ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២១–២៧ ខែ កញ្ញា ។ នីហ្វៃទី ៣ ១២–១៦ ៖ « យើង​ជា​ក្រឹត្យវិន័យ ហើយជាពន្លឺ »


« ថ្ងៃទី ២១–២៧ ខែ កញ្ញា ។ នីហ្វៃទី ៣ ១២–១៦ ៖ ‹ យើង​ជា​ក្រឹត្យវិន័យ ហើយជាពន្លឺ › » ចូរ​មក​តាម​ខ្ញុំ​—សម្រាប់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២១–២៧ ខែ កញ្ញា ។ នីហ្វៃទី ៣ ១២–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

ព្រះយេស៊ូវ​រើស​សាវក​ដប់ពីរ​នាក់

នីហ្វៃទីបី ៖ សាវក​ទាំង​ដប់ពីរ​នាក់​នេះ​ដែល​យើង​បាន​ជ្រើសរើស ដោយ ហ្គែរី អិល ខាប

ថ្ងៃ​ទី ២១–២៧ ខែ កញ្ញា

នីហ្វៃទី ៣ ១២–១៦

« យើង​ជា​ក្រឹ​ត្យវិន័យ ហើយ​ជា​ពន្លឺ »

មាន​គោលការណ៍​ជាច្រើន​ដើម្បី​ស្វែងរក​នៅក្នុង នីហ្វៃទី ៣ ១២–១៦ ។ មាន​គោលការណ៍មួយចំនួន​បាន​លើក​ឡើង​នៅ​ក្នុង​គម្រោងមេរៀននេះ ប៉ុន្តែ​បងប្អូនអាច​រក​ឃើញ​គោលការណ៍​ផ្សេងៗ​ទៀត ។ សូមឲ្យ​ព្រះវរបិតាសួគ៌ តាមរយៈ​ព្រះវិញ្ញាណរបស់ទ្រង់ បង្រៀន​ដល់​បងប្អូន​អំពី​អ្វី​ដែល​បងប្អូន​ត្រូវការ​ក្នុងពេល​ឥឡូវ​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ដូចជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ ដែល​បាន​ប្រមូល​ផ្ដុំ​នៅ​លើ​ភ្នំ​ក្នុង​ស្រុក​កាលីឡេ​ដែរ ប្រជាជន​ដែល​បាន​ប្រមូល​ផ្ដុំ​នៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​បោនទីហ្វុល បាន​រស់នៅ​ក្រោម​ច្បាប់​របស់​ម៉ូសេ ។ ពួកគេ​បាន​ធ្វើ​តាម​វា ដោយសារ​តែ​វា​ចង្អុល​បង្ហាញ​ដល់​ព្រលឹង​របស់​ពួកគេ​ឲ្យ​ទៅរកព្រះគ្រីស្ទ ( សូមមើល យ៉ាកុប ៤:៥ ) ហើយ​ឥឡូវ​ព្រះគ្រីស្ទ​បាន​គង់នៅ​ពី​មុខ​ពួកគេ ប្រកាស​អំពី​ក្រឹត្យវិន័យ​ខ្ពស់ជាង ។ ប៉ុន្តែ​ទោះបី​ជា​ពួក​យើង​ពុំ​ធ្លាប់​បាន​រស់នៅ​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ក្ដី ក៏​យើង​អាច​ស្គាល់​ថា បទដ្ឋាន​ដែល​ព្រះយេស៊ូវ​បាន​ដាក់​ឡើង​សម្រាប់​ពួក​សិស្ស​របស់​ទ្រង់​គឺ​ជា​ក្រឹត្យវិន័យ​កាន់តែ​ខ្ពស់ជាង ។ ទ្រង់​បាន​ប្រកាស​ថា « យើង​ចង់​ឲ្យ​អ្នករាល់គ្នា​បាន​ល្អ​ឥតខ្ចោះ » ( នីហ្វៃទី ៣ ១២:៤៨ ) ។ បើ​រឿង​នេះ​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​ពុំ​ល្អ​គ្រប់គ្រាន់ សូមចាំ​ថា ព្រះយេស៊ូវ​ក៏​បាន​មានបន្ទូល​ថា « មាន​ពរហើយ​អស់​អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ខាង​ឯវិញ្ញាណ ដែល​បាន​មក​រក​យើង ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំងនោះ » ( នីហ្វៃទី ៣ ១២:៣ ) ។ ក្រឹត្យវិន័យ​នេះ​គឺ​ជា​ការអញ្ជើញ— ជារបៀប​និយាយ​ម្យ៉ាង​ទៀត​ថា « ចូរ​មក​រក​យើង​ចុះ ហើយ​អ្នករាល់គ្នា​នឹង​បាន​សង្គ្រោះ » ( នីហ្វៃទី ៣ ១២:២០ ) ។ ដូចជា​ក្រឹត្យវិន័យ​របស់​ម៉ូសេ ក្រឹត្យវិន័យ​នេះ​នាំ​យើង​ទៅ​រក​ព្រះគ្រីស្ទ—ជា​អង្គ​តែ​មួយគត់​ដែល​អាច​សង្គ្រោះ ហើយ​ធ្វើ​ឲ្យ​យើង​បាន​ល្អ​ឥតខ្ចោះ ។ ទ្រង់មានបន្ទូលថា « មើលចុះ យើង​ជា​ក្រឹត្យវិន័យ ហើយ​ជា​ពន្លឺ ។ ចូរ​ផ្ចង់មក​យើង ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ទើប​អ្នករាល់គ្នា​នឹង​រស់ » ( នីហ្វៃទី ៣ ១៥:៩ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

នីហ្វៃទី ៣ ១២–១៤

ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ​បង្ហាញ​ខ្ញុំ​អំពី​របៀប​ដើម្បី​ធ្វើ​ជា​សិស្ស​ពិត​ម្នាក់ ។

មាន​សេចក្ដីពិត​ជាច្រើន ពាក្យ​ទូន្មាន​ជាច្រើន និង​ការ​ព្រមាន​ជាច្រើននៅក្នុង នីហ្វៃទី ៣ ១២–១៤ ។ នេះ​ជា​របៀប​មួយ​ដើម្បី​សិក្សា ហើយ​អនុវត្ត​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​នៅក្នុង​ជំពូក​ទាំងនេះ ៖ សូម​រើស​ខគម្ពីរ​មួយ​ក្រុម ហើយ​មើល​បើសិនជា​បងប្អូន​អាច​សង្ខេប​ថា​តើ​​ខគម្ពីរ​ទាំងនេះ​ណាខ្លះ ដែលបង្រៀន​ នៅ​ក្នុង​មួយប្រយោគ ដោយ​ចាប់​ផ្ដើម​ជាមួយ​នឹង​ពាក្យថា « សិស្ស​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ … » ឧទាហរណ៍ ការ​សង្ខេប​នៃ នីហ្វៃទី ៣ ១៤:១–៥ អាច​នឹង​ថា « សិស្ស​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ មិន​ធ្វើការ​វិនិច្ឆ័យអ្នកដទៃ » ។ បងប្អូន​អាច​នឹង​ចង់​ជ្រើសរើស​ខ​គម្ពីរ​មួយ​មកពីជំពូក​ទាំងនេះ​ដែល​មានអត្ថន័យ​ជាពិសេស​ចំពោះ​បងប្អូន ហើយ​ទន្ទេញ​វា ឬ​ចម្លង​វា​ទុក ហើយដាក់វា​នៅ​កន្លែង​ដែល​បងប្អូន​អាច​មើល​ឃើញ​ជា​ញឹកញាប់ ។ សូមពិចារណា​អំពីរបៀប​ដែល​បងប្អូន​អាច​អនុវត្ត​អ្វី​ដែល​បងប្អូន​បាន​រៀន​មក​ក្នុងការ​ខិតខំ​ផ្ទាល់ខ្លួន​របស់​បងប្អូន​ ដើម្បី​ធ្វើជា​សិស្ស​របស់ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ល្អ​ប្រសើរ ។

សូមមើល​ផងដែរ ម៉ាថាយ ៥–៧; លូកា ៦:២០–៤៩ ។

នីហ្វៃទី ៣ ១២:១–២; ១៥:២៣–២៤; ១៦:១–៦

មានពរ​ហើយ​ដល់​អស់​អ្នក​ដែល​ជឿ​ដោយ​ពុំ​បាច់​មើល​ឃើញ ។

បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​កូនចៅ​របស់ព្រះទាំងអស់ នោះមាន​មនុស្ស​មួយចំនួន​តូចណាស់ ដែលបាន​មើលឃើញ​ព្រះអង្គសង្គ្រោះ ហើយ​បាន​ស្ដាប់​ឭព្រះសូរសៀង​របស់​ទ្រង់ ដូចជា​ប្រជាជន​នៅ​បោនទីហ្វុល​បាន​ធ្វើ ។ ពួក​យើង​ភាគច្រើន​ស្រដៀងគ្នា​ខ្លាំង​ទៅនឹង​ប្រជាជន​ដែល​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃទី ៣ ១២:២; ១៥:២៣ និង ១៦:៤–៦ ។ តើ​មាន​ការ​សន្យា​អ្វី​ខ្លះ​ចំពោះ​ប្រជាជន​ដែល​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​ការ​សន្យា​ទាំងនេះ​ត្រូវ​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ យ៉ូហាន ២០:២៦–២៩; នីហ្វៃទី ២ ២៦:១២–១៣; អាលម៉ា ៣២:១៦–១៨ ។

នីហ្វៃទី ៣ ១២:២១–៣០; ១៣:១–៨, ១៦–១៨; ១៤:២១–២៣

ទង្វើ​សុចរិត​ពុំ​គ្រប់គ្រាន់ទេ ដួងចិត្ត​របស់​ខ្ញុំ​ត្រូវ​តែ​បរិសុទ្ធ​ផងដែរ ។

បាវចនា​ដែល​បងប្អូន​អាច​កត់សម្គាល់នៅក្នុង​ជំពូក​ទាំងនេះ​គឺ ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​រស់នៅ​តាម​ក្រឹត្យវិន័យ​ដែលកាន់តែ​ខ្ពស់— ដើម្បី​សុចរិត ពុំ​គ្រាន់តែ​សកម្មភាព​ខាង​ក្រៅ​របស់​យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​នៅក្នុង​ដួងចិត្ត​របស់​យើង​ផងដែរ ។ សូម​រកមើល​បាវចនា​នេះ​នៅពេល​ព្រះអង្គសង្គ្រោះ​មានបន្ទូល​អំពី​ការទាស់ទែងគ្នា ( នីហ្វៃទី ៣ ១២:២១–២៦) អសីលធម៌ ( នីហ្វៃទី ៣ ១២:២៧–៣០ ) ការអធិស្ឋាន ( នីហ្វៃទី ៣ ១៣:៥–៨ ) និង​ការ​តមអាហារ ( នីហ្វៃទី ៣ ១៣:១៦–១៨ ) ។ តើបងប្អូន​អាច​រកឃើញ​គំរូ​ផ្សេងទៀត​អ្វីខ្លះ ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​ក្នុង​ដួងចិត្ត​របស់​បងប្អូន​បាន​បរិសុទ្ធ ជាជាង​ផ្ដោតទៅលើ​សកម្មភាព​ខាង​ក្រៅ​តែ​មួយ​ម្យ៉ាង ?

នីហ្វៃទី៣ ១៤:៧–១១

បើសិនជា​ខ្ញុំ​ស្វែងរក « អ្វីល្អៗ » មកពី​ព្រះវរបិតាសួគ៌ ខ្ញុំ​នឹង​បាន​ទទួល ។

ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍​ថា « តើ​ព្រះ​ពិតជា សព្វព្រះទ័យចង់ មានបន្ទូល​មក​កាន់បងប្អូនឬ ? ពិតណាស់ !… អូ៎ មាន​អ្វី​ជាច្រើន​ណាស់ ដែល​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ចង់​ឲ្យ​បងប្អូន​ដឹង » ( « Revelation for the Church, Revelation for Our Lives » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ) ។ នៅពេល​ដែល​បងប្អូន​អាន​ការ​អញ្ជើញ​របស់​ព្រះអម្ចាស់​នៅ​ក្នុង នីហ្វៃទី ៣ ១៤:៧–១១ ដើម្បី​សួរ ស្វែងរក និង​គោះ សូមពិចារណា​អំពី​ « អ្វីល្អៗ » ដែលទ្រង់​ចង់​ឲ្យ​បងប្អូន​ទូលសូម ។ បទគម្ពីរ​បន្ថែម​ដូចខាង​ក្រោម​នេះ អាច​ជួយ​បងប្អូន​យល់​អំពី​របៀប​សួរ ស្វែងរក និង​គោះ ។ បទគម្ពីរ​ទាំងនេះ​ក៏​អាច​ជួយ​ពន្យល់​អំពី​មូលហេតុ​ដែល​ការអធិស្ឋាន​មួយចំនួន​ពុំ​ទទួលបាន​ចម្លើយ​តាម​របៀប​ដែល​បងប្អូន​រំពឹងទុក​ផងដែរ ៖ អេសាយ ៥៥:៨–៩; ហេលេមិន ១០:៥; មរ៉ូណៃ ៧:២៦–២៧, ៣៣, ៣៧ និង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩:៧–៩ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

នីហ្វៃទី៣ ១២:៤៨

តើ​សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍—នៅ​ទី​បញ្ចប់ » ( Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤០–៤២ ) ជួយ​យើង​ឲ្យ​យល់​អំពី​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ខគម្ពីរ​នេះ​ដោយរបៀប​ណា ? បងប្អូន​ក៏​អាច​ស្វែងរក​ជំនួយ​នៅក្នុង មរ៉ូណៃ ១០:៣២–៣៣ ។

នីហ្វៃទី ៣ ១២:៩, ៣៨–៤២; ១៤:៣–៥, ១២

តើ​ខគម្ពីរ​ទាំងនេះ​អនុវត្ត​នៅ​ក្នុង​ការប្រាស្រ័យទាក់ទង​ក្នុង​សមាជិក​គ្រួសារ​យ៉ាងដូចម្ដេច ? ប្រហែលជា​គ្រួសារ​របស់​បងប្អូន​អាច​ដាក់​គោលដៅ​មួយចំនួន​ជា​មួយ​គ្នា​ដើម្បី​រស់នៅ​តាម​គោលការណ៍​ទាំងនេះ​ឲ្យ​កាន់តែ​ស្មោះត្រង់ ។

នីហ្វៃទី៣ ១៣:១៩–២១

ខគម្ពីរ​ទាំងនេះ​អាច​បំផុស​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​អ្វី​ដែល​ជា​រតនៈសម្បត្តិ​គ្រួសារ​របស់​បងប្អូន ។ តើ​រតនៈសម្បត្តិ​មួយចំនួន​នៅលើ​ផែនដី​ដែល​កំពុង​រារាំង​បងប្អូន​មិន​ឲ្យ​រក្សា​ទុក​រតនៈសម្បត្តិ​នៅ​លើ​ស្ថានសួគ៌​មាន​អ្វីខ្លះ ? បងប្អូន​អាច​ពង្រឹង​ចំនុច​នេះ​ដោយ​ការ​ដឹកនាំ​គ្រួសារ​ស្វែងរក​រតនៈសម្បត្តិ​ ​រក​មើល​អ្វីៗ​នៅ​ក្នុង​គេហដ្ឋាន​របស់​បងប្អូន ដែល​រំឭក​ដល់​សមាជិក​គ្រួសារ​របស់​បងប្អូន​អំពី​រតនៈសម្បត្តិ​ដែល​មានតម្លៃ​អស់កល្បជានិច្ច ។

នីហ្វៃទី៣ ១៤:៧–១១

កូន​តូចៗ​ក៏អាច​រីករាយ​នឹង​ការលេង​ល្បែង​កម្សាន្ដ​មួយ ដែល​បំផុតគំនិត តាមរយៈ នីហ្វៃទី ៣ ១៤:៨–៩ ដែល​ពួកគេ​អាច​សុំ​អ្វីមួយ ហើយ​ទទួលបាន​អ្វី​មួយ​ផ្សេង​ទៅវិញ ។ តើ​ព្រះអង្គសង្គ្រោះ​សព្វព្រះទ័យ​ចង់​ឲ្យ​យើង​ដឹង​អំពី​ព្រះវរបិតាសួគ៌​របស់​យើង​អ្វីខ្លះ នៅពេល​ទ្រង់​ចែកចាយ​អំពី​ឧទាហរណ៍​នេះ ?

នីហ្វៃទី ៣ ១៤:១៥–២០

តើ « ផលល្អ » អ្វី ដែល​ជួយ​យើង​ឲ្យ​ដឹង​ថា យ៉ូសែប ស៊្មីធ ឬ​ប្រធាន​សាសនាចក្រ​បច្ចុប្បន្ន គឺជា​ព្យាការី​ពិត​ ?

នីហ្វៃ​ទី ៣ ១៤:២៤–២៧

ចូរ​គិតអំពី​វិធីជាច្រើន​ដែល​បងប្អូន​អាច​ជួយ​គ្រួសារ​បងប្អូន​មើល​ឃើញ​រឿង​ប្រៀបធៀប​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ប្រហែលជា​សមាជិក​គ្រួសារ​អាច​គូររូបភាព បញ្ចេញ​សកម្មភាព ឬ​សង់អ្វីមួយ​នៅលើគ្រឹះ​​ថ្ម ហើយ​នឹង​នៅលើ​គ្រឹះដីខ្សាច់ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​បង្រៀន​​​មេរៀន​ដោយ​ប្រើ​វត្ថុ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​​អំពី​សេចក្ដីពិត​ដ៏អស្ចារ្យ​ដោយ​ការ​យោង​ទៅលើ​វត្ថុ​ស្រដៀងគ្នា​នេះ ។ បងប្អូន​អាច​ធ្វើ​ស្រដៀងគ្នា​នេះ នៅពេល​គ្រួសារ​របស់​បងប្អូនអាន នីហ្វៃទី ៣ ១២–១៦ ។ ឧទាហរណ៍ នៅពេល​បងប្អូនអាន ជំពូក ១២ បងប្អូនអាច​បង្ហាញ​អំបិល ទៀន និង​អាវរងារ ។ រឿង​នេះ​ក៏​អាច​នាំ​ឲ្យ​មាន​ការ​ធ្វើ​សកម្មភាព​ដ៏​ល្អ​មួយ​ផងដែរ ។ បន្ទាប់ពី​បងប្អូន​អាន​ជំពូក​ទាំងនេះ​រួច​ហើយ សូម​ដាក់​បង្ហាញ​វត្ថុ​ទាំងនេះ​ម្ដងទៀត ហើយសួរ​ដល់​សមាជិក​គ្រួសារ​ថា​តើព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​របស់​នីមួយៗ​ទាំងនេះ ។

ព្រះយេស៊ូវ​កំពុង​បង្រៀន​ដល់​​ពួកសាសន៍​នីហ្វៃ

ការយាង​ទៅជួប​ប្រជាជន​នៅ​ទ្វីបអាមេរិក​របស់​ព្រះអង្គសង្គ្រោះ ដោយ គ្លីន អេស ហបគីនសុន