ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២១–២៧ ខែ កញ្ញា ។ នីហ្វៃទី ៣ ១២–១៦ ៖ « យើង​ជា​ក្រឹត្យវិន័យ ហើយ​ជា​ពន្លឺ »


« ថ្ងៃ​ទី ២១–២៧ ខែ កញ្ញា ។ នីហ្វៃទី ៣ ១២–១៦ ៖ ​‹ យើង​ជា​ក្រឹត្យវិន័យ ហើយ​ជា​ពន្លឺ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ​២០២០ )

« ថ្ងៃ​ទី ២១–២៧ ខែ កញ្ញា ។ នីហ្វៃទី ៣ ១២–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

ព្រះយេស៊ូវ​កំពុង​បង្ហាត់​បង្ហាញ​ដល់​ពួក​សាវក​ដប់​ពីរ​នាក់

នីហ្វៃទី​បី ៖ ពួក​ដប់ពីរ​នាក់​នេះ​ដែល​យើង​បាន​ជ្រើស​រើស ដោយ ហ្គារី អិល ខាប

ថ្ងៃ​ទី ២១–២៧ ខែ កញ្ញា

នីហ្វៃទី ៣ ១២–១៦

« មើលចុះ យើង​ជា​ក្រឹត្យវិន័យ ហើយ​ជា​ពន្លឺ »

សិស្ស​ម្នាក់ៗ​នៅ​ក្នុង​ថ្នាក់​របស់​អ្នក​ទំនង​ជា​រក​ឃើញ​អ្វី​មួយ​ដែល​មាន​ន័យ​ជាក់​លាក់​ចំពោះ​ពួកគេ​នៅ​ក្នុង​ចំណោម​ការ​បង្រៀន​ដ៏​មាន​អនុភាព​ជាច្រើន​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង នីហ្វៃទី ៣ ១២–១៦ ។ សូម​ឲ្យសិស្ស​ចែកចាយ​គោលការណ៍​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់អារម្មណ៍ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ទុក​ពេល​ឲ្យ​សិស្ស​មាន​ឱកាស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សិក្សា​នៅ​ក្នុង នីហ្វៃទី ៣ ១២–១៦ អ្នក​អាច​សរសេរ​លេខពី​១២ រហូត​ដល់​១៦ នៅ​លើ​ក្ដារខៀន ។ បន្ទាប់​មក សិស្ស​អាច​ស្រាវ​ជ្រាវ​រក​ខគម្ពីរ​មួយ​នៅ​ក្នុង​ជំពូក​ទាំង​នោះ​ដែល​ពួកគេ​បាន​រក​ឃើញ​ថា​មាន​ន័យ រួចហើយ​សរសេរ​លេខ​ខគម្ពីរ​នៅ​ក្រោមលេខ​ជំពូក​ត្រឹមត្រូវ​នៅ​លើ​ក្ដារខៀន ។ សូម​ជ្រើស​រើស​ខគម្ពីរ​មួយ​ចំនួន​ដើម្បី​អាន​រួម​គ្នា ហើយ​ពិភាក្សា​ពី​ហេតុផលដែល​វា​មានន័យ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

នីហ្វៃទី៣ ១២–១៤

ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះបង្ហាញ​យើង​ពី​របៀប​ធ្វើ​ជា​ពួក​សិស្ស​ដ៏​ពិត ។

  • គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ណែនាំ​ពី​ការ​សង្ខេប​វគ្គ​បទគម្ពីរ​នៅ​ក្នុងនីហ្វៃទី ៣ ១២–១៤ ដើម្បី​បំពេញ​ឃ្លា « ពួក​សិស្ស​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ … » អ្នក​អាច​សួរ​ថាតើ​មាន​សិស្ស​ណា​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​នេះ ហើយ​ស្ម័គ្រចិត្ត​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ដែរឬ​ទេ ។ ឬ​អ្នក​អាច​សរសេរ​ឃ្លា​ពុំ​ពេញ​លេញ​នេះ​នៅ​លើ​ក្ដារខៀន ដោយ​មាន​នូវ​សេចក្ដី​យោង​ទាំង​នេះ ៖ នីហ្វៃទី ៣ ១២:៣–១៦, ៣៨–៤៤, ១៣:១–៨, ១៩–២៤ និង ១៤:២១–២៧ ( ឬ​ឃ្លា​ផ្សេង​ទៀត​ដែល​អ្នក​បាន​រក​ឃើញ​នៅ​ក្នុង​ការ​សិក្សារបស់​អ្នក​ផ្ទាល់ ) ។ សិស្ស​អាច​ជ្រើស​រើស​វគ្គ​បទគម្ពីរ​មួយ​ដើម្បី​អាន ដោយ​ឯក​ឯង ឬ​ជា​ក្រុម ហើយ​ណែនាំ​ពី​វិធី​មួយ​ដើម្បី​បំពេញ​ឃ្លា​នៅ​លើ​ក្ដារខៀន​ដោយ​ផ្អែក​លើ​អ្វី​ដែល​ខគម្ពីរ​ទាំង​នោះ​បង្រៀន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា ហើយ​ប្រហែល​ជា​សរសេរ​នូវអ្វី​ដែល​ពួកគេនឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​កាន់​តែ​ស្មោះស្ម័គ្រ ដោយសារ​អ្វី​ដែល​ពួកគេ​បាន​រៀន​មក​ពី​ខគម្ពីរ​ទាំង​នេះ ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង នីហ្វៃទី ៣ ១២:៤៨ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ច្រើន​នាក់​ឲ្យ​សិក្សា​សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤០–៤២ ) ពីមុន​មក​កាន់​ថ្នាក់​រៀន ហើយ​ចែកចាយ​ការ​យល់ដឹង​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ខគម្ពីរ​នេះ ។

នីហ្វៃទី៣ ១២:២១–៣០

គំនិត​របស់​យើង​ដឹកនាំ​ឲ្យ​ទៅ​ធ្វើ​ទង្វើ ។

នីហ្វៃទី៣ ១៣:១–៨, ១៦–១៨

ការ​បម្រើ និង​ការ​ថ្វាយ​បង្គំ​របស់​យើង​ត្រូវ​តែធ្វើ​ឡើង​សម្រាប់ហេតុផល​ត្រឹមត្រូវ ។

  • ការ​សិក្សា នីហ្វៃ​ទី ៣ ១៣ ផ្ដល់​ឱកាស​មួយសម្រាប់​សិស្សដើម្បីពិនិត្យមើល​ហេតុផល​ដែល​ពួកគេខិតខំធ្វើ​កិច្ចការ​ល្អៗ ។ ដើម្បី​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ អ្នក​អាច​អាន ខទី ១–២ និង ១៦ រួម​គ្នា ហើយ​ចែកចាយ​និយមន័យ​នៃ ពួក​លាក់​ពត់ ៖ « ពួក​ធ្វើ​ពត់ ពាក្យ​ជាភាសាក្រិច​ [ ដែល​បាន​ប្រើ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ] មានន័យ​ថា ‹ អ្នក​សម្ដែង › ឬ ‹ បុគ្គល​ម្នាក់​ដែល​បំផ្លើស​ផ្នែក​មួយ › » ។ ប្រហែលជាសិស្ស​ម្នាក់ ឬ​ពីរ​នាក់​នឹង​រីករាយធ្វើ​ជា​ពុត ឬ​សម្ដែង​ដូចជា​ពួកគេ​កំពុង​ផ្ដល់​អំណោយ​ទៅ​ជន​ក្រីក្រ ឬ​កំពុង​តមអាហារ ។ ហេតុអ្វី​ការ​ធ្វើ​ពុត ឬ​ការ​សម្ដែង​គឺជា​ការ​ប្រៀបធៀប​ដ៏​ល្អ​មួយ​សម្រាប់​ការ​លាក់​ពុត ? តើ​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​បម្រើ ការ​អធិស្ឋាន និង​ការ​តម​អាហារ​របស់​យើង​មាន​ភាព​ស្មោះត្រង់ ហើយ​ចៀស​ផុត​ពី​ការ​លាក់​ពុត​តាម​របៀបណា ?

