គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៤–២០ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤-៦៦ ៖ « ព្រះ​អម្ចាស់​ទ្រង់​តម្រូវ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម »


« ថ្ងៃទី ១៤–២០ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៤-៦៦ ៖ ‹ ព្រះ​អម្ចាស់​ទ្រង់​តម្រូវ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៤–២០ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៤-៦៦ » ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

ទី​វាល​ពេល​ថ្ងៃលិច

ខោនធីដាវីស មិសសួរី

ថ្ងៃទី ១៤–២០ ខែ មិថុនា

គោលលទ្ធិ និង សេចក្តីសញ្ញា៦៤-៦៦

« ព្រះអម្ចាស់​តម្រូវ​ចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម »

នៅ​អំឡុង​ពេល​ការ​សិក្សា​របស់​អ្នក​នៅ​សប្តាហ៍​នេះ សូម​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​នូវ​គោលការណ៍​ទាំង​ឡាយ​ចេញ​ពី​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤–៦៦​ដែល​នឹង​បង្កើន​សេចក្តី​ជំនឿ​របស់​អ្នក និង​ចំណេះ​ដឹង​ដល់​សិស្ស​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែក​ចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រក​ឃើញ​ថា​មាន​អត្ថន័យ​នៅក្នុង​ការ​សិក្សា​របស់​ពួកគេ​នៅ​សប្តាហ៍​នេះ អ្នក​អាច​សូម​ឲ្យ​ពួកគេ​គិត​ពី​ឧបសគ្គ​ដែល​យើង​ប្រឈម​នៅ​សព្វ​ថ្ងៃ​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែក​ចាយ​ខគម្ពីរ​មួយ​ចេញ​ពី គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤–៦៦​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​អាច​ជួយ​ពួកគេ​យក​ឈ្នះ​លើ​ឧបសគ្គ​មួយ​នៃ​ឧបសគ្គ​ទាំង​នោះ ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១–១១

យើង​ត្រូវ​បាន​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​គ្រប់​គ្នា ។

  • ប្រហែល​ជា​សិស្ស​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ចេញ​ពី​ការ​និយាយ​អំពី​មូល​ហេតុ​នៃ​ការ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​អាច​ជា​រឿង​ដ៏​លំបាក — ហើយ​របៀប​ដែល​ពួកគេ​យក​ឈ្នះ​លើ​ការ​លំបាក​ទាំង​នោះ ។ ពួកគេ​អាច​ស្រាវជ្រាវ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:១-១១ សម្រាប់​គោលការណ៍ និង​សេចក្តី​ពិត​ដែល​បំផុស​ពួកគេ​ឲ្យ​កាន់​តែ​ចេះ​អភ័យទោស ។ តើ​យើង​រៀន​អ្វី​ខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​មក​ពី​ខគម្ពីរ​ទាំង​នេះ ? ដើម្បី​ជួយ​បង្ហាញ​ពរជ័យ​នៃ​ការ​អភ័យទោស អ្នក​អាច​ចែក​ចាយ​ដំណើរ​រឿង​របស់ ម៉ូរ៉ែល បូវីន ចេញ​ពី​សារលិខិត​របស់​អែលឌើរ ជែហ្រ្វី អ័ ហូឡិន « ការ​ងារ​បម្រើ​នៃ​ការ​ផ្សះ​ផ្សារ » ( Ensignលីអាហូណា ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៧–៧៩ ) ឬ វីដេអូ « Forgiveness: My Burden Was Made Light » ( ChurchofJesusChrist.org ) ។ ឬ​សិស្ស​ម្នាក់​អាច​ស្ម័គ្រចិត្ត​ដើម្បី​ចែក​ចាយ​សាច់​រឿង​ផ្ទាល់​ខ្លួន​នៃ​ការ​ពង្រីក និង​ទទួល​ការ​អភ័យ​ទោស ។ តើ​មនុស្ស​នៅ​ក្នុង​ឧទាហរណ៍​ទាំង​នេះ​បាន​ពរ​ជ័យ​តាម​រយៈ​ការ​អភ័យ​ទោស​យ៉ាង​ដូច​ម្តេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣១–៣៤

ព្រះអម្ចាស់ សូម​ឲ្យ « ចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម » របស់​យើង ។

  • ព្រះអម្ចាស់ មិន​ចង់​ឲ្យ​យើង « ណាយចិត្ត » ទោះ​ជា​យ៉ាង​ណា​ក្តី វា​ជា​ធម្មជាតិ​របស់​មនុស្ស​ដែល​កំពុង​ព្យាយាម​អស់​ពី​លទ្ធភាព​របស់​ពួក​គេ — បូក​រួម​ទាំង ប្រហែល​សិស្ស​អ្នក​មួយ​ចំនួន — កំពុង​តែ « ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ » ។ ហេតុអ្វី​ការ​ណាយ​ចិត្ត​នេះ​កើត​ឡើង ? តើ​ការប្រឹក្សា​អ្វីខ្លះ​ដែល​យើង​រក​ឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៤:៣១-៣៤ ដែល​អាច​ជួយ​យើង​បាន នៅពេល​យើង​ស្មុគ​ស្មាញ​ជាមួយ​អារម្មណ៍​បែប​នោះ ?

