« ថ្ងៃទី ២១–២៧ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧-៧០ ៖ ‹តម្លៃ…ទ្រព្យសម្បត្តិនៃផែនដីទាំងមូល › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២១–២៧ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧–៧០ »ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ
ថ្ងៃទី ២១–២៧ ខែ មិថុនា
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧-៧០
« តម្លៃ…ទ្រព្យសម្បត្តិនៃផែនដីទាំងមូល »
ការរៀបចំដើម្បីបង្រៀនវាលើសពីការគ្រាន់តែគិតអំពីអ្វីដែលអ្នកនឹងនិយាយ ហើយធ្វើក្នុងនាមជាគ្រូបង្រៀនទៅទៀត ។ ការរៀបចំនេះគួរតែបញ្ចូលនូវការគិតពិចារណាពីអ្វីដែលសិស្សទាំងឡាយអាចធ្វើដើម្បីបង្រៀនដល់គ្នាទៅវិញទៅមក ។ តើអ្នកអាចអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ ឬគំនិតដែលពួកគេកំពុងអានពីបទគម្ពីរទាំងនេះយ៉ាងដូចម្តេច ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
អ្នកអាចសរសេរនៅលើក្តារខៀននៅសប្តាហ៍នេះព្រះអម្ចាស់បានបង្រៀនខ្ញុំ …ហើយអញ្ជើញសិស្សឲ្យបញ្ចប់ប្រយោគនេះជាមួយអ្វីដែលពួកគេបានរៀន ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:១–៩
វិវរណៈដែលបានផ្តល់ឲ្យយ៉ូសែប ស្ម៊ីធ គឺពិត ហើយចេញមកពីព្រះ ។
-
ការយល់ដឹងពីជីវប្រវត្តិប្រវត្តិសាស្រ្តនៃ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧អាចផ្តល់ជាអត្ថប្រយោជន៍ដើម្បីពិភាក្សាអំពីជំពូកនេះ ។ ប្រហែលជាសិស្សម្នាក់អាចធ្វើការសង្ខេបពីកាលៈទេសៈនេះដែលបានដឹកនាំឲ្យមានវិវរណៈនេះ ( សូមមើលវគ្គក្បាលកណ្ឌ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧, ពួកបរិសុទ្ធ, ១:១៤០–៤៣) ។ ប្រសិនបើយើងមានវត្តមាននៅក្នុងការប្រជុំជាទីដែលការបោះពុម្ពសៀវភៅវិវរណៈនេះកំពុងពិភាក្សា តើហេតុផលអ្វីខ្លះដែលយើងអាចផ្តល់ជាគំនិតដែលសមស្រប ? តើយើងអាចនិយាយអ្វីខ្លះទៅកាន់មនុស្សដែលខ្វល់ខ្វាយអំពីភាពមិនល្អឥតខ្ចោះនៅក្នុងការប្រើភាសារបស់យ៉ូសែប ស្ម៊ីធ ? តើ កណ្ឌទី ៦៧ បង្រៀនអ្វីខ្លះអំពីព្យាការី និងវិវរណៈ ? សិស្សក៏អាចចែកចាយអំពីរបៀបដែលពួកគេចាប់ផ្តើមដឹងដោយខ្លួនឯងថា វិវរណៈទាំងនេះគឺជាការពិត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១–៦
ពាក្យសម្ដីដ៏បំផុសគំនិតរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់គឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
-
ដើម្បីជួយសិស្សឲ្យធ្វើការពិភាក្សាគោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:១–៦អ្នកអាចអញ្ជើញពួកគេអានខគម្ពីរទាំងនេះជាក្រុមតូចៗ ហើយចែកចាយជាមួយគ្នាអំពីសេចក្តីពិតដែលពួកគេរៀនអំពីការបង្រៀនទាំងនេះពីពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញក្រុមទាំងឡាយឲ្យចែកចាយជាមួយគ្នាទៅវិញទៅមកពីរបៀបដែលពួកគេដឹងពីគោលការណ៍ដែលបានបង្រៀននៅក្នុងខទី ៤គឺជាការពិត ។ សិស្សអាចចែកចាយបទពិសោធន៍ នៅពេលពួកគេនិយាយ ឬ បង្រៀនថា « បណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ » (ខទី ៣) និងរបៀបដែលព្រះអម្ចាស់បានគង់នៅជាមួយពួកគេ ហើយបានឈរជាមួយពួកគេ ( សូមមើលខទី ៦) ។
-
ប្រសិនបើអ្នកចង់ពិភាក្សាអំពីរបៀបដែលខគម្ពីរទាំងនេះអនុវត្តចំពោះការបង្រៀនរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់នៅក្នុងសេចក្តីថ្លែងការណ៍សន្និសីទទូទៅរបស់ អែលឌើរ ជែហ្រ្វី អ័ ហូឡិន ក្នុង « ធនធានបន្ថែម » អាចផ្តល់ជាអត្ថប្រយោជន៍បាន ។ សិស្សក៏អាចចែកចាយពីសារលិខិតនៃសន្និសីទទូទៅដែលពង្រឹងទីបន្ទាល់របស់ពួកគេនៅក្នុងគោលលទ្ធិដែលបានរកឃើញនៅក្នុងខគម្ពីរទាំងនេះផងដែរ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥–៣១
ឪពុកម្តាយមានការទទួលខុសត្រូវក្នុងការបង្រៀនដល់កូនៗរបស់ខ្លួន ។
-
តើមានឪពុកម្តាយនៅក្នុងថ្នាក់របស់អ្នក — ឬអនាគតឪពុកម្តាយដែរឬទេ ? ប្រហែលជាអ្នកអាចទទួលអត្ថប្រយោជន៍ពីការនិយាយអំពីការប្រឹក្សារបស់ព្រះអម្ចាស់ចំពោះឪពុកម្តាយ នៅក្នុង កណ្ឌទី ៦៨ ។ ឧទាហរណ៍ ប្រហែលមានឪពុកម្តាយមួយចំនួននៅក្នុងថ្នាក់អាចរើសគោលការណ៍មួយចេញពីខទី ២៥–២៨ហើយនិយាយអំពីរបៀបដែលពួកគាត់អាចបង្រៀនរឿងទាំងនេះដល់កូនៗរបស់ពួកគាត់( ខទី ២៩–៣១ក៏មានគោលការណ៍សំខាន់មួយចំនួនផងដែរ ) ។ ឬសិស្សអាចនិយាយអំពីរបៀបដែលឪពុកម្តាយបានង្រៀនពួកគេនូវគោលការណ៍ដំណឹងល្អទាំងឡាយ ។
ហេតុអ្វីបានជាគេហដ្ឋានគឺជាកន្លែងដ៏ប្រសើរបំផុតសម្រាប់កូនៗរៀនដំណឹងល្អ ? តើយើងនឹងនិយាយអ្វីចំពោះឪពុកម្តាយដែលមានអារម្មណ៍ថាមិនគ្រប់គ្រាន់ ឬព្រួយបារម្ភដោយសារតែករណីកិច្ចក្នុងការបង្រៀនកូនៗរបស់ពួកគាត់នោះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧០:១-៤
យើងទទួលខុសត្រូវចំពោះវិវរណៈដែលព្រះអម្ចាស់បានប្រទានដល់យើង ។
-
ព្រះអម្ចាស់បានប្រទានការកាន់កាប់ត្រួតត្រាច្បាស់លាស់ដល់បងប្អូនប្រុសចំពោះវិវរណៈដើម្បីនាំពួកគាត់ទៅកាន់រដ្ឋមិសសួរី ហើយមើលខុសត្រូវលើការបោះពុម្ពរបស់ពួកគាត់ ។ តើក្នុងស្មារតីអ្វីដែលយើងអាចមើលឃើញខ្លួនឯងជាអ្នកកាន់កាប់ត្រួតត្រាចំពោះវិវរណៈនេះ ? តើការបង្រៀនផ្សេងទៀតអ្វីខ្លះចេញពីកណ្ឌនេះអំពីការកាន់កាប់ត្រួតត្រាដែលអាចអនុវត្តចំពោះយើង ?
ធនធានបន្ថែមទាំងឡាយ
ព្រះមានព្រះបន្ទូលមកកាន់យើងសព្វថ្ងៃនេះ ។
អែលឌើរ ជែហ្រ្វី អ័ ហូឡិន បានចែកចាយអំពីរបៀបដែលគោលការណ៍ដែលបានបង្រៀននៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:៤អនុវត្តចំពោះសន្និសីទទូទៅ ៖ « ខ្ញុំសូមឲ្យអ្នកសញ្ជឹងគិតទុកជាមុនមិនត្រឹមតែលើសារលិខិតដែលអ្នកបានឮនោះទេ ប៉ុន្តែក៏អំពីបាតុភូតដ៏ពិសេសដែលសន្និសីទទូទៅផ្ទាល់តែម្តងគឺជា — អ្វីដែលយើងជាពួកបរិសុទ្ធជឿថាសន្និសីទបែបនេះនឹងជាអ្វីដែលយើងអញ្ជើញពិភពលោកឲ្យស្តាប់ និងសង្កេតអំពីសន្និសីទនេះ ។ យើងសូមថ្លែងទីបន្ទាល់ទៅកាន់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយគ្រប់មនុស្សថា ព្រះមិនត្រឹមតែមានព្រះជន្មរស់នោះទេ ប៉ុន្តែក៏ថា ទ្រង់មានព្រះបន្ទូលថាសម្រាប់ពេលវេលារបស់យើង និងក្នុងសម័យរបស់យើង ពាក្យទូន្មានដែលអ្នកបានឮ គឺក្រោមការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ ‹ ព្រះហឫទ័យនៃព្រះអម្ចាស់…ព្រះបន្ទូលនៃព្រះអម្ចាស់…សំឡេងនៃព្រះអម្ចាស់ ហើយជាព្រះចេស្ដានៃព្រះចំពោះសេចក្ដីសង្គ្រោះ › ។ [គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:៤] » ។ («An Ensign to the Nations,» Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១១១ ) ។