  • បន្ទាប់​ពី​ស្គាល់​កិច្ចការ​ល្អ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង នីហ្វៃទី ៣ ១៣:១–៨ និង ១៦–១៨ មក សិស្ស​អាច​ពិភាក្សា​ថាតើ​ការ​លើក​ទឹក​ចិត្ត​អ្វីខ្លះ​ដែល​អាច​ដឹកនាំ​បុគ្គល​ម្នាក់​ឲ្យ​ធ្វើ​រឿង​ទាំង​នេះ ឬ រឿង​ផ្សេងទៀត​ដែល​ព្រះ​សុំ​ឲ្យ​យើង​ធ្វើ ។ តើ​យើង​នឹង​និយាយ​អ្វីខ្លះ​ទៅ​កាន់​មនុស្ស​ម្នាក់​ដែល​សួរ​ពី​ហេតុផល​ដែល​យើង​ធ្វើ​កិច្ចការ​ល្អៗ ? សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ពិចារណា​ពី​ការ​ជំរុញ​ចិត្ត​របស់​ពួកគេ​ផ្ទាល់​ចំពោះ​ការ​ធ្វើ​កិច្ចការ​ល្អ​ដូចជា​កិច្ចការ​ទាំង​នេះ ។ តើ​យើង​អាច​ធ្វើ​ឲ្យ​ការ​ជំរុញ​ចិត្ត​របស់​យើង​ឲ្យ​បរិសុទ្ធ​តាម​របៀបណា ?

នីហ្វៃទី៣ ១៤:៧–១១

ប្រសិ​នបើ​យើង​ស្វែង​រក « របស់​ល្អ » មក​ពី​ព្រះវរបិតា​សួគ៌ នោះ​យើង​នឹង​ទទួល​បាន ។

  • ដើម្បី​យល់​ពី​ការ​អញ្ជើញ​របស់​ព្រះអម្ចាស់​ដើម្បី​សុំ រក និង​គោះ វា​អាច​ជួយ​ដើម្បី​ស្វែង​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំង​នេះ ។ តើ​ពាក្យ​នីមួយៗបញ្ជាក់​អ្វីខ្លះ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ធ្វើ ? តើ​យើង​សុំ រក និង​គោះ​តាមរបៀបណា ? តើ​ការ​សន្យា​នៅ​ក្នុង នីហ្វៃទី ៣ ១៤:៧–៨ ធ្លាប់​បា​នបំពេញ​នៅ​ក្នុង​ជីវិត​របស់​យើង​តាម​របៀបណា ? សិស្ស​ក៏​អាច​រំឭក​ឡើង​វិញ​ពី​ការ​ប្រឹក្សា​របស់​ប្រធាន​រ័សុល អិម ណិលសុន​ផង​ដែរនៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ដោយ​រក​មើល​សំណួរ​ដែល​លោក​សួរ និង​ការ​អញ្ជើញ​ដែលលោក​ផ្ដល់​ឲ្យ ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ពិចារណា ហើយ​សរសេរ​ចម្លើយរបស់​ពួកគេ​ទៅកាន់​សំណួរ​របស់​លោក និង​ផែនការ​របស់​ពួកគេ​ដើម្បី​ធ្វើ​តាម​ការ​អញ្ជើញ​រ​បស់​លោក ។

