« ថ្ងៃទី ១៥–២១ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៧ ៖ ‹ ឈរជាសាក្សី › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៥–២១ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៧ »ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៥–២១ ខែ កុម្ភៈ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៧
« ឈរជាសាក្សី »
សូមគិតពីគោលលទ្ធិ និងព្រឹត្តិការណ៍ដែលបានរៀបរាប់នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៧ ។ តើអ្នកនឹងបំផុសគំនិតដល់សិស្សរបស់អ្នកឲ្យ « ឈរជាសាក្សីអំពីរបស់[ ទាំងនេះ ] » តាមរបៀបណា ?( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៨ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
តើសិស្សរបស់អ្នករកឃើញអ្វីខ្លះដែលមានន័យនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេ ? ប្រហែលជាអ្នកអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹងមួយអំពីការចូលរួមនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ មកពីកណ្ឌនីមួយៗនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៧ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៦
ព្រះអម្ចាស់អញ្ជើញយើងឲ្យចូលរួមនៅក្នុងកិច្ចការរបស់ទ្រង់ ។
-
តើសិស្សដឹងអ្វីខ្លះអំពីគ្រួសារវិតមើរ ( សូមមើល ពួកបរិសុទ្ធ, , ១:៦៨-៦៩ ) ។ វាប្រហែលជាជួយដល់ពួកគេ ដើម្បីសរសេរនៅលើក្ដារខៀននូវការពិតមួយចំនួនអំពីគ្រួសារវិតមើរ ។ តើការពិតទាំងនេះជួយយើងឲ្យយល់ដឹងកាន់តែប្រសើរអំពីការប្រឹក្សារបស់ព្រះអម្ចាស់ដល់គ្រួសារវិតមើរនៅក្នុង កណ្ឌទី ១៤-១៦យ៉ាងដូចម្ដេច ? ឧទាហរណ៍ ហេតុអ្វីព្រះអម្ចាស់បានប្រៀបធៀបកិច្ចការរបស់ទ្រង់ទៅនឹងការប្រមូលផលនៅទីវាលមួយ ?
-
ដើម្បីអនុញ្ញាតឲ្យសិស្សចែកចាយគំនិតរបស់ពួកគេអំពីការចូលរួមនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ អ្នកអាចសរសេរសេចក្ដីយោងដូចតទៅនេះនៅលើក្ដារខៀន ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:១, ១៤:២–៤, ១៤:៥, ៨, ១៤:៦–៧, ១៤:៩–១១, ១៥:៦ ។ សិស្សអាចអានវគ្គបទគម្ពីរមួយក្នុងចំណោមបទគម្ពីរទាំងនេះជាគូ ហើយពិភាក្សាពីអ្វីដែលពួកគេរៀនអំពីកិច្ចការរបស់ព្រះអម្ចាស់ ។ សិស្សពីរបីគូអាចចែកចាយនឹងសិស្សផ្សេងទៀតនូវអ្វីដែលពួកគេបានពិភាក្សា ។
-
សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍របស់ពួកគេក្នុងការជួយមនុស្សដទៃឲ្យខិតមកជិតនឹងព្រះអង្គសង្គ្រោះ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង និងតាមរយៈការងារបម្រើ ។ តើពួកគេធ្លាប់ឃើញបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៥:៦ និង ១៦:៦ ត្រូវបានបំពេញនៅក្នុងជីវិតរបស់ពួកគេតាមរបៀបណា ? តើយើងរៀនអ្វីខ្លះមកពីកណ្ឌទាំងនេះដែលអាចជួយយើងឲ្យរៀបចំខ្លួនចែកចាយដំណឹងល្អ ?
យើងអាចបន្តស្មោះត្រង់ចំពោះអ្វីដែលយើងដឹង ទោះជាមនុស្សដទៃបដិសេធយើងក្ដី ។
-
ហេតុអ្វីព្រះអម្ចាស់បានផ្ដល់សាក្សីអំពីព្រះគម្ពីរមរមន ? សិស្សអាចចែកចាយគំនិតដែលពួកគេមាន នៅពេលពួកគេអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៧ ។ គំនិតបន្ថែមប្រហែលជាមាននៅក្នុងបទគម្ពីរដែលបានយោងនៅក្នុងក្បាលកណ្ឌ ១៧ ឬនៅក្នុង « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » ដែលមាននៅខាងដើមនៃព្រះគម្ពីរមរមន ។ តើទីបន្ទាល់នៃពួកសាក្សីបីនាក់បានជះឥទ្ធិពលដល់ទីបន្ទាល់របស់យើងអំពីព្រះគម្ពីរមរមនតាមរបៀបណា ?
