« ថ្ងៃទី ៣១ ខែ ឧសភា –ថ្ងៃទី ៦ ខែ មិថុនា គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០-៦២ ៖ ‹ សាច់ទាំងអស់នៅក្នុងព្រះហស្តរបស់យើង › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣១ ខែ ឧសភា –ថ្ងៃទី ៦ ខែ មិថុនា គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦២ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ៣១ ខែ ឧសភា–ថ្ងៃទី ៦ ខែ មិថុនា
គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦២
« សាច់ទាំងអស់នៅក្នុងព្រះហស្តរបស់យើង »
អែលឌើរ រ៉ូណល អេ រ៉ាសបាន មានប្រសាសន៍ថា « យើងម្នាក់ៗត្រូវតែពង្រឹងខ្លួនយើងខាងវិញ្ញាណជាមុនសិន ហើយបន្ទាប់មក ពង្រឹងមនុស្សនៅជុំវិញខ្លួនយើង ។ សូមសញ្ជឹងគិតពីព្រះគម្ពីរជាប្រចាំ ហើយសូមចងចាំនូវគំនិត និងអារម្មណ៍ដែលអ្នកដកពិសោធន៍កាលដែលអ្នកអានបទគម្ពីរទាំងនេះ » ( « នោះចូរប្រយ័ត្ន ក្រែងភ្លេច,» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១១៤ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
អ្នកអាចបំផុសឲ្យមានការពិភាក្សាដ៏មានអត្ថន័យ ដោយការអញ្ជើញសិស្សឲ្យឆ្លើយតបទៅនឹងសំណួរជាក់លាក់ណាមួយ ឬគំនិតដែលទាក់ទងទៅនឹងបទគម្ពីរដែលពួកគេអាននៅផ្ទះ ។ ឧទាហរណ៍ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វីមួយដែលពួកគេបានរៀននៅសប្តាហ៍នេះ អំពីព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០:២–៣, ៧, ១៣–១៤, ៦២:៣, ៩
ព្រះអម្ចាស់គាប់ព្រះទ័យ នៅពេលយើងបើកមាត់របស់យើងដើម្បីចែកចាយដំណឹងល្អ ។
-
ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងដឹងថាដំណឹងល្អដែលបានស្តារឡើងវិញនេះគឺជារតនៈសម្បត្តិដ៏អស្ចារ្យដែលប្រសិទ្ធពរជ័យដល់ជីវិតកូនចៅជាច្រើនរបស់ព្រះ ។ ហេតុអ្វីពេលខ្លះយើងស្ទាក់ស្ទើរដើម្បីចែកចាយទីបន្ទាល់របស់យើងជាមួយមនុស្សដទៃ ? សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរនៅលើក្តារខៀននូវមូលហេតុមួយចំនួនដែលយើងមិនអាចបើកមាត់របស់យើងដើម្បីចែកចាយដំណឹងល្អ ។ បន្ទាប់មក សិស្សអាចអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦០:២–៣, ៧, ១៣–១៤, ៦២:៣, ៩ ដោយរកមើលពាក្យ ឬឃ្លាដែលបំផុសពួកគេឲ្យចែកចាយដំណឹងល្អ ។ ពួកគេអាចសរសេរនូវអ្វីដែលពួកគេរកឃើញនៅលើក្តារខៀន ។ ប្រហែលសិស្សមួយចំនួនអាចចែកចាយបទពិសោធន៍មួយ នៅពេលពួកគេយកឈ្នះលើភាពភ័យខ្លាចរបស់ពួកគេ ហើយចែកចាយដំណឹងល្អជាមួយនរណាម្នាក់ ។
-
នៅពេញគោលលទ្ធិ និងសេចក្តីសញ្ញា ៦០–៦២ទាំងមូល មាននូវការបង្រៀន ទាំងការថ្លែងចេញជាវាចារ និង ការមិនថ្លែងជាវាចារ អំពីការចែកចាយដំណឹងល្អ ។ ដើម្បីជួយសិស្សឲ្យរកឃើញការបង្រៀនទាំងនេះ អ្នកអាចសុំឲ្យសិស្សម្នាក់ៗឲ្យរំឭកនូវជំពូកមួយនៃជំពូកទាំងនេះ ហើយចែកចាយអ្វីក៏ដោយដែលពួកគេរកឃើញថា វាបង្រៀនពួកគេអំពីការចែកចាយដំណឹងល្អ ។ វាអាចបង្កើនការពិភាក្សាដោយការអានអំពីគំរូរបស់ពួកអ្នកផ្សព្វផ្សាយសាសនានៅកន្លែងណាផ្សេងទៀតក្នុងព្រះគម្ពីរនេះ ( សូមមើលសម្រាប់គំរូ កិច្ចការ ៨:២៧–៤០, អាលម៉ា ១៩:១៦–១៧ ) ហើយពិភាក្សានូវអ្វីដែលយើងរៀនចេញពីខគម្ពីរទាំងនេះ ។ តើគំរូអ្វីដែលយើងអាចចែកចាយចេញពីជីវិតរបស់យើង ។ តើមានសិស្សណាម្នាក់អាចចែកចាយពីរបៀបដែល ពួកគេត្រូវបានណែនាំឲ្យស្គាល់ដំណឹងល្អ និងរបៀបដែលពួកគេទទួលអារម្មណ៍ពីមនុស្សដែលបានបង្រៀនពួកគេដែរឬទេ ? សិស្សរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការសម្តែងនូវរបៀបដែលយើងអាច « បើកមាត់ [ របស់យើង ] » ហើយចែកចាយដំណឹងល្អ » ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០:២–៤, ៦១:១–២, ២០, ៣៦–៣៨, ៦២:១, ៦
ព្រះគម្ពីរបង្រៀនយើងអំពីព្រះយេស៊ូវ គ្រីស្ទ ។
-
សូមអញ្ជើញសិស្សឲ្យសរសេរនៅលើក្តារខៀននូវអ្វីៗដែល ពួកគេបានរៀនអំពីព្រះអង្គសង្រ្គោះនៅសប្តាហ៍នេះចេញពីការសិក្សាកណ្ឌទី ៦០–៦១ព្រមជាមួយខគម្ពីរដែលទាក់ទង ។ ឬពួកគេអាចស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០:២–៤, ៦១:១–២, ២០, ៣៦–៣៨, ៦២:១, ៦ ដើម្បីស្វែងរករឿងដែលបានបង្រៀនអំពីព្រះអង្គសង្រ្គោះ ។ តើសាច់រឿងអ្វីខ្លះដែលដកស្រង់ចេញពីព្រះគម្ពីរ ឬចេញពីជីវិតរបស់យើងផ្ទាល់ដែលបង្ហាញពីតួនាទី និងបុគ្គលិកលក្ខណៈនៃព្រះអង្គសង្រ្គោះដែលយើងបានរៀន ? ( ឧទាហរណ៍ យ៉ូហាន ៨:១–១១, អេធើរ ២:១៤–១៥ ) ។ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេពីព្រះយេស៊ូវ គ្រីស្ទ ឬគិតពិចារណាជាឯកជនថាទ្រង់មានន័យយ៉ាងណាចំពោះពួកគេ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦០:៥, ៦១:២២, ៦២:៥–៨
ព្រះអម្ចាស់ចង់ឲ្យយើងធ្វើការសម្រេចចិត្តមួយចំនួន « ឃើញថាល្អដល់[ យើង ]ចុះ » ។
-
សូមពិចារណាអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦០:៥, ៦១:២២, ៦២:៥–៨ ជាដៃគូ ឬក្រុមតូចៗ ហើយចែកចាយអ្វីដែលពួកគេគិតថាជាសារលិខិតរបស់ព្រះអម្ចាស់មកកាន់យើង ។ តើនៅពេលណាដែលពួកគេមានអារម្មណ៍ថាពួកគេគួរតែប្រើការវិនិច្ឆ័យរបស់ពួកគេដើម្បីធ្វើការសម្រេចចិត្ត ? សូមពិចារណាចែកចាយពាក្យដកស្រង់មកពីប្រធានដាល្លិន អេក អូក នៅក្នុង « ធនធានបន្ថែមនានា » ជាផ្នែកមួយនៃការពិភាក្សារបស់អ្នក ។ តើឪពុកម្តាយអាចជួយកូនចៅរបស់ខ្លួនរៀនពីគោលការណ៍ដ៏សំខាន់នេះយ៉ាងដូចម្តេច ?
ធនធានបន្ថែមទាំងឡាយ
សូមធ្វើតាមការវិនិច្ឆ័យដ៏ល្អបំផុតរបស់យើង ។
ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា
« បំណងដើម្បីត្រូវបានដឹកនាំដោយព្រះអម្ចាស់ គឺ ជាកម្លាំងមួយ ប៉ុន្តែ វាចាំបាច់ត្រូវអមដោយការយល់ដឹងមួយថា ព្រះវរបិតាសួគ៌របស់យើង បានទុកឲ្យយើងជ្រើសរើសផ្ទាល់ខ្លួន ចំពោះការសម្រេចចិត្តជាច្រើន ។ ការធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនគឺជាប្រភពមួយនៃការលូតលាស់ដែលយើងចង់ដកពិសោធន៍នៅក្នុងជីវិតរមែងស្លាប់នេះ ។ មនុស្សដែលព្យាយាមដើម្បីប្តូរការសម្រេចចិត្តទាំងអស់ទៅព្រះអម្ចាស់ ហើយអង្វរសូមវិវរណៈនៅគ្រប់ការជ្រើសរើសមិនយូរមិនឆាប់នឹងស្ថិតក្នុងកាលៈទេសៈដែលពួកគេអធិស្ឋានសូមការណែនាំ ហើយមិនបានទទួលឡើយ ។ ឧទាហរណ៍ ការណ៍នេះអាចនឹងកើតឡើងនៅក្នុងកាលៈទេសៈជាច្រើននេះដែលការសម្រេចចិត្តជាច្រើនគឺសំខាន់ ឬទាំងការសម្រេចចិត្តផ្សេងទៀតគឺអាចទទួលយកបាន ។
« យើងគួរតែសិក្សារឿងទាំងឡាយ ក្នុងគំនិតយើង ដោយ ប្រើអំណាចនៃ ការរកហេតុផលដែលព្រះអង្គបង្កបង្កើត របស់យើងបានដាក់នៅក្នុងយើង ។ បន្ទាប់មក យើងគួរតែអធិស្ឋានសម្រាប់ការណែនាំ ហើយធ្វើតាម បើយើងទទួលបានវា ។ បើយើងមិនបានទទួលការដឹកនាំទេ យើងគួរធ្វើតាមការវិនិច្ឆ័យដ៏ល្អបំផុតរបស់យើង » ( Our Strengths Can Become Our Downfall » Ensignខែតុលា ឆ្នាំ ១៩៩៤ ទំព័រ ១៣–១៤ ) ។