ​ជា​មាន​ឧបសគ្គ​ក្ដី ។

នីហ្វៃទី ៣ ១:៤–១៥, ៥:១២–២៦, ៦:១០–១៥, ៧:១៥–២៦

យើង​គឺ​ជាពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • មរមន​បាន​ប្រកាស​ថា « មើល​ចុះ ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ( នីហ្វៃទី ៣ ៥:១៣ ) ។ ដើម្បី​ស្វែង​រក​អត្ថន័យ​នៃ​ពាក្យភាព​ជា​សិស្ស​ម្នាក់ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ នីហ្វៃទី ៣ ១:៤–១៥, ៥:១២–២៦, ៦:១០–១៥ និង ៧:១៥–២៦ ហើយ​រក​គុណ​សម្បត្តិ ជំនឿ និង​ទង្វើ​នៃ​ពួក​សិស្ស​របស់​ព្រះគ្រីស្ទ ។ សូម​ពិចារណា​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី​ដើម្បីពិចារណា ហើយ​សរសេរ​អ្វី​មួយ​ដែល​ពួកគេ​អាចធ្វើ​ដើម្បី​ប្រែក្លាយ​ជា​សិស្ស​ម្នាក់​ដ៏​ប្រពៃ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

នីហ្វៃទី ៣ ២:១១–១២, ៣:១២–២៦, ៥:២៤–២៦

នៅពេល​ពួក​សុចរិត​បាន​ប្រមូល​ផ្ដុំ​គ្នា ព្រះអម្ចាស់​អាច​ពង្រឹង ហើយការពារ​ពួកគេ ។

  • ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ពួក​សាសន៍​នីហ្វៃ​អាច​យក​ឈ្នះ​លើ​ពួក​ចោរ​កាឌីអានតុន​បាន​គឺ​ដោយសារ​ពួកគេ​បាន​រួម​ដៃ​ជាមួយពួកសាសន៍​លេមិនដែល​បាន​ប្រែចិត្ត ហើយ​បាន​ធ្វើ​តាម​ការ​ដឹកនាំ​ដ៏​បំផុ​សគំនិត​រ​បស់ឡាកូនីអូស​ឲ្យ​« ​ប្រមូល​គ្នា​មក »ក្នុង​ដែនដី​សារ៉ាហិមឡា ( នីហ្វៃទី ៣ ៣:២២ ) ។ តើ​រឿង​នេះ​អាច​មាន​មេរៀន​អ្វីខ្លះ​សម្រាប់​សិស្ស​របស់​អ្នក ? អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​នៅ​ពេល​ពួកគេ​ទទួល​បាន​កម្លាំង​តាមរយៈ​មនុស្ស​សុចរិត​នៅ​ជុំវិញ​ខ្លួន​ពួកគេ ។ បន្ទាប់​មក អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រំឭក នីហ្វៃទី ៣ ២:១២–២៦ ហើយ​រក​មើល​ហេតុផល​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ប្រមូល​ផ្ដុំ​គ្នា និង​ពរជ័យ​ដែល​ពួកគេ​ទទួលបាន ។ តើ​យើង​ដកពិសោធន៍​ពរជ័យ​ដូចគ្នា​នេះ នៅពេល​យើង​ប្រមូល​ផ្ដុំ​ជាមួយ​នឹង​សមាជិក​គ្រួសារ​របស់​យើង ឬ​សាខា និង​វួដ​របស់យើង​តាម​របៀបណា ? តើ​យើង​អាច​រៀន​អ្វីខ្លះ​បន្ថែម​ទៀត​អំពី​ការ​ប្រមូល​ផ្ដុំ​នៅ​ក្នុង នីហ្វៃទី ៣ ៥:២៤–២៦ ?

