« ថ្ងៃទី ២៨ ខែ មិថុនា–ថ្ងៃទី ៤ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៧១-៧៥ ៖ ‹ គ្មានគ្រឿងសាស្ត្រាវុធណាមួយ ដែលបានធ្វើឡើង នឹងអាចទាស់នឹងអ្នកបានឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៨ ខែ មិថុនា–ថ្ងៃទី ៤ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៧១-៧៥ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៨ ខែ មិថុនា–ថ្ងៃទី ៤ ខែ កក្កដា
គោលលទ្ធិ និង សេចក្តីសញ្ញា ៧១-៧៥
« គ្មានគ្រឿងសាស្ត្រាវុធណាមួយ ដែលបានធ្វើឡើង នឹងអាចទាស់នឹងអ្នកបានឡើយ »
នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧១-៧៥សូមគិតពីមនុស្សដែលអ្នកបង្រៀន ។ តើអ្នកដឹងអ្វីខ្លះពីពួកគេ ? តើពួកគេត្រូវការអ្វីខ្លះ ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្តីពិតមួយចំនួនដែលពួកគេរកឃើញនៅអំឡុងពេលការសិក្សារបស់ពួកគេក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧១-៧៥ ។ តើពួកគេមានបទពិសោធន៍អ្វីខ្លះជាមួយសេចក្ដីពិតទាំងនេះ ?
បង្រៀនគោលលទ្ធិ
យើងអាចធ្វើតាមការណែនាំនៃព្រះវិញ្ញាណបរិសុទ្ធកាលដែលយើងការពារសេចក្តីជំនឿរបស់យើង ។
-
តើយើងមានអារម្មណ៍ភ័យខ្លាច ឬព្រួយបារម្ភអំពីការការពារសេចក្តីជំនឿរបស់យើងដែរឬទេ ? ប្រហែលអ្នកអាចអញ្ជើញសិស្សឲ្យសរសេរនៅលើក្តារខៀននូវពាក្យសម្ដី ឬឃ្លាដែលពួកគេបានរកឃើញនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ៧១ដែលពិពណ៌នាអំពីរបៀបដែលព្រះអម្ចាស់ បានសូមឲ្យយ៉ូសែប ស្ម៊ីធ និងស៊ីឌនី រិកដុន ឲ្យឆ្លើយតបនិងការរិះគន់របស់អែសរ៉ា ប៊ូត និងអ្នកដទៃទៀត ។ បន្ទាប់មក សិស្សអាចពិភាក្សាជាក្រុមតូចៗពីអ្វីដែលសេចក្តីណែនាំទាំងនេះអាចមានអត្ថន័យចំពោះយើងនៅសព្វថ្ងៃនេះ ។ ហេតុអ្វីវាមានសារសំខាន់ដែលយើងត្រូវប្រព្រឹត្តិ« តាមចំណែកនៃព្រះវិញ្ញាណ » ដែលព្រះអម្ចាស់ប្រទានដល់យើង ? ( ខទី ១ ) ។
វាក៏អាចមានប្រយោជន៍ដែរដើម្បីវីដែអូ « Everyday Example: When Beliefs Are Questioned » ( ChurchofJesusChrist.org ) ។ សិស្សអាចរកមើលនូវវិធីទាំងឡាយដែលសេចក្តីពិតនៅក្នុងកណ្ឌទី ៧១គឺត្រូវបានបង្ហាញនៅក្នុងវីដេអូនេះ ។ ប្រហែលជា ពួកគេក៏អាចចែកចាយនូវ ឧទាហរណ៍ពីរបៀបដែលព្រះអង្គសង្រ្គោះបានឆ្លើយតបចំពោះការរិះគន់ទ្រង់ ( សម្រាប់ឧទាហរណ៍ សូមមើលម៉ាថាយ ២២:១៥–២២, ២៦:៥៩–៦៤, យ៉ូហាន ១០:៣៧–៣៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:៨–១៦
ប៊ីស្សព គឺកាន់កាប់ត្រួតត្រាលើកិច្ចការខាងវិញ្ញាណ និងខាងសាច់ឈាមនៃនគររបស់ព្រះអម្ចាស់ ។
-
តើសេចក្តីណែនាំរបស់ព្រះអម្ចាស់ចំពោះ នូវល ខេ វិតនី នៅពេលដែលគាត់ត្រូវបានហៅឲ្យធ្វើជាប៊ីស្សពនៅខឺតឡង់ ជួយសិស្សរបស់អ្នកឲ្ុមានអំណរគុណចំពោះប៊ីស្សពដែលត្រូវបានហៅឲ្យបម្រើពួកគេយ៉ាងដូចម្តេច ? អ្នកអាចសុំឲ្យសិស្សស្រាវជ្រាវគោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:៨-១៦ដោយរកមើលនូវទំនួលខុសត្រូវមួយចំនួនរបស់ប៊ីស្សព វិតនី ហើយបន្ទាប់មក សូមប្រៀបធៀបទំនួលខុសត្រូវទាំងនេះទៅនឹងទំនួលខុសត្រូវរបស់ប៊ីស្សពនៅសព្វថ្ងៃនេះ ( សូមមើល ការពិពណ៌នារបស់ប្រធានហ្គោដុន ប៊ី ហ៊ិងគ្លី ពីទំនួលខុសត្រូវរបស់ប៊ីស្សពនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ឬវីដេអូដែលទាក់ទង « The Office of Bishop » [ChurchofJesusChrist.org] ) ។ ប្រហែលជាសិស្សអាចចែកចាយពីរបៀបដែលពួកគេត្រូវបានប្រសិទ្ធពរជ័យតាមរយៈការបម្រើរបស់ប៊ីស្សព ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីកាន់តែគាំទ្រដល់ប៊ីស្សពរបស់យើង ?
យើងអាចស្វែងរកឱកាសដើម្បីចែកចាយដំណឹងល្អ ។
-
ព្រះអម្ចាស់បានប្រាប់យ៉ូសែប ស្ម៊ីធ និងស៊ីឌនី រិកដុន ឲ្យផ្សព្វផ្សាយដំណឹងល្អ « ហើយដរាបណាដែលអាចធ្វើទៅបាន » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៧៣:៤ ) ខណៈដែលកំពុងបកប្រែព្រះគម្ពីរប៊ីប ។ ប្រហែលជា សិស្សអាចចែកចាយនូវវិធីមួយចំនួនដែលពួកគេបានរកឃើញថាវា « អាចធ្វើទៅបាន » — ឬជាការពិត — ដើម្បីចែកចាយដំណឹងល្អក្នុងចំណោមទំនួលខុសត្រូវដទៃទៀតរបស់ពួកគេ ។ ពួកគេអាចរកឃើញការប្រឹក្សាដ៏មានអត្ថប្រយោជន៍មួយចំនួននៅក្នុងសារលិខិតរបស់អែលឌើរឌៀថើរ អេស្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » ( Ensign ឬ Liahona,ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥–១៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:២–១៦
ព្រះមានព្រះទ័យចង់ឲ្យយើង « ធ្វើការដោយកម្លាំង[ របស់យើង ] ចុះ » ។
-
សេចក្តីណែនាំរបស់ព្រះអម្ចាស់ទៅពួកអែលឌើរមួយចំនួនអំពីរបៀបចែកចាយដំណឹងល្អអាចបំផុសគំនិតសិស្សឲ្យកាន់តែឧស្សាហ៍ព្យាយាមក្នុងការផ្សព្វផ្សាយដំណឹងល្អ ។ អ្នកអាចចែកចាយនៅលើក្តារខៀន« ធ្វើការដោយកម្លាំង[ របស់យើង ] ចុះ » ។ ហើយសូមឲ្យសិស្សសរសេរពាក្យ និងឃ្លាដែលពួកគេគិតដល់ នៅពេលពួកគេគិតពីនរណាម្នាក់ដែលធ្វើការអស់ពីកម្លាំងរបស់ពួកគេក្នុងការចែកចាយដំណឹងល្អ ។ ពួកគេក៏ពិភាក្សាអំពីអត្ថន័យដើម្បី « បង្អង់ » ឬ « ខ្ជិលច្រអូស » នៅក្នុងការចែកចាយដំណឹងល្អ ។ តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:២-១៦ បង្រៀនយើងអ្វីខ្លះអំពីរបៀបដែលព្រះអង្គសង្រ្គោះគាំទ្រដល់ជនទាំងឡាយណាដែលបម្រើទ្រង់ដោយស្មោះត្រង់ ?
ធនធានបន្ថែមទាំងឡាយ
ការទទួលខុសត្រូវរបស់ប៊ីស្សព ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនថា ៖
« ដួងចិត្តរបស់ខ្ញុំមានអំណរគុណដ៏ជ្រាលជ្រៅចំពោះប៊ីស្សពរបស់យើង ។ ខ្ញុំមានអំណរគុណចំពោះវិវរណៈនៃព្រះដែលមុខតំណែងនេះត្រូវបានបង្កើតឡើង ហើយមានដំណើរការ ។…
« …យើងរំពឹងឲ្យអ្នកឈរធ្វើជាសង្ឃជាន់ខ្ពស់ជាអធិបតីនៃវួដ ជាទីប្រឹក្សាដល់សមាជិក ជាអ្នកការពារ និងជាអ្នកជួយដល់ជនទាំងឡាយណាដែលមានបញ្ហា ជាអ្នកលួងលោមដល់ជនទាំងឡាយណាដែលសោកសៅ និងឧបត្តម្ភដល់ជនទាំងឡាយណាដែលទ័លក្រ ។ យើងរំពឹងទុកថាឲ្យអ្នកឈរធ្វើជាអាណាព្យាបាល និងជាអ្នកការពារនៃគោលលទ្ធិ ដែលត្រូវបានបង្រៀននៅក្នុងវួដរបស់អ្នក ពីគុណភាពនៃការបង្រៀន នៃការបំពេញមុខងារជាច្រើនដែលសំខាន់ៗ ។…
« …អ្នកត្រូវមើលថា គ្មានអ្នកណាអត់ឃ្លានឡើយ ឬគ្មានសម្លៀកបំពាក់ ឬទីស្នាក់អាស្រ័យទេ ។ អ្នកត្រូវតែដឹងពីស្ថានភាពនៃអ្នកទាំងអស់ណាដែលអ្នកធ្វើជាអធិបតីលើ ។
« អ្នកត្រូវតែធ្វើជាអ្នកលួងលោម ហើយដឹកនាំដល់សមាជិករបស់អ្នក ។ ទ្វាររបស់អ្នកត្រូវតែបើកជានិច្ចដល់ជនដែលស្រែកយំដោយសារការបាក់ទឹកចិត្ត ។ ខ្នងរបស់អ្នកត្រូវតែរឹងមាំនៅក្នុងការចែកចាយបន្ទុករបស់ពួកគេ ។ អ្នកត្រូវតែឈោងទៅជួយដោយសេចក្តីស្រឡាញ់ សូម្បីតែចំពោះអ្នកដែលប្រព្រឹត្តខុស » ( « The Shepherds of the Flock » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៥២–៥៣ ) ។