« ថ្ងៃទី ៧–១៣ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣ ៖ ‹ អ្វីដែលមកពីលើ គឺពិសិដ្ឋ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៧–១៣ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ៧–១៣ ខែ មិថុនា
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣
« អ្វីដែលមកពីលើគឺជាពិសិដ្ឋ »
សូមកត់ត្រាចំណាប់អារម្មណ៍ ដែលអ្នកទទួលបាននៅពេលអ្នកសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣ ។ ចំណាប់អារម្មណ៍មួយអាចទំនងជាតូច ប៉ុន្តែដូចជាគ្រាប់ពូជមួយដែរ វាអាចលូតលាស់ទៅជាអ្វីមួយដែលមានន័យ ហើយមានផលច្រើន ពេលអ្នកខិតខំស្វែងរក ហើយពិចារណា ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយផ្ដោតលើការពិភាក្សារបស់អ្នកទៅលើបទគម្ពីរទាំងឡាយដែលសិស្សរកឃើញថាមានន័យបំផុត នោះអ្នកអាចអញ្ជើញពួកគេឲ្យសរសេរនៅលើបំណែកក្រដាសនូវខគម្ពីរមួយចំនួននៅក្នុង កណ្ឌទី ៦៣ ដែលពួកគេចង់ពិភាក្សា ។ បន្ទាប់មក អ្នកអាចប្រមូលក្រដាសទាំងនោះ ហើយចាប់ផ្ដើមពិភាក្សាពីខគម្ពីរដែលត្រូវបានណែនាំដោយសិស្សច្រើននាក់ ។ សូមឲ្យពួកគេចែកចាយពីហេតុផលដែលពួកគេបានជ្រើសរើសខគម្ពីរទាំងនេះ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣: ៧-១២
ទីសម្គាល់នានាកើតចេញតាមរយៈសេចក្ដីជំនឿ និងព្រះឆន្ទៈរបស់ព្រះ ។
-
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយស្ដីពីគោលការណ៍ដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣: ៧-១២ វាអាចជួយដើម្បីពិនិត្យមើលគំរូមួយចំនួននៅក្នុងបទគម្ពីរអំពីមនុស្សដែលបានឃើញសញ្ញា ឬអព្ភូតហេតុ ។ ប្រហែលជាសិស្សអាចគិតពីគំរូរបស់មនុស្សដែលសេចក្ដីជំនឿរបស់ពួកគេត្រូវបានពង្រឹងដោយទីសម្គាល់មួយ ( ឧទាហរណ៍ សូមមើលលូកា ១:៥-២០, ៥៩-៦៤ ) ឬពីមនុស្សដែលបានងាករេ សូម្បីតែ បន្ទាប់ពីការឃើញទីសម្គាល់មួយក្ដី ( ឧទាហរណ៍ សូមមើលនីហ្វៃទី ១ ៣:២៧-៣១, អាលម៉ា ៣០:៤៣-៥៦ ) ។ បន្ទាប់មក សិស្សអាចប្រើអ្វីដែលពួកគេរៀននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣: ៧-១២ ដើម្បីពន្យល់ពីប្រតិកម្មទាំងនេះខុសៗគ្នាចំពោះទីសម្គាល់នានា ។ ឬអ្នកអាចពិនិត្យមើលបទគម្ពីរផ្សេងទៀតអំពីទីសម្គាល់ ដូចជាខគម្ពីរដែលបានមាននៅក្រោមប្រធានបទ« ទីសម្គាល់ »នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ តើយើងអាចប្រាកដថា យើងពុំមែនកំពុងស្វែងរក ឬពឹងផ្អែកលើទីសម្គាល់ថាជាគ្រឹះនៃសេចក្ដីជំនឿរបស់យើងតាមរបៀបណា ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:១៣-១៦
ព្រហ្មចារីយភាពមានន័យថា ការរក្សាគំនិត និងសកម្មភាពរបស់យើងឲ្យបរិសុទ្ធ ។
-
ទោះជាគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៣-១៦លើកឡើងយ៉ាងច្រើនអំពីព្រហ្មចារីយភាពជាពិសេសក្ដី ក៏គោលការណ៍ដែលបានបង្រៀនអាចមានទាក់ទងទៅនឹងការរំលោភបំពាននៃក្រឹត្យវិន័យព្រហ្មចារីយភាពដែរ ។ សូមពិចារណាអញ្ជើញសិស្សឲ្យកំណត់ពីផលវិបាកដែលបានរៀបរាប់នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:១៣-១៦ ។ ពួកគេថែមទាំងអាចធ្វើសញ្ញា « ប្រុងប្រយ័ត្ន »( ខទី ១៥ ) ឬបម្រាមដែលព្រមានអំពីផលវិបាកទាំងនេះ ។ ពួកគេក៏អាចពិភាក្សាពីអ្វីដែលពួកគេគិតពីអត្ថន័យនៃផលវិបាកទាំងនេះផងដែរ ។ ឧទាហរណ៍ ហេតុអ្វីការរំលេងក្រឹត្យវិន័យនៃព្រហ្មចារីយភាពនឹងដឹកនាំទៅរកការកាត់សេចក្ដីដែលកើតមានចំពោះមនុស្សម្នាក់« ដូចជាលប់ »( ខទី ១៥ ) ? ហេតុអ្វីព្រះអម្ចាស់ប្រឹក្សាឲ្យយើង« ប្រែចិត្តយ៉ាងឆាប់រហ័ស »( ខទី ១៥ )ពីអំពើបាបខាងផ្លូវភេទ ? ( សូមមើល សេចក្ដីថ្លែងការណ៍របស់ស៊ិស្ទើរ លីនដា អេស រីវស៍ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។
-
ការអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៦ អាចដឹកនាំទៅរកការពិភាក្សាមួយអំពីឥទ្ធិពលដ៏ធំនៃរឿងអាសគ្រាមនៅក្នុងសង្គមរបស់យើង ។ តើការព្រមាននៅក្នុង ខទី ១៦ ទាក់ទងនឹងបញ្ហានេះតាមរបៀបណា ? ( ទោះជាវិវរណៈនេះសំដៅជាក់លាក់ទៅលើបុរសដែលឈ្លក់នឹងស្ត្រីក្ដី ក៏ការព្រមានទាំងនេះអនុវត្តចំពោះមនុស្សគ្រប់គ្នាផងដែរ ) ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីការពារខ្លួនយើង និងមនុស្សដែលយើងស្រឡាញ់ពីរឿងអាសគ្រាម ? សិស្សប្រហែលជាយល់ព្រមដើម្បីផ្ដល់ពាក្យទូន្មានដល់គ្នាទៅវិញទៅមក ។ វិបសាយAddressingPornography.ChurchofJesusChrist.org អាចផ្ដល់សេចក្ដីសង្ឃឹម និងជំនួយដល់នរណាម្នាក់ដែលអាចកំពុងតែជួបបញ្ហានឹងរឿងអាសគ្រាម ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៥៨–៦៤
រឿងពិសិដ្ឋនានាគួរតែត្រូវបានប្រព្រឹត្តដោយគារវភាព ។
-
អ្នក និងសិស្សរបស់អ្នកអាចពិភាក្សាពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៥៨–៦៤ ជាការព្រមានមួយទាស់នឹងការយកព្រះនាមរបស់ព្រះអម្ចាស់ជាអសារឥតការ ហើយធនធានមួយចំនួននៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយដែលមានចំណងជើងថា «មើលងាយ » ( topics.ChurchofJesusChrist.org )អាចកែលម្អការពិភាក្សាមួយបែបនេះ ។ អ្នកក៏អាចជួយសិស្សឲ្យអនុវត្តខគម្ពីរទាំងនេះឲ្យកាន់តែទូលំទូលាយផងដែរ ។ ឧទាហរណ៍ អ្នកអាចពិភាក្សាពីអ្វីដែលឃ្លាថា « ដោយគ្មានសិទ្ធិអំណាចសោះឡើយ »( ខទី ៦២ )បន្ថែមដល់ការយល់ដឹងរបស់យើងអំពីបទគម្ពីរនោះ ។ សិស្សក៏អាចសរសេររឿងពិសិដ្ឋផ្សេងទៀតដែលកើតចេញ« មកពីលើ » ឬមកពីព្រះផងដែរ ។ តើការនិយាយពីរឿងទាំងនេះ« ដោយយកចិត្តទុកដាក់ »មានន័យដូចម្ដេច ?( ខទី ៦៤ ) ។
ធនធានបន្ថែមទាំងឡាយ
ព្រហ្មចារីយភាពធ្វើឲ្យយើងមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។
ស៊ិស្ទើរ លីនដា អេស រីវស៍ ជាអតីតសមាជិកនៃគណៈប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនថា
« ខ្ញុំដឹងថា គ្មានអ្វីមួយដែលធ្វើឲ្យយើងស័ក្ដិសមនឹងមានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធជាប្រចាំជាង គុណធម៌ឡើយ ។ …
« នៅពេលយើងមើល អាន ឬដកពិសោធន៍អ្វីៗដែលនៅទាបជាងបទដ្ឋានរបស់ព្រះវរបិតាសួគ៌របស់យើង នោះវាធ្វើឲ្យយើងទន់ខ្សោយ ។ មិនថាយើងមានវ័យណាទេ ប្រសិនបើយើងមើល អាន ស្ដាប់ ឬជ្រើសរើសធ្វើអ្វីដែលមិនត្រូវតាមបទដ្ឋានរបស់ព្រះអម្ចាស់ នៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជនចូរបិទវា ហែកវាចោល ហើយកុំទៅរកវាទៀត ។ …
« …ខ្ញុំជឿថា ប្រសិនបើយើងចងចាំ ហើយទទួលស្គាល់ជម្រៅនៃសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះរបស់យើងមានចំពោះយើងជាប្រចាំ នោះយើងនឹងមានឆន្ទៈធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីត្រឡប់ទៅក្នុងវត្តមានទ្រង់ម្ដងទៀត ដែលមានពេញដោយសេចក្ដីស្រឡាញ់ដ៏អស់កល្បរបស់ទ្រង់ ( « Worthy of Our Promised Blessings » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០–១១ ) ។