  • ការ​អាន នីហ្វៃទី ៣ ៣ អាចជា​ឱកាស​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ថាតើ​យើង​រឹង​មាំ​ប៉ុនណា នៅពេល​យើង​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​សេចក្ដី​សុចរិត ។ ប្រហែល​ជា​អ្នក​អាច​គិតពី​ឧបករណ៍​ពី​មេរៀន​មួយ​ដែល​បង្ហាញ​នូវ​របៀប​ដែល​អ្វីមួយ​មាន​ភាពទន់ខ្សោយ​ប្រែក្លាយ​ជា​រឹង​មាំ នៅពេលវារួម​សាមគ្គី​ជាមួយ​នឹង​អ្វី​ផ្សេង​ទៀត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​ត្រូវ​បាន​សុំ​ធ្វើ​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ជឿ​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រមូល​ផ្ដុំ​គ្នា ដូច​ដែល​បាន​រៀបរាប់​នៅ​ក្នុង ខទី១២–២៦ ។ ប្រហែល​ជា​ពួកគេ​អាច​ចាប់ដៃ​គូ​ដើម្បី​ពិភាក្សា​ពី​របៀប​ធ្វើ​កិច្ចការ​នេះ ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួកគេ​បាន​អាន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​គំនិត​របស់​ពួកគេ ។ បន្ទាប់​មក អ្នក​អាច​ពិភាក្សា​រួម​គ្នា​ពីកិច្ចការ​ដូចតទៅ​នេះ ៖ តើ​យើង​ជួប​ការ​ប្រឈម​អ្វីខ្លះ​ដែល​អាច​ប្រៀបបាន​នឹង​ពួក​ចោរ​កាឌីអានតុន ? តើ​យើង​អាច​ធ្វើឲ្យ​គេហដ្ឋាន​របស់​យើង និង​វួដ​របស់​យើង​ក្លាយ​ជា​ទីជ្រក​កោន​តាម​របៀបណា ?

នីហ្វៃទី ៣ ៣:១–១៣

យើង​មិន​ត្រូវ​ខ្លាចសាតាំង​ឡើយ ។

  • សំបុត្រ​ដែល​សរសេរ​ដោយ គីឌឌីអានហៃ ជា​មេដឹកនាំ​ពួក​ចោរកាឌីអានតុន គឺជា​ការ​ប៉ុន​ប៉ង​មួយ​ដើម្បីបន្លាច ហើយ​បោក​បញ្ឆោត​ពួក​សាសន៍​នីហ្វៃ ។ ប្រហែលជា​សិស្ស​អាច​រៀន​ឡើង​វិញ​ពី​ពាក្យ​សម្ដី​របស់​គាត់​នៅ​ក្នុង នីហ្វៃទី ៣ ៣:២–១០ ហើយ​បៀបធៀប​វា​ទៅ​នឹង​វិធី​ដែល​សាតាំង​ព្យាយាម​បោក​បញ្ឆោត​យើង​នៅ​សព្វ​ថ្ងៃ​នេះ ។ តើយើង​រៀន​អ្វីខ្លះមក​ពី​ប្រតិកម្ម​របស់ឡាកូនីអូស ជា​មេចៅក្រុម​លើ​ពួក​សាសន៍​នីហ្វៃ ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​អាន នីហ្វៃទី ៣ ៨–១១ សម្រាប់​មេរៀន​សប្ដាហ៍​ក្រោយ សូម​ប្រាប់​ពួកគេថា នីហ្វៃទី ៣ ១១ មាន « ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត » នៃ​ព្រះគម្ពីរ​មរមន—ជាការងារបម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ផ្ទាល់​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ( សូម​មើល បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ) ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការ​ជួយ​ស្ថាបនា​សេចក្ដីជំនឿ​ក្នុង​ជំនាន់​កំពុង​ពេញ​វ័យ ។

អែលឌើរ វ៉ាលើរី វី ខរដុន នៃ​ពួក​ចិតសិបនាក់ បាន​ណែនាំ​នូវ​វិធី​បីយ៉ាង​ដើម្បី​ជួយ​ដល់​ជំនាន់​កំពុង​ពេញ​វ័យ​ឲ្យ​បន្ត​ស្មោះត្រង់​ចំពោះ​ដំណឹងល្អ ៖

  1. « ចូរ​មាន​ចិត្ត​ព្យាយាម ហើយ​គិត​គូរ​ពីគេហដ្ឋាន​ខ្លាំង​ឡើង ។ … ការ​បង្រៀន​ប្រកប​ដោយ​អនុភាព​គឺ​សំខាន់​យ៉ាង​ខ្លាំង​ដើម្បី​រក្សា​ដំណឹងល្អ​នៅក្នុង​ក្រុម​គ្រួសារ​របស់​យើង ហើយ​វា​តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម និង​ការ​ខិតខំ ។ យើង​ត្រូវ​បាន​អញ្ជើញ​ជា​ច្រើន​ដង​ឲ្យ​បង្កើត​ទម្លាប់​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​ប្រចាំ​ថ្ងៃ ។ ក្រុម​គ្រួសារ​ជាច្រើន​ដែល​កំពុង​ធ្វើ​ការណ៍​នេះ ត្រូវ​បាន​ប្រទានពរ​ជា​រៀង​រាល់​ថ្ងៃ​ឲ្យ​មាន​នូវ​សាមគ្គីភាព​កាន់​តែ​ខ្លាំង និង​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះអម្ចាស់ » ។

  2. « ការ​ធ្វើ​ជា​គំរូ​ដ៏រឹង​មាំ​នៅ​ក្នុង​គេហដ្ឋា ។ … វា​ពុំ​គ្រប់​គ្រាន់​ទេ បើ​គ្រាន់​តែ និយាយ ទៅ​កូនៗ​របស់​យើង​អំពី​សារៈសំខាន់​នៃ​អាពាហ៍​ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការ​តម​អាហារ ការ​រក្សា​ថ្ងៃ ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​នោះ ។ ពួកគេ​ត្រូវ​តែ​មើល​ឃើញ​យើង​ឆ្លៀតពេលដាក់​កាលវិភាគ​របស់​យើង​ទៅ​ព្រះវិហារបរិសុទ្ធ​ជា​ញឹកញាប់​តាម​ដែល​យើង​អាច​ធ្វើ​ទៅបាន ។ ពួកគេ​ចាំបាច់​ត្រូវ​មើល​ឃើញ​ការ​តាំង​ចិត្ត​តមអាហារ​របស់​យើង​ជា​ទៀង​ទាត់ និង​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​ពេញ​មួយ​ថ្ងៃ » ។

  3. « ប្រពៃណី ។ … ជា​ក្រុមគ្រួសារ យើង​ចាំបាច់​ត្រូវ​ចៀសវាង​ពី​ទម្លាប់​នានា​ដែល​នឹង​រារាំង​យើង​មិន​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃបរិសុទ្ធ ឬ​មាន​ការ​សិក្សា​ព្រះគម្ពីរ និង​ការ​អធិស្ឋាន​ជា​ប្រចាំ​នៅ​ក្នុង​គេហដ្ឋាន ។ យើង​ចាំបាច់​ត្រូវ​បិទ​មិន​ឲ្យ​ប្រើ​ឧបករណ៍​ឌីជីថល​ដែល​នាំ​ទៅ​រក​រូប​អាសគ្រាម​និង​ឥទ្ធិពល​អាក្រក់​ដទៃទៀត​ទាំងអស់​ក្នុង​គេហដ្ឋាន​យើង ។ ដើម្បី​តស៊ូ​នឹង​ទំនៀមទម្លាប់​ខាង​លោកិយ​នៃ​ជំនាន់​របស់​យើង យើង​ចាំបាច់​ត្រូវ​ប្រើ​ព្រះគម្ពីរ និង​សំឡេង​នៃ​ពួក​ព្យាការី​សម័យ​ទំនើប​របស់​យើង ដើម្បី​បង្រៀន​កូនៗ​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​រ គោល​បំណងក្នុង​ជីវិត​របស់​ពួកគេ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ »​ ( « The Language of the Gospel » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៥៦–៥៧ អក្សរ​ទ្រេត​បាន​បន្ថែម ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ដាក់​បញ្ចូល​អ្នក​ដែល​កំពុង​ជួប​បញ្ហា ។ ពេល​ខ្លះ សិស្ស​ដែល​ជួប​បញ្ហា​ត្រូវការ​ទទួល​បាន​សេចក្ដី​ស្រឡាញ់ ។ សូម​ពិចារណា​សុំ​ឲ្យ​ពួកគេ​សម្ដែង​អ្វី​មួយ​នៅ​ក្នុង​មេរៀន​លើក្រោយ ឬ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​មាន​មធ្យោបាយ​ធ្វើដំណើរ​មក​ព្រះវិហារ ។ សូម​កុំ​ចុះចាញ់ ប្រសិន​បើ​ពួកគេ​មិន​ឆ្លើយ​តប​ចំពោះ​ការ​ខិតខំ​របស់​អ្នក​នៅ​លើក​ដំបូង ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះ​អង្គ​សង្គ្រោះ ទំព័រ ៨–៩ ) ។