-
ទោះជាយើងពុំបានឃើញពួកទេវតា ឬបានកាន់ផ្ទាំងចំណារមាសក្ដី ប៉ុន្តែនៅតែអាចថ្លែងជាសាក្សីអំពីព្រះគម្ពីរមរមន ។ តើសិស្សរកឃើញអ្វីខ្លះនៅក្នុង កណ្ឌទី ១៧ ( រួមទាំងក្បាលកណ្ឌផងដែរ ) ដែលពួកគេមានអារម្មណ៍ថាទាក់ទងនឹងពួកគេ ? ប្រសិនបើមនុស្សម្នាក់សួរថាហេតុអ្វីយើងជឿព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត តើយើងនឹងនិយាយអ្វីខ្លះ ? ប្រហែលជាសិស្សអាចសរសេរចម្លើយខ្លីមួយ ហើយអ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ។ ពាក្យដកស្រង់របស់ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចបំផុសគំនិតឲ្យសិស្សថ្លែងជាសាក្សីអំពីព្រះគម្ពីរមរមនដល់មនុស្សដទៃទៀត ។
-
វាអាចធ្វើឲ្យមានការបំផុសគំនិតក្នុងការសុំឲ្យសិស្សម្នាក់ចែកចាយបទពិសោធន៍អំពីសាក្សីផ្សេងទៀតអំពីផ្ទាំងចំណារមាស ( សូមមើល « ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ » នៅក្នុងព្រះគម្ពីរមរមន និងបទពិសោធន៍របស់ ម៉ារី វិតមើរ នៅក្នុង ពួកបរិសុទ្ធ, ១:៧០-៧១ ) ។ តើយើងរៀនអ្វីខ្លះមកពីបទពិសោធន៍នៃពួកសាក្សីទាំងនេះ ?
ធនធានបន្ថែមទាំងឡាយ
ការចែកចាយសាក្សីរបស់យើងអំពីព្រះគម្ពីរមរមន ។
ប្រធានអ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ធ្វើការអញ្ជើញដូចតទៅនេះដល់សមាជិកសាសនាចក្រនៅឆ្នាំ ១៩៨៨ ៖
« ព្រះគម្ពីរមរមនគឺជាឧបករណ៍ដែលព្រះបានរៀបចំដើម្បី ‹ បោសផែនដី ដូចជាទឹកជំនន់ ដើម្បីប្រមូលពួកអ្នកជម្រើសរបស់ [ ទ្រង់ ] › ។ ( ម៉ូសេ ៧:៦២ ) ។ គម្ពីរដ៏ពិសិដ្ឋនេះចាំបាច់ត្រូវក្លាយជាផ្នែកដ៏សំខាន់នៅក្នុងការប្រកាសរបស់យើង ការបង្រៀនរបស់យើង និងកិច្ចការផ្សព្វផ្សាយសាសនារបស់យើង ។
« …នៅជំនាន់នៃប្រព័ន្ធផ្សព្វផ្សាយអេឡិត្រូនិច និងការចែកចាយដ៏ធំនៃការបោះពុម្ពនេះ ព្រះនឹងឲ្យយើងទទួលខុសត្រូវ ប្រសិនបើយើងពុំធ្វើឲ្យព្រះគម្ពីរមរមនក្លាយជាព្រះគម្ពីរដ៏សំខាន់នាពេលនេះ ។
« យើងមានព្រះគម្ពីរមរមន យើងមានសមាជិក យើងមានអ្នកផ្សព្វផ្សាយសាសនា យើងមានធនធាន ហើយពិភពលោកនេះមាននូវសេចក្ដីត្រូវការ ។ ឥឡូវនេះគឺជាពេលវេលា !
« បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ យើងយល់ដឹងតិចតួចណាស់ពីអនុភាពនៃព្រះគម្ពីរមរមន ឬតួនាទីដ៏ទេវភាពរបស់វា ឬវិសាលភាពដែលវាត្រូវឈានទៅមុខ »( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ២០១៤ ] ទំព័រ ១៤៣–៤៤ ) ។