  • ដើម្បី​ធ្វើ​ឲ្យការ​ពិភាក្សា​របស់​អ្នក​កាន់​តែ​ស៊ី​ជម្រៅ អ្នក​អាច​បង្ហាញ​រូបភាព​នៃ​អ្វី​មួយ​ដែល​ធំ និង​ទាក់​ទាញ​ដែល​បាន​កសាង​អស់​រយៈ​ពេល​យ៉ាង​យូរ​ចេញ​ពី « ការណ៍​ដ៏​តូច​តាច » នេះ — ដូចជា​គំនូរ​គូរ​ចេញ​ពី​ការ​តម្រៀប​រូប ឬ ការ​រៀប​ឥដ្ឋ ។ តើ​ឧទាហរណ៍​មួយ​ចំនួន​អ្វីខ្លះ​នៃ « ការណ៍​ដ៏​ធំធេង » ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង ? តើ​ការណ៍​ដ៏​តូច​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​ឥឡូវ​នេះ ដើម្បី​សង់​គ្រឹះ​សម្រាប់​កិច្ចការ​នោះ ?

  • ដើម្បី​ជួយ​សិស្ស​សញ្ជឹង​គិត​កាន់​តែ​ស៊ី​ជម្រៅ​អំពី គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:៤៣ អ្នក​អាច​សរសេរ ចិត្ត និង និង គំនិត​ដែល​ស្ម័គ្រ​តាម នៅ​លើ​ក្តារ​ខៀន ។ សិស្ស​អាច​សរ​សេរ​នៅ​ក្រោម​ចំណង​ជើង​នូវ​អ្វី​ដែល​ពួកគេ​យល់​ថា វា​មាន​ន័យ​ដើម្បី​ថ្វាយ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម​ចំពោះ​ព្រះអម្ចាស់ ។ ចំពោះ​ការ​ពន្យល់​ពាក្យ​ទាំងនេះ សូម​មើល អែលឌើរ ដូណាល់ អិល ហលស្ត្រម នៅ​ក្នុង « ធនធាន​បន្ថែម​នានា » ។ ខគម្ពីរ​ដូច​មាន​ខាង​ក្រោម​ក៏​អាច​ផ្តល់​ឲ្យ​គំនិត​មួយ​ចំនួន​ផង​ដែរ ៖ ម៉ូសាយ ៧:៣៣, អេធើរ ៤:១៥, គោលលទ្ធិ និងសេចក្តីសញ្ញា ៤៣:៣៤, ម៉ូសេ ៧:១៨, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៩ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥

នគរ​របស់​ព្រះ​នៅ​លើ​ផែនដី​រៀប​ចំ​ពិភព​លោក​សម្រាប់​ការ​យាង​មក​របស់​ព្រះអង្គ​សង្រ្គោះ ។

  • គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥ ផ្តល់​ឲ្យ​នូវ​ការ​ពិពណ៌នា​ដ៏​បំផុស​គំនិត​ពី​បេសកកម្ម​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ។ ដើម្បី​ជួយ​សិស្ស​មើល​ឃើញ​ផ្នែក​របស់​ពួក​គេ​នៅ​ក្នុង​បេសកកម្ម​នេះ នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវ​ជ្រាវ​ជំពូកទី ៦៥​ដោយ​ការ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ដូច​នេះ ៖ តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​នគរ​របស់​ទ្រង់​សម្រេច​បាន​អ្វី​នៅ​លើ​ផែនដី​នេះ ? តើ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ ? អ្នក​ក៏​អាច​មើល​វីដេអូ « រៀបចំ​នៅ​ថ្ងៃ​នេះ​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ » ( ChurchofJesusChrist.org ) ឬ យោង​ទៅ​សារលិខិត​របស់​ប្រធាន ដាល្លិនអេក អូក នៅ​ក្នុង « ធនធាន​បន្ថែម​នានា » ។ សិស្ស​អាច​ចែក​ចាយ​ពី​របៀប​ដែល​ពួក​គេ​ឆ្លើយ​សំណួរ​របស់​ប្រធាន​អូក ។

រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

« ចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម » ។

អែលឌើរ ដូណាល់ អិល. ហលស្ត្រម បាន​ផ្តល់​យោបល់​ចំពោះ​អត្ថន័យ​នៃឃ្លា « ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » ។

« ចិត្ត​គឺជា​និមិត្ត​រូប​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​តាំង​ចិត្ត ។ យើង​ពលិកម្ម ហើយ​រែក​បន្ទុក​សម្រាប់​ជន​ដែល​យើង​ស្រឡាញ់ គ្មាន​ហេតុផល​ណា​ដែល​ធ្វើ​ឲ្យ​យើង​ស៊ូទ្រាំ​ក្រៅ​ពី​សេចក្តី​ស្រឡាញ់​នោះ​ទេ ។ ប្រសិន​បើ គ្មាន​សេចក្តី​ស្រឡាញ់ទេ នោះ​ការ​តាំង​ចិត្ត​របស់​យើង​កាន់​តែ​ចុះ​ខ្សោយ ។…

« ការ​មាន ‹ គំនិត​ដែល​ស្ម័គ្រ​តាម › មិន​អាច​ផ្តល់​ឲ្យ​ចិត្ត​យើង​នូវ​ការ​ប្រឹង​ប្រែង និង​គំនិត​ល្អៗ ហើយ​ស្វែង​រក​ព្រះ​ប្រាជ្ញា​របស់​ព្រះ​ឡើយ ។ វា​បង្ហាញ​ថា ការ​សិក្សា​ពេញ​មួយ​ជីវិត​ដែល​ត្រូវ​លះបង់​យ៉ាង​ច្រើន​បំផុត​របស់​យើង​គួរតែ​ជា​របស់​ដែល​មាន​និស្ស័យ​ដ៏​អស់កល្ប​ជានិច្ច ។ វា​មាន​ន័យ​ថា ទំនាក់​ទំនង​ដ៏​អស្ចារ្យ​រវាង​ការ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះ និង​ការ​គោរព​តាម​ព្រះបន្ទូល​មិន​អាច​បំបែក​គ្នា​បាន​ទេ » ។ ( « ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » Ensign, ខែ មិថុនា ឆ្នាំ ២០១១ ទំព័រ ៣១–៣២ ) ។

ការ​រៀប​ចំ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ ។

« ចុះ​បើ​ថ្ងៃ​នៃ​ការ​យាង​មក​នៃ [ ព្រះ​យេស៊ូវ គ្រីស្ទ ]​ជា​ថ្ងៃ​ស្អែក​វិញ ? ប្រសិន​បើ​យើង​បាន​ដឹង​ថា យើង​ត្រូវ​ជួប​នឹង​ព្រះអម្ចាស់​នៅ​ថ្ងៃ​ស្អែក —​តាម​រយៈ​ការ​ស្លាប់​មុន​អាយុ ឬ​តាមរយៈ​ការ​យាង​មក​ដែល​មិន​បាន​រំពឹង​ជា​មុន​របស់​ទ្រង់ —​តើ​យើង​នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ ? តើ​យើង​នឹង​សារភាព​អ្វី​ខ្លះ ? តើ​យើង​នឹង​បញ្ឈប់​ការ​អនុវត្ត​អ្វី​ខ្លះ ? តើ​យើង​នឹង​យក​ដំណើរ​រឿង​ណា​មួយ​មក​ដោះស្រាយ ? តើ​ការ​អត់​ទោស​ណា​ខ្លះ​ដែល​យើង​នឹង​ធ្វើ ? តើ​យើង​នឹង​ថ្លែង​ទីបន្ទាល់​អ្វីខ្លះ ? ( ដាល្លិន អេក អូក « Preparation​for​the​Second​Coming » EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩ ) ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

ទាញ​យក​កម្លាំង​មក​ពី​ព្រះអង្គ​សង្គ្រោះ ។ « នៅ​ក្នុង​ការ​ខិត​ខំ​របស់​អ្នក​ដើម្បី​រស់​នៅ ហើយ​បង្រៀន​ឲ្យ​កាន់​តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ អ្នក​នឹង​ត្រូវ​ជំពប់​ជើង​ដួល​ម្ដង​ម្កាល​ដោយ​ចៀស​ពុំ​រួច​នោះ​ទេ ។ ចូរ​កុំ​បាក់​ទឹក​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​កំហុស និងភាព​ទន់​ខ្សោយ​របស់​អ្នក បង្វែរ​អ្នក​ឲ្យ​ទៅ​រក​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​វិញ » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះទំព័រ១៤ ) ។