  • សិស្ស​មួយ​ចំនួន​អាច​មាន​ភាពពុំ​ច្បាស់​លាស់​អំពី​ន័យ​ដែល​ព្រះអង្គ​សង្គ្រោះ​ចង់​មាន​បន្ទូល នៅពេល​ទ្រង់​បាន​មាន​បន្ទូលថា « អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន » ( នីហ្វៃ​ទី ៣ ១៤:៨ ) ។ ហេតុអ្វី​ការ​អធិស្ឋាន​មួយ​ចំនួន​ទំនង​ជាពុំ​ទទួល​បាន​ចម្លើយ ហើយ​ហេតុអ្វី​ពេលខ្លះ​យើង​ទទួល​បាន​ចម្លើយ​ដែល​យើង​ពុំ​ចង់​បាន ? ការ​រំឭ​កឡើង​វិញ​នូវ​បទគម្ពីរ​មួយ​ចំនួន ដូច​តទៅ​នេះ​រួម​គ្នា​អាច​ជួយ​ឆ្លើយ​សំណួរ​ទាំង​នេះ​បាន ៖ អេសាយ ៥៥:៨–៩, ហេលេមិន ១០:៤–៥, នីហ្វៃទី ៣ ១៨:២០ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៧–៩, ៨៨:៦៤ ។ សូមលើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ តើ​ការ​យល់ដឹង​ទាំង​នេះជះឥទ្ធិពល​ដល់​របៀប​ដែល​យើង​អធិស្ឋាន​តាម​របៀបណា ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​អាន នីហ្វៃទី ៣ ១៧–១៩ នៅឯ​គេហដ្ឋាន អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​នឹកស្រមៃ​ថាតើ​ពួកគេ​នឹង​មាន​អារម្មណ៍​បែបណា នៅពេល​បាន​ស្ដាប់​ឮ​ព្រះអង្គ​សង្គ្រោះអធិស្ឋាន​ឲ្យ​ពួកគេ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ។ នៅ​ក្នុង​ជំពូក​ទាំង​នេះ ពួកគេ​នឹង​អាន​អំពី​មនុស្ស​ដែល​មាន​បទពិសោធន៍​ដ៏​ពិសិដ្ឋ​នេះ ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

យើង​អាច​គ្រប់​គ្រង​គំនិត​របស់​យើង​បាន ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន ៖

« គំនិត​ប្រៀបបាន​ទៅ​នឹង​ឆាក​សម្ដែង​មួយ ដែល​តួអង្គអាច​សម្ដែង​បាន​តែម្នាក់​ម្ដង​ប៉ុណ្ណោះ ។ នៅ​ជ្រុង​ម្ខាង​នៃ​ឆាក​នោះ​គឺ​មាន​ព្រះអម្ចាស់​ដែល​ស្រឡាញ់​បងប្អូន​កំពុង​ព្យាយាមរៀបចំ​គំនិត​របស់​បងប្អូន ដែល​វា​នឹង​ផ្ដល់​ពរជ័យ​ដល់​បងប្អូន ។ រីឯនៅ​ជ្រុង​ម្ខាងទៀត​នៃ​ឆាក​នោះ​គឺ​មាន​អារក្ស​ដែលស្អប់​បងប្អូន​កំពុង​ព្យាយាម​រៀបចំ​គំនិត​របស់​បងប្អូន ដែល​នឹង​ធ្វើ​ឲ្យ​បងប្អូន​ជួប​នូវ​បញ្ហា ។

« បងប្អូន​គឺជា​អ្នក​គ្រប់​ឆាកសម្ដែង​នោះ—បងប្អូន​គឺជា​មនុស្ស​ម្នាក់​ដែល​សម្រេច​ចិត្តថានឹងឲ្យ​គំនិត​ណា​មួយ​សម្ដែង​នៅ​លើ​ឆាក​នោះ ។ … បងប្អូន​នឹង​ក្លាយ​ជា​អ្វីដែល​បងប្អូន​បាន​គិត—ជាអ្វី​ដែល​បងប្អូន​អនុញ្ញាត​ឲ្យសម្ដែង​នៅ​លើ​ឆាក​នៃ​គំនិត​របស់​បងប្អូន​ជា​ញឹក​ញាប់ ។ …

« ប្រសិន​បើ​គំនិតកំណត់​នូវ​ជោគវាសនា​របស់​យើង ហើយ​យើងចង់​ក្លាយ​ដូចជា​ព្រះគ្រីស្ទ នោះ​យើង​ត្រូវ​តែ​គិត​​ដូចជា​ព្រះគ្រីស្ទ » ( « Think on Christ » Ensign ខែមេសា ឆ្នាំ​១៩៨៤ ទំព័រ ១០–១១ ) ។

ទ្រង់​ចង់​មាន​បន្ទូល​មកកាន់​បងប្អូន ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា

« តើ​ការ​ស្វែង​រក​របស់​បងប្អូន​នឹង​បើក​បង្ហាញ​អ្វី​ខ្លះ​ដល់​បងប្អូន ? តើ​បងប្អូន​ខ្វះ​ប្រាជ្ញា​អ្វី​ខ្លះ ? តើ​អ្វី​ទៅ​ដែល​បងប្អូន​មាន​អារម្មណ៍​ថា ជា​សេចក្ដី​ត្រូវការ​បន្ទាន់​មួយ​ដើម្បី​ដឹង ឬ​យល់ ? សូម​ធ្វើ​តាម​គំរូ​របស់​ព្យាការី​យ៉ូសែប ។ សូម​ស្វែង​រក​កន្លែង​ស្ងប់​ស្ងាត់​មួយ ជា​កន្លែង​ដែល​បងប្អូន​អាច​ទៅ​ជា​ទៀង​ទាត់ ។ សូម​ធ្វើ​ចិត្ត​រាបសា​នៅ​ចំពោះ​ព្រះ ។ សូម​បង្ហើរ​ដួង​ចិត្ត​របស់​បងប្អូន​ទៅ​រក​ព្រះវរបិតា​សួគ៌ ។ សូម​ងាក​មក​រក​ទ្រង់​ទូល​សូម​ចម្លើយ និង​ការ​លួង​លោម​ចិត្ត ។

« សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​អំពី​កង្វល់ ការ​ភ័យខ្លាច ភាព​ទន់​ខ្សោយ​របស់​បងប្អូន—ពិត​ណាស់ ជា​បំណង​ប្រាថ្នា​នៅ​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន ។ បន្ទាប់​មក ចូរ​ស្តាប់ ! សូម​សរសេរ​គំនិត​ដែល​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ។ សូម​កត់​ត្រា​អារម្មណ៍​របស់​បងប្អូន ហើយ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​បងប្អូន​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ ។ …

« តើ​ព្រះ​ពិត​ជា​ចង់មាន​បន្ទូល​មក​កាន់​បងប្អូន​មែន​ទេ ? មែន​ហើយ ! … ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​ខិតខំ​បន្ថែម​ទៀត​លើស​ពី​លទ្ធភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​នៅ​ពេល​នេះ ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ។​ …

« ឱ មាន​រឿង​អ្វី​ជា​ច្រើន​ទៀត​ដែល​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ចង់​ឲ្យ​បងប្អូន​ដឹង » ( « Revelation for the Church, Revelation for Our Lives » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួយ​សិស្ស​ឲ្យ​លើ​កស្ទួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ « បុគ្គល​ម្នាក់ៗ​នៅក្នុង​ថ្នាក់​របស់​អ្នក គឺជា​ធនធាន​ដ៏​បរិបូរ​មួយ​នៃ​ទីបន្ទាល់ គំនិត​យោបល់ និង​បទពិសោធន៍​ជាមួយ​នឹង​ការ​រស់នៅ​តាម​ដំណឹងល្អ ។ អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ ហើយ​លើក​ស្ទួយ​គ្នា​ទៅ​វិញទៅ​មក » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្រ្គោះ ទំព័រ